បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w07 ១/១០ ទំ. ៣
  • ម្ដេចក៏ព្រះមិនដកចេញមនុស្សអាក្រក់?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ម្ដេចក៏ព្រះមិនដកចេញមនុស្សអាក្រក់?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
  • អត្ថបទស្រដៀងគ្នា
  • ហេតុអ្វីព្រះអនុញ្ញាតឲ្យមានការឈឺចាប់កើតឡើង?
    ចំណេះដែលនាំទៅដល់ជីវិតអស់កល្បជានិច្ច
  • យេរេមា ១១:១១ «ខ្ញុំ​នឹង​នាំ​ឲ្យ​មាន​សេចក្ដី​វេទនា​ធ្លាក់​មក​លើ​ពួក​គេ»
    ការ​ពន្យល់​ខ​គម្ពីរ
  • ចំណេះត្រឹមត្រូវអំពីព្រះនាំឲ្យយើងទទួលបានការសម្រាលទុក្ខ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • មូលហេតុដែលការឈឺចាប់នឹងកន្លងផុតទៅ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៧
w07 ១/១០ ទំ. ៣

ម្ដេច​ក៏​ព្រះ​មិន​ដក​ចេញ​មនុស្ស​អាក្រក់?

សង្គម​មនុស្ស​សព្វ​ថ្ងៃ​នេះ​សម្បូរ​ទៅ​ដោយ​មនុស្ស​អាក្រក់​ដែល​នាំ​ឲ្យ​មាន​ទុក្ខ​លំបាក។ ណា​មួយ​ទៀត មិន​មែន​មាន​តែ​ទាហាន​ប៉ុណ្ណោះ​ទេ ដែល​ស្លាប់​ពេល​មាន​សង្គ្រាម។ ឧក្រិដ្ឋកម្ម​និង​អំពើ​ហិង្សា​ក៏​មាន​ច្រើន​ដល់​ម្ល៉េះ! ពេល​ថ្មីៗ​នេះ អ្នក​ដទៃ​ប្រហែល​ជា​បាន​មើលងាយ​លោក​អ្នក​ដោយសារ​បញ្ហា​ពូជ​សាសន៍ ឬ​ប្រព្រឹត្ត​ដោយ​អយុត្ដិធម៌​មក​លើ​ខ្លួន​អ្នក​ក៏​មាន។ ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​អ្នក​ធ្លាប់​ឃើញ​និង​ឆ្លង​កាត់​នោះ អ្នក​ប្រហែល​ជា​ឆ្ងល់​ដែរ​ថា ‹ម្ដេច​ក៏​ព្រះ​មិន​ដក​ចេញ​មនុស្ស​អាក្រក់?›។

មិន​មាន​តែ​មនុស្ស​នា​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ​ទេ ដែល​បាន​សួរ​សំណួរ​នោះ។ ប្រមាណ​៣.៦០០​ឆ្នាំ​មុន លោក​យ៉ូប​ដែល​ជា​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​បាន​សួរ​ថា​៖ «ហេតុ​អ្វី​បាន​ជា​ពួក​មនុស្ស​អាក្រក់​មាន​ជីវិត​រស់​នៅ?»។ (យ៉ូប ២១:៧) លោក​យេរេមា​ជា​អ្នក​ថ្លែង​ទំនាយ​របស់​ព្រះ​ដែល​រស់​ជាង​៧០០​ឆ្នាំ​មុន​គ.ស. ហើយ​គាត់​ក៏​ពិបាក​ចិត្ត​ដែរ​ពេល​ឃើញ​មនុស្ស​នៅ​ស្រុក​គាត់​ធ្វើ​អំពើ​អាក្រក់។ គាត់​ឆ្ងល់​ថា​៖ «ហេតុ​អ្វី​បាន​ជា​ដំណើរ​របស់​មនុស្ស​អាក្រក់​តែង​តែ​ចំរើន​ឡើង? ហេតុ​អ្វី​បាន​ជា​ពួក​អ្នក​ដែល​ប្រព្រឹត្ត​ដោយ​កំ​បត់​បាន​នៅ​ជា​ឥត​កង្វល់​ដូច្នេះ?»។ (យេរេមា ១២:១) ទោះ​ជា​យ៉ូប​និង​យេរេមា​ជ្រាប​ថា ព្រះ​មិន​មែន​ទុច្ចរិត​ទេ ពួក​គេ​នៅ​តែ​ឆ្ងល់​ពី​មូលហេតុ​ដែល​មាន​មនុស្ស​អាក្រក់​ច្រើន​ម្ល៉េះ! លោក​អ្នក​ក៏​ប្រហែល​ជា​មាន​ចម្ងល់​ដូច​គ្នា​ដែរ។

ពេល​ឃើញ​មនុស្ស​ធ្វើ​អំពើ​អាក្រក់​ដែល​នាំ​ឲ្យ​មាន​ទុក្ខ​លំបាក​ច្រើន អ្នក​ខ្លះ​បន្ទោស​ព្រះ​វិញ។ មនុស្ស​ឯ​ទៀត​ចេះ​តែ​ឆ្ងល់​ថា ‹បើ​ព្រះ​អង្គ​យុត្ដិធម៌ មាន​អំណាច​ខ្លាំង​ក្លា ហើយ​ពេញ​ទៅ​ដោយ​សេចក្ដី​ស្រឡាញ់ ម្ដេច​ក៏​លោក​មិន​ដក​ចេញ​មនុស្ស​អាក្រក់ និង​បំបាត់​ចោល​ការ​ឈឺ​ចាប់? ហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​អំពើ​អាក្រក់​យូរ​ម្ល៉េះ?›។ អត្ថបទ​បន្ទាប់​នឹង​ឆ្លើយ​សំណួរ​ទាំង​នេះ​និង​សំណួរ​ឯ​ទៀត។

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូបភាព​នៅ​ទំព័រ​៣]

AP Photo/Adam Butler

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក