បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១០ ទំ. ៣១-៣២
  • តើអ្នកអាចបង្កើនសកម្មភាពដើម្បីព្រមានអ្នកឯទៀតឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកអាចបង្កើនសកម្មភាពដើម្បីព្រមានអ្នកឯទៀតឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • លោក​យេស៊ូ​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ផ្សព្វ​ផ្សាយ
  • ពួក​គេ​ស្វែងរក​គ្រប់​ឱកាស
  • ចូរ​ឆ្លៀត​ឱកាស​របស់​អ្នក
  • តើលុយនាំឲ្យមានសុភមង្គលពិតឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៩
  • អ្នកអាចផ្សព្វផ្សាយក្រៅផ្លូវការបាន!
    ២០១០ កិច្ចបម្រើព្រះ
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១០ ទំ. ៣១-៣២

តើ​អ្នក​អាច​បង្កើន​សកម្មភាព​ដើម្បី​ព្រមាន​អ្នក​ឯ​ទៀត​ឬ​ទេ?

ភាពយន្ត​គ្មាន​សំឡេង​ដ៏​ល្អ​មើល​មួយ ដែល​មាន​ចំណង​ជើង​ថា​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ម៉ា​ខិត ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ដោយ​បង្ហាញ​អំពី​របៀប​រស់​នៅ នៅ​ដើម​សតវត្សរ៍​ទី​២០ នៅ​ទី​ក្រុង​សានហ្វ្រានស៊ីស្កូ សហរដ្ឋអាម៉េរិក។ អ្នក​ថត​ភាពយន្ត​បាន​ចង​ម៉ាស៊ីន​ថត​ដែល​មាន​ដៃ​ម្ខាង​ដើម្បី​បង្វិល​វា នៅ​មុខ​រទេះ​ភ្លើង​មួយ​សម្រាប់​ជិះ​កណ្ដាល​ក្រុង ហើយ​បាន​តម្រង់​ម៉ាស៊ីន​ថត​នោះ​ឲ្យ​ចំ​ផ្លូវ​ធំ​ខាង​មុខ​ដែល​មាន​មនុស្ស​ច្រើន។ ក្នុង​ភាពយន្ត​នេះ យើង​ឃើញ​មាន​រទេះ​សេះ ឡាន​ដែល​ទើប​តែ​ចេញ​នៅ​សម័យ​នោះ អ្នក​ទៅ​ផ្សារ​និង​អ្នក​លក់​កាសែត​ដែល​កំពុង​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ។

អ្វី​ដែល​ធ្វើ​ឲ្យ​ភាពយន្ត​នេះ​កាន់​តែ​ខ្លោច​ផ្សា គឺ​ដោយ​សារ​ភាព​យន្ត​នេះ​ទំនង​ជា​បាន​ថត​នៅ​ខែ​មេ​សា ឆ្នាំ​១៩០៦ មុន​ការ​រញ្ជួយ​ដី​និង​អគ្គិភ័យ​នៅ​ថ្ងៃ​ទី​១៨ ខែ​មេ​សា​ដែល​បាន​បណ្ដាល​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ស្លាប់ ហើយ​ស្ទើរតែ​បំផ្លាញ​ផ្នែក​នោះ​នៃ​ទី​ក្រុង។ មនុស្ស​ខ្លះ​ក្នុង​ភាពយន្ត​នេះ រស់​បាន​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ក្រោយ​ពី​ថត។ កូន​ចៅ​ម្នាក់​របស់​អ្នក​ថត​ភាពយន្ត​នេះ ឈ្មោះ​ស្កត ម៉ែល​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ឃើញ​មនុស្ស​នៅ​ទី​នោះ​ដែល​មិន​ដឹង​អំពី​អ្វី​ដែល​ហៀបនឹង​កើត​ឡើង​ដល់​ពួក​គេ ខ្ញុំ​អាណិត​ពួក​គេ​ណាស់​»។

