បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/៥ ទំ. ១៣
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អត្ថបទស្រដៀងគ្នា
  • តើលោកអ្នកដឹងឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២២
  • ស្តេចដែលគ្មានកំហុសទទួលការឈឺចាប់នៅលើបង្គោល
    លោកយេស៊ូ ជាផ្លូវ ជាសេចក្ដីពិត ជាជីវិត
  • តើអ្នកចាំឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/៥ ទំ. ១៣

សំណួរ​ពី​អ្នក​អាន

តើ​ជន​ជាតិ​អ៊ីស្រាអែល​ប្រហារ​ជីវិត​ឧក្រិដ្ឋជន​ដោយ​ព្យួរ​នៅ​បង្គោល​ឬ​ទេ?

ប្រជាជាតិ​ជា​ច្រើន​នៅ​សម័យ​បុរាណ​បាន​ប្រហារ​ជីវិត​ឧក្រិដ្ឋជន​ខ្លះ​ដោយ​ព្យួរ​នៅ​បង្គោល​ឬ​សសរ។ ជន​ជាតិ​រ៉ូម​ចង​ឬ​បោះដែកគោល​បុគ្គល​បែប​នេះ​លើ​បង្គោល ហើយ​គាត់​ប្រហែលជា​រស់​ត​ទៅ​ទៀត​អស់​ប៉ុន្មាន​ថ្ងៃ​រហូត​ដល់​គាត់​ស៊ូ​ទ្រាំ​លែង​បាន​នឹង​ការ​ឈឺ​ចាប់ ការ​ស្រេក​ឃ្លាន​និង​ការ​នៅ​ហាល​ថ្ងៃ​ហាល​ភ្លៀង​ហាល​ខ្យល់។ ជន​ជាតិ​រ៉ូម​បាន​ចាត់​ទុក​ការ​ព្យួរ​លើ​បង្គោល​ជា​របៀប​ដាក់​ទោស​ដែល​គួរ​ឲ្យ​អាម៉ាស់​សម្រាប់​ឧក្រិដ្ឋជន​ដែល​អាក្រក់​បំផុត។

ចុះ​យ៉ាង​ណា​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​សម័យ​បុរាណ? តើ​ពួក​គេ​ប្រហារ​ជីវិត​ឧក្រិដ្ឋជន​ដោយ​ព្យួរ​នៅ​បង្គោល​ឬ​ទេ? ច្បាប់​របស់​ម៉ូសេ​បាន​ចែង​ថា​៖ ​«​បើ​មាន​អ្នក​ណា​បាន​ប្រព្រឹត្ត​អំពើ​បាប ដែល​គួរ​ឲ្យ​គេ​ស្លាប់ ហើយ​ឯង​សំឡាប់​ទៅ ដោយ​ព្យួរ​នៅ​លើ​ឈើ នោះ​មិន​ត្រូវ​ឲ្យ​ខ្មោច​គេ​ជាប់​នៅ​លើ​ឈើ​រហូត​ដល់​ភ្លឺ​ឡើយ ត្រូវ​ឲ្យ​កប់​ទៅ​នៅ​ថ្ងៃ​នោះ​ឯង​ជា​កុំ​ខាន​»។ (​ចោ. ២១:២២, ២៣​) តាម​មើល​ទៅ នៅ​សម័យ​បទ​គម្ពីរ​ភាសា​ហេប្រឺ បុគ្គល​ម្នាក់​ដែល​សម​នឹង​ស្លាប់ មុន​ដំបូង​ត្រូវ​គេ​សម្លាប់ រួច​មក​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ឬ​លើ​ដើម​ឈើ។

ស្តី​អំពី​រឿង​នេះ លេវីវិន័យ ២០:២​ចែង​ថា​៖ ​«​បើ​អ្នក​ណា​ក្នុង​ពួក​កូន​ចៅ​អ៊ីស្រាអែល ឬ​ក្នុង​ពួក​អ្នក​ប្រទេស​ក្រៅ ជា​អ្នក​អាស្រ័យ​នៅ​ជា​មួយ​គ្នា ដែល​ថ្វាយ​កូន​ខ្លួន​ទៅ​ព្រះ​ម៉ូឡុក នោះ​ត្រូវ​ឲ្យ​ពួក​បណ្ដា​ជន​នៅ​ក្នុង​ស្រុក​សំឡាប់​អ្នក​នោះ​ចេញ ដោយ​ចោល​នឹង​ថ្ម​ជា​កុំ​ខាន​»។ ពួក​អ្នក​«​ដែល​ធ្វើ​ជា​គ្រូ​ខាប ឬ​ជា​គ្រូ​មន្ត​គាថា​»​ក៏​ត្រូវ​សម្លាប់​ចោល​ដែរ។ តើ​តាម​របៀប​ណា? គឺ​ដោយ‹ចោល​ពួក​គេ​នឹង​ថ្ម›។—លេវី. ២០:២៧

