បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w11 ១/៥ ទំ. ៣
  • យេស៊ូគ្រិស្ដ តើលោកជាអ្នកណា?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • យេស៊ូគ្រិស្ដ តើលោកជាអ្នកណា?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • អត្ថបទស្រដៀងគ្នា
  • តើព្រះយេស៊ូគ្រីស្ទជាអ្នកណា?
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
  • ព្រះយេស៊ូវគ្រីស្ទ—បានបញ្ជូនមកពីព្រះឬ?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • តើលោកយេស៊ូគ្រិស្តជាអ្នកណា?
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • ‹ពេលកំណត់បានមកដល់ហើយ›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
w11 ១/៥ ទំ. ៣

យេស៊ូ​គ្រិស្ត តើ​លោក​ជា​អ្នក​ណា?

​«​ពេល​ដែល​លោក​ចូល​ក្រុង​យេរូសាឡិម នោះ​អ្នក​ក្រុង​ទាំង​ឡាយ​បាន​រំជើបរំជួល ក៏​បាន​សួរ​គ្នា​ថា​៖ ‹តើ​អ្នក​នេះ​ជា​នរណា?› ហើយ​បណ្ដា​ជន​បាន​ប្រកាស​ហើយ​ប្រកាស​ទៀត​ថា​៖ ‹នេះ​ជា​លោក​យេស៊ូ ​ពី​ក្រុង​ណាសារ៉ែត នៅ​ស្រុក​កាលីឡេ! លោក​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​សន្យា!›​»។—ម៉ាថាយ ២១:១០, ១១

នៅ​ថ្ងៃ​មួយ​នា​ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូaបាន​ចូល​ក្រុង​យេរូសាឡិម។ ហេតុ​អ្វី​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រំជើបរំជួល​ជា​ខ្លាំង? ព្រោះ​មនុស្ស​ជា​ច្រើន​ក្នុង​ទី​ក្រុង​នោះ​បាន​ឮ​អំពី​លោក​យេស៊ូ ហើយ​អំពី​ការ​ដ៏​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ។ បន្ថែម​ទៅ​ទៀត ពួក​គេ​ខំ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក​ផង​ដែរ។ (​យ៉ូហាន ១២:១៧​-​១៩​) ក៏​ប៉ុន្តែ ពួក​គេ​មិន​បាន​ដឹង​ទេ​ថា លោក​យេស៊ូ​ជា​បុរស​ម្នាក់​ដែល​នឹង​ជះ​ឥទ្ធិពល​ទៅ​លើ​មនុស្ស​នៅ​ទូ​ទាំង​ពិភព​លោក រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ!

សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ដែល​លោក​យេស៊ូ​បាន​មាន​ឥទ្ធិពល​ទៅ​លើ​ប្រវត្ដិ​សាស្ត្រ​មនុស្ស។

▪ ស្ទើរតែ​គ្រប់​ប្រទេស ប្រតិទិន​ដែល​គេ​ប្រើ​ទូទៅ​គឺ​ផ្អែក​លើ​ឆ្នាំ​ដែល​គេ​បាន​គិត​ថា​លោក​យេស៊ូ​បាន​កើត​មក។

▪ មនុស្ស​ជាង​ពីរ​ពាន់​លាន​នាក់​ដែល​ជា​ចំនួន​មួយ​ភាគ​បី​នៃ​មនុស្ស​ទូ​ទាំង​ពិភព​លោក បាន​ចាត់​ទុក​ខ្លួន​គេ​ថា​ជា​គ្រិស្ត​សាសនិក។

▪ សាសនា​អ៊ីស្លាម​ដែល​មាន​សមាជិក​ជាង​មួយ​ពាន់​លាន​នាក់​ទូ​ទាំង​ផែន​ដី បង្រៀន​ថា​លោក​យេស៊ូ​ជា​«​អ្នក​ប្រកាស​ទំនាយ​ដែល​ឧត្តម​ជាង​អាប្រាហាំ ណូអេ និង​ម៉ូសេ​»។

▪ មនុស្ស​បាន​យក​ប្រសាសន៍​ដ៏​ល្អ​ជា​ច្រើន​របស់​លោក​យេស៊ូ មក​ប្រើ​នៅ​សព្វ​ថ្ងៃ​នេះ ដែល​មាន​ដូច​ជា:

‹ចូរ​បែរ​ឲ្យ​គេ​ទះ​កំផ្លៀង​ម្ខាង​ទៀត›។—ម៉ាថាយ ៥:៣៩

​«​ការ​ឲ្យ​គេ នោះ​នឹង​ផ្ដល់​សុភមង្គល​ច្រើន​ជាង​ការ​ទទួល​»។—សកម្មភាព ២០:៣៥

​«​គ្មាន​អ្នក​ណា​អាច​ជា​ខ្ញុំ​បម្រើ​របស់​ម្ចាស់​ពីរ​បាន​ឡើយ​»។—ម៉ាថាយ ៦:២៤

​‹កុំ​បោះ​គជ់​ខ្យង​នៅ​មុខ​សត្វ​ជ្រូក​ឡើយ›។—ម៉ាថាយ ៧:៦

​«​អ្នក​ចង់​ឲ្យ​មនុស្ស​ប្រព្រឹត្ត​យ៉ាង​ណា​ចំពោះ​អ្នក អ្នក​ក៏​ត្រូវ​ប្រព្រឹត្ត​យ៉ាង​នោះ​ចំពោះ​ពួក​គេ​ដែរ​»។—ម៉ាថាយ ៧:១២

​«​បើ​ថា​‹មែន› គឺ​មែន បើ​ថា​‹ទេ› គឺ​ទេ​»។—ម៉ាថាយ ៥:៣៧

គ្មាន​ការ​សង្ស័យ​ឡើយ លោក​យេស៊ូ​បាន​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​ប្រវត្ដិ​សាស្ត្រ​របស់​មនុស្ស​ជាតិ។ ប៉ុន្តែ មនុស្ស​មាន​ទស្សនៈ​និង​ជំនឿ​ផ្សេង​ៗ​ពី​គ្នា​ស្តី​អំពី​លោក។ ដូច្នេះ លោក​អ្នក​ប្រហែលជា​ឆ្ងល់​ថា​‹តើ​លោក​យេស៊ូ​គ្រិស្ត​ជា​អ្នក​ណា?›។ មាន​តែ​គម្ពីរ​ទេ​ដែល​ឆ្លើយ​សំណួរ​ដូច​ជា តើ​លោក​មក​ពី​ណា? តើ​លោក​មាន​របៀប​រស់​នៅ​បែប​ណា? និង​ហេតុ​អ្វី​បាន​ជា​លោក​ស្លាប់? ការ​ដឹង​សេចក្ដី​ពិត​អំពី​លោក​អាច​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​ជីវិត​របស់​លោក​អ្នក​ទាំង​ពេល​បច្ចុប្បន្ន​ទាំង​ពេល​អនាគត។

[​កំណត់​សម្គាល់​]

a ​«​យេស៊ូ​»​ជា​ឈ្មោះ​របស់​អ្នក​ប្រកាស​ទំនាយ​នេះ​ដែល​មក​ពី​ក្រុង​ណាសារ៉ែត ហើយ​ឈ្មោះ​លោក​មាន​ន័យ​ថា​«​ព្រះ​យេហូវ៉ា​ជា​សេចក្ដី​សង្គ្រោះ​»។ ​«​គ្រិស្ត​»​ជា​ឋានៈ​មួយ​ដែល​មាន​ន័យ​ថា​«​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​»​ ដែល​បញ្ជាក់​ថា​ព្រះ​បាន​រើស​តាំង​លោក​យេស៊ូ ឬ​តែង​តាំង​លោក​ឲ្យ​មាន​ឋានៈ​ពិសេស​មួយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក