មាតិកា
ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣
© 2013 Watch Tower Bible and Tract Society of Pennsylvania.
សម្រាប់សិក្សា
៣០ ធ្នូ ២០១៣–៥ មករា ២០១៤
ចូរ«យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»
ទំព័រ៣ • ចម្រៀងលេខ: ៥១, ៥៤
៦-១២ មករា ២០១៤
តើតាមរបៀបណាយើងអាចចេះ«រង់ចាំ»ដោយចិត្តអត់ធ្មត់?
ទំព័រ១០ • ចម្រៀងលេខ: ២០, ៣២
១៣-១៩ មករា ២០១៤
តើសព្វថ្ងៃនេះគង្វាល៧នាក់និងប្រធាន៨នាក់ជាអ្នកណា?
ទំព័រ១៦ • ចម្រៀងលេខ: ៤៣, ៤២
២០-២៦ មករា ២០១៤
ចូរស្ដាប់បង្គាប់គង្វាលរបស់ព្រះយេហូវ៉ា
ទំព័រ២១ • ចម្រៀងលេខ: ៤៣, ៣១
២៧ មករា ២០១៤–២ កុម្ភៈ ២០១៤
គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្តុង្គឧត្តមបំផុត
ទំព័រ២៦ • ចម្រៀងលេខ: ៥, ២៥
អត្ថបទសិក្សា
▪ ចូរ«យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋាន»
កាលដែលទីបញ្ចប់នៃរបៀបរបបពិភពលោកដ៏អាក្រក់របស់សាថានជិតមកដល់ គឺជាការសំខាន់ណាស់ដែលយើងមិនដេកលក់ក្នុងន័យថាលែងយកចិត្តទុកដាក់ក្នុងការគោរពប្រណិប័តន៍ព្រះ។ អត្ថបទនេះពិចារណាអំពីរបៀបដែលការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសេចក្ដីអធិដ្ឋានអាចជួយយើងឲ្យនៅភ្ញាក់ជានិច្ច។
▪ តើតាមរបៀបណាយើងអាចចេះ«រង់ចាំ»ដោយចិត្តអត់ធ្មត់?
ក្នុងអត្ថបទនេះ សូមស្វែងយល់អំពីអ្វីដែលយើងអាចរៀនពីចិត្តអត់ធ្មត់របស់មីកាដែលជាអ្នកប្រកាសទំនាយ។ សូមពិចារណាថាតើព្រឹត្ដិការណ៍អ្វីខ្លះនឹងជាសញ្ញាសម្គាល់ដែលបញ្ជាក់ថាពេលដែលព្រះយេហូវ៉ានឹងបំផ្លាញរបៀបរបបដ៏អាក្រក់នេះគឺជិតដល់ហើយ។ សូមកត់សម្គាល់ផងដែរនូវរបៀបដែលយើងអាចបង្ហាញចិត្តដឹងគុណចំពោះការអត់ធ្មត់របស់ព្រះ។
▪ តើសព្វថ្ងៃនេះគង្វាល៧នាក់និងប្រធាន៨នាក់ជាអ្នកណា?
កំណត់ហេតុដែលចែងអំពីស្តេចសានហេរីបវាយលុកក្រុងយេរូសាឡិមនៅសម័យហេសេគាមានមេរៀនដ៏សំខាន់មួយសម្រាប់យើង។ ព័ត៌មាននៅក្នុងអត្ថបទនេះមានអត្ថន័យពិសេសសម្រាប់ពួកអ្នកដែលបានទទួលភារកិច្ចឃ្វាលក្រុមជំនុំ។
▪ ចូរស្ដាប់បង្គាប់គង្វាលរបស់ព្រះយេហូវ៉ា
▪ គង្វាលទាំងឡាយ ចូរយកតម្រាប់គង្វាលឧត្តុង្គឧត្តមបំផុត
អត្ថបទទី១នៃអត្ថបទទាំងពីរនេះពិចារណាអំពីរបៀបដែលព្រះយេហូវ៉ានិងលោកយេស៊ូឃ្វាលហ្វូងចៀមរបស់លោកនៅលើផែនដីនាពេលសព្វថ្ងៃនេះ។ អត្ថបទនេះក៏ពន្យល់ដែរអំពីរបៀបដែលចៀមបង្ហាញថាព្រះយេហូវ៉ានិងលោកយេស៊ូជាគង្វាលរបស់ពួកគេ។ អត្ថបទទី២បង្ហាញអំពីចិត្តគំនិតដែលអ្នកចាស់ទុំក្នុងក្រុមជំនុំគួរព្យាយាមមាន ពេលពួកគាត់បម្រើជាគង្វាលដែលនៅក្រោមអំណាចរបស់លោកយេស៊ូ។
ក្នុងលេខនេះក៏មាន
៨ របៀបដែលយើងអាចជួយបំពេញសេចក្ដីត្រូវការរបស់អ្នកឯទៀត
ក្រប: ការផ្សព្វផ្សាយតាមផ្លូវនៅស្ថានីយរថភ្លើងមួយនៅក្រុងតូក្យូ។ ជារៀងរាល់ថ្ងៃ មនុស្សជាង២,៨លាននាក់ធ្វើដំណើរទៅមកពីផ្ទះរបស់ពួកគេមកក្រុងតូក្យូ។ អ្នកផ្សាយខំព្យាយាមផ្សព្វផ្សាយដល់មនុស្សដែលពួកគាត់មិនបានជួបពេលផ្សព្វផ្សាយពីផ្ទះមួយទៅផ្ទះមួយ
ជប៉ុន
ប្រជាជន:
១២៦.៥៣៦.០០០
អ្នកផ្សាយជាមធ្យម:
២១៦.៦៩២
អ្នកត្រួសត្រាយពេញពេល:
៦៥.២៤៥