ចោទិយកថា ២២:២៣, ២៤​ចែង​ថា​៖ ​«​បើ​មាន​ស្រី​ក្រមុំ​ណា ដែល​មាន​គេ​ដណ្ដឹង​ហើយ​ស្រាប់​តែ​មាន​ប្រុស​ណា​ប្រទះ​ឃើញ​នាង នៅ​ក្នុង​ទី​ក្រុង​ហើយ​ចាប់​យក​ទៅ​រួម​ដំណេក​នឹង​នាង នោះ​ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​នាំ​អ្នក​ទាំង​២ ចេញ​ទៅ​ឯ​ទ្វារ​ក្រុង ចោល​សំឡាប់​នឹង​ថ្ម​ទៅ គឺ​នាង​នោះ ដោយ​ព្រោះ​នៅ​ក្នុង​ទី​ក្រុង តែ​មិន​បាន​ស្រែក​សោះ ហើយ​មនុស្ស​ប្រុស​នោះ ដោយ​ព្រោះ​បាន​បន្ទាប​បន្ថោក​ប្រពន្ធ​របស់​អ្នក​ជិត​ខាង​ខ្លួន គឺ​យ៉ាង​នោះ​ដែល​ឯង​ត្រូវ​បំបាត់​ការ​អាក្រក់​ពី​ពួក​ឯង​ចេញ​»។ ដូច្នេះ ការ​គប់​ដុំ​ថ្ម​គឺជា​វិធី​សំខាន់​បំផុត​ដែល​ជន​ជាតិ​អ៊ីស្រាអែល​បាន​ប្រើ​ដើម្បី​ប្រហារ​ជីវិត​ពួក​អ្នក​មាន​ទោស​ដែល​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដ៏​សាហាវ​ព្រៃផ្សៃ។a

តាម​មើល​ទៅ បុគ្គល​ម្នាក់​ដែល​សម​នឹង​ស្លាប់ មុន​ដំបូង​បាន​ត្រូវ​គេ​សម្លាប់ រួច​មក​បាន​ត្រូវ​គេ​ព្យួរ​លើ​បង្គោល​ឬ​លើ​ដើម​ឈើ

ចោទិយកថា ២១:២៣​ចែង​ថា​៖ ​«​អ្នក​ណា​ដែល​ត្រូវ​ព្យួរ នោះ​ជា​អ្នក​ដែល​ត្រូវ​ព្រះ​ដាក់​បណ្ដាសា​ហើយ​»។ ការ​ដាក់​តាំង​ជា​សាធារណៈ​នូវ​សាកសព​ជន​ថោក​ទាប​ម្នាក់​«​ដែល​ត្រូវ​ព្រះ​ដាក់​បណ្ដាសា​»​ប្រាកដជា​នឹង​មាន​ឥទ្ធិពល​លើ​ជន​ជាតិ​អ៊ីស្រាអែល។ ការ​ព្យួរ​លើ​បង្គោល​ឬ​លើ​ដើម​ឈើ​នូវ​សាកសព​របស់​បុគ្គល​បែប​នេះ​ដែល​បាន​ត្រូវ​ប្រហារ​ជីវិត ពិត​ជា​ការ​ព្រមាន​ដល់​អ្នក​ឯ​ទៀត​មែន។

a បណ្ឌិត​ជា​ច្រើន​យល់​ស្រប​ថា តាម​ច្បាប់​ម៉ូសេ ឧក្រិដ្ឋជន​បាន​ត្រូវ​ប្រហារ​ជីវិត​មុន​នឹង​សាកសព​របស់​គាត់​បាន​ត្រូវ​ព្យួរ​នៅ​លើ​បង្គោល។ ប៉ុន្តែ​មាន​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា នៅ​សតវត្សរ៍​ទី​១ ជន​ជាតិ​យូដា​ព្យួរ​ឧក្រិដ្ឋជន​ខ្លះ​ទាំង​រស់ ហើយ​ឧក្រិដ្ឋជន​ទាំង​នោះ​បាន​ស្លាប់​នៅ​លើ​បង្គោល។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក