មាតិកា
ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១១
លោកយេស៊ូ តើលោកមកពីណា? តើលោកមានរបៀបរស់នៅបែបណា? ហេតុអ្វីបានជាលោកស្លាប់?
ក្នុងលេខនេះ
៣ យេស៊ូគ្រិស្ត តើលោកជាអ្នកណា?
៦ លោកយេស៊ូ តើលោកមានរបៀបរស់នៅបែបណា?
៨ លោកយេស៊ូ ហេតុអ្វីបានជាលោកស្លាប់?
អត្ថបទសិក្សា
២៧ មិថុនា ២០១១–៣ កក្កដា ២០១១
ក្រុមគ្រួសារគ្រិស្តសាសនិក ចូរនៅ‹ភ្ញាក់ជានិច្ច›
ទំព័រ១០
៤-១០ កក្កដា ២០១១
ក្រុមគ្រួសារគ្រិស្តសាសនិក ចូរ«ត្រៀមខ្លួនជានិច្ច»
ទំព័រ១៤
១១-១៧ កក្កដា ២០១១
តើអ្នកណាជាបុគ្គលដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នក?
ទំព័រ១៩
១៨-២៤ កក្កដា ២០១១
‹ប្រាជ្ញារបស់ព្រះគឺបរិបូរណាស់ហ្ន៎!›
ទំព័រ២៤
២៥-៣១ កក្កដា ២០១១
ការទុកចិត្តព្រះយេហូវ៉ាទាំងស្រុងនាំឲ្យមានសេចក្ដីសុខ
ទំព័រ២៨
គោលដៅនៃអត្ថបទសិក្សា
អត្ថបទសិក្សាទី១, ២
អត្ថបទទី១បញ្ជាក់អំពីភារកិច្ចដែលសមាជិកម្នាក់ៗមានក្នុងក្រុមគ្រួសារគ្រិស្តសាសនិកដើម្បីអាចនៅភ្ញាក់ជានិច្ចក្នុងការគោរពប្រណិប័តន៍ព្រះ។ អត្ថបទទី២ពិចារណាថា ការឲ្យភ្នែករបស់យើងមើលរបស់តែមួយ ការបំពេញគោលដៅដែលទាក់ទងនឹងកិច្ចបម្រើព្រះ និងការគោរពប្រណិប័តន៍ជាក្រុមគ្រួសារជាទៀងទាត់ ជាអ្វីដែលសំខាន់ចាំបាច់ដើម្បីឲ្យក្រុមគ្រួសារទាំងមូលសប្បាយក្នុងសេចក្ដីពិតនិងមានចំណងមិត្តភាពជាមួយនឹងព្រះយេហូវ៉ា។
អត្ថបទសិក្សាទី៣
ព្រះយេហូវ៉ាគួរជាបុគ្គលដែលសំខាន់បំផុតក្នុងជីវិតរបស់អ្នកបម្រើលោក។ អត្ថបទនេះបញ្ជាក់អំពីមេរៀនដែលយើងអាចរៀនពីអ្វីដែលបានកើតឡើងចំពោះនាងអេវ៉ាដែលជាស្ត្រីដំបូង យ៉ូបដែលជាបុរសដ៏ស្មោះត្រង់ និងលោកយេស៊ូគ្រិស្តដែលជាបុត្រដ៏ល្អឥតខ្ចោះរបស់ព្រះ។
អត្ថបទសិក្សាទី៤
ក្នុងសៀវភៅរ៉ូមជំពូក១១ សាវ័កប៉ូលបានរៀបរាប់អំពីដើមអូលីវក្នុងន័យធៀបមួយ។ តើផ្នែកផ្សេងៗនៃដើមនេះតំណាងអ្វីខ្លះ? កាលដែលយើងពិនិត្យមើលអត្ថន័យនៃផ្នែកផ្សេងៗនោះ យើងមិនគ្រាន់តែរៀនច្រើនថែមទៀតអំពីគោលបំណងរបស់ព្រះប៉ុណ្ណោះទេ តែយើងក៏នឹងកោតស្ងើចដោយដឹងថាប្រាជ្ញារបស់ព្រះគឺបរិបូរណាស់។
អត្ថបទសិក្សាទី៥
អត្ថបទនេះពិភាក្សាអំពីទំនុកទី៣និងទី៤ដែលបានតែងដោយស្តេចដាវីឌ។ ទំនុកទាំងនេះបង្ហាញថាបើយើងអធិដ្ឋានសុំជំនួយពីព្រះយេហូវ៉ា និងទុកចិត្តទាំងស្រុងទៅលើលោក នោះយើងអាចមានសេចក្ដីសុខក្នុងចិត្តបាន។ នេះជាអ្វីដែលដាវីឌបានធ្វើពេលដែលគាត់ជួបប្រទះទុក្ខលំបាកផ្សេងៗ ដូចជាពេលដែលអាប់សាឡំមជាកូនរបស់គាត់បានក្បត់គាត់។