យើង​អាច​ប្រៀប​ធៀប​សម័យ​នោះ​នឹង​សម័យ​របស់​យើង​នេះ។ យើង​ក៏​អាណិត​អ្នក​ជិត​ខាង​របស់​យើង​ផង​ដែរ។ ពួក​គេ​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ដោយ​មិន​ដឹង​សោះ​អំពី​មហន្តរាយ​ដែល​ជិត​មក​ដល់​នា​ពេល​ខាង​មុខ​នេះ ពោល​គឺ​ការ​បំផ្លាញ​របៀប​របប​ពិភព​លោក​នេះ និង​របៀប​រស់​នៅ​របស់​ពួក​គេ។ ផ្ទុយ​ពី​ការ​រញ្ជួយ​ដី​ដែល​មិន​អាច​ដឹង​ទុក​ជា​មុន យើង​មាន​ឱកាស​យ៉ាង​ខ្លី​ដើម្បី​ព្រមាន​អ្នក​ជិត​ខាង​របស់​យើង អំពី​ថ្ងៃ​វិនិច្ឆ័យ​ទោស​របស់​ព្រះ​យេហូវ៉ា។ អ្នក​ទំនង​ជា​លៃ​ទុក​ពេល​ខ្លះ​ជា​រៀង​រាល់​សប្ដាហ៍​ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ប៉ុន្តែ​តើ​អ្នក​អាច​បង្កើន​សកម្មភាព​ដើម្បី​ព្រមាន​អ្នក​ឯ​ទៀត​ឬ​ទេ?

លោក​យេស៊ូ​ត្រៀម​ខ្លួន​ជា​និច្ច​ដើម្បី​ផ្សព្វ​ផ្សាយ

គំរូ​របស់​លោក​យេស៊ូ​គឺ​គួរ​ឲ្យ​កត់​សម្គាល់ ដោយ​សារ​លោក​មិន​ដែល​គិត​ថា​លោក​សម្រាក​ពី​ភារកិច្ច​របស់​លោក​ទេ។ លោក​បាន​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់​ដែល​លោក​បាន​ជួប ដូច​ជា​អ្នក​យក​ពន្ធ​ដែល​លោក​បាន​ជួប​តាម​ផ្លូវ ឬ​ស្ត្រី​ម្នាក់​ដែល​លោក​បាន​ជួប​នៅ​អណ្ដូង​ទឹក​ក្នុង​អំឡុង​ពេល​លោក​ឈប់​សម្រាក​នា​ពេល​ថ្ងៃ​ត្រង់។ (​លូក. ១៩:១​-​៥; យ៉ូន. ៤:៥​-​១០, ២១​-​២៤​) សូម្បី​តែ​ពេល​ដែល​លោក​បាន​លៃ​ទុក​ពេល​ដើម្បី​សម្រាក​ក្ដី លោក​យេស៊ូ​សុខ​ចិត្ត​បោះបង់​គម្រោង​របស់​លោក​ដើម្បី​បង្រៀន​អ្នក​ឯ​ទៀត។ ចិត្ត​អាណិត​អាសូរ​របស់​លោក​ចំពោះ​អ្នក​ជិត​ខាង ជំរុញ​លោក​ឲ្យ​ផ្សព្វ​ផ្សាយ​ច្រើន មិន​គ្រាន់តែ​ផ្សព្វ​ផ្សាយ​បន្ដិច​បន្តួច​ប៉ុណ្ណោះ​ទេ។ (​ម៉ាក. ៦:៣០​-​៣៤​) តើ​សព្វ​ថ្ងៃ​នេះ​បង​ប្អូន​ខ្លះ​បាន​យក​តម្រាប់​លោក​យេស៊ូ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ជា​បន្ទាន់​យ៉ាង​ដូច​ម្ដេច?

ពួក​គេ​ស្វែងរក​គ្រប់​ឱកាស

មេលីកា​រស់​នៅ​ក្នុង​អាគារ​ដែល​មាន​សុវត្ថិភាព​យ៉ាង​ខ្លាំង។ អ្នក​ជិត​ខាង​ជា​ច្រើន​របស់​គាត់​ជា​និស្សិត​ពី​ប្រទេស​ផ្សេង​ៗ​ដែល​ប្រើ​ទូរស័ព្ទ​ដៃ​ដែល​គ្មាន​លេខ​ក្នុង​បញ្ជី​ទូរស័ព្ទ ហើយ​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​នៅ​កន្លែង​ទទួល​ភ្ញៀវ​សម្រាប់​អាគារ​នោះ។ មេលីកា​ឲ្យ​តម្លៃ​ចំពោះ​ឱកាស​ពិសេស​ដែល​គាត់​មាន​ដើម្បី​ចាប់​ផ្ដើម​ការ​សន្ទនា​អំពី​គម្ពីរ​នៅ​កន្លែង​ទទួល​ភ្ញៀវ​និង​ក្នុង​ជណ្ដើរ​យោង ជា​មួយ​និង​អ្នក​ដែល​ស្នាក់​នៅ​អាគារ​របស់​គាត់។ គាត់​បាន​និយាយ​ថា​៖ ​«​ខ្ញុំ​ចាត់​ទុក​កន្លែង​នេះ​ជា​តំបន់​ផ្សាយ​របស់​ខ្ញុំ​»។ មេលីកា​យក​សៀវភៅ​ផ្សេង​ៗ​ជា​ច្រើន​ភាសា​ទៅ​ជា​មួយ​គាត់ ហើយ​មនុស្ស​ជា​ច្រើន​ព្រម​ទទួល​ខិត្តប័ណ្ណ​និង​ទស្សនាវដ្ដី។ គាត់​ក៏​ប្រាប់​ពួក​គេ​ដែរ​អំពី​គេហទំព័រ​របស់​យើង​គឺ​jw.org ហើយ​បាន​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ​មួយ​ចំនួន។

សុនយ៉ា​ស្វែងរក​គ្រប់​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ទាំង​អស់​ដែល​គាត់​ជួប។ គាត់​ធ្វើ​ការ​នៅ​គ្លីនិក​ដែល​មាន​គ្រូ​ពេទ្យ ហើយ​គាត់​មាន​គោល​ដៅ​ផ្សព្វ​ផ្សាយ​យ៉ាង​សព្វ​គ្រប់​ដល់​បុគ្គលិក​ម្នាក់​ៗ​ដែល​ធ្វើ​ការ​ជា​មួយ​គាត់។ មុន​ដំបូង គាត់​បាន​ចំណាយ​ពេល​ដើម្បី​ដឹង​អំពី​ចំណាប់​អារម្មណ៍​និង​តម្រូវ​ការ​របស់​បុគ្គល​ម្នាក់​ៗ។ បន្ទាប់​មក​គាត់​បាន​ប្រើ​ពេល​ញ៉ាំ​បាយ​ថ្ងៃ​ត្រង់ ដើម្បី​ជួប​ពួក​គេ​ម្នាក់​ៗ ហើយ​ពិភាក្សា​អំពី​គម្ពីរ។ ជា​លទ្ធផល​សុនយ៉ា​បាន​ចាប់​ផ្ដើម​ការ​សិក្សា​គម្ពីរ​ពីរ។ គាត់​ក៏​មាន​គម្រោង​ប្រើ​ពេល​សម្រាក​ខ្លះ​នៅ​បន្ទប់​ទទួល​ភ្ញៀវ​នៅ​គ្លីនិក​នោះ​ដើម្បី​និយាយ​ជា​មួយ​អស់​អ្នក​ដែល​កំពុង​រង់​ចាំ​ជួប​គ្រូ​ពេទ្យ។

ចូរ​ឆ្លៀត​ឱកាស​របស់​អ្នក

បុគ្គល​ម្នាក់​ដែល​បាន​រួច​ជីវិត​ពី​ការ​រញ្ជួយ​ដី​នៅ​ឆ្នាំ​១៩០៦​បាន​ហៅ​ព្រឹត្ដិការណ៍​នោះ​ថា​ជា​«​មហន្តរាយ​ដ៏​គួរ​ឲ្យ​ខ្លាច​ជាង​គេ​បំផុត ដែល​ពុំ​ធ្លាប់​មាន​នៅ​រដ្ឋ​ឬ​ក្រុង​ណា​ទៀត​»។ ប៉ុន្តែ មិន​យូរ​ទៀត​មហន្តរាយ​ទាំង​អស់​ដែល​ធ្លាប់​មាន​នឹង​មើល​ទៅ​ដូច​ជា​មិន​ធ្ងន់ធ្ងរ កាល​ដែល​ប្រៀប​ធៀប​នឹង​ថ្ងៃ​សង​សឹក​ដែល​នឹង​មក​ដល់​ចំពោះ​«​ពួក​អ្នក​ដែល​មិន​ស្គាល់​ព្រះ​»។ (​២ថែ. ១:៨​) ព្រះ​យេហូវ៉ា​មាន​បំណង​ប្រាថ្នា​យ៉ាង​ខ្លាំង​ឲ្យ​មនុស្ស​កែ​ប្រែ​ចិត្ត​គំនិត​របស់​ពួក​គេ ហើយ​ធ្វើ​តាម​ការ​ព្រមាន​ដែល​សាក្សី​របស់​លោក​កំពុង​ផ្សាយ។—២ពេ. ៣:៩; បប. ១៤:៦, ៧

តើ​អ្នក​អាច​ប្រើ​គ្រប់​ឱកាស ដើម្បី​ផ្សព្វ​ផ្សាយ នៅ​ពេល​អ្នក​ធ្វើ​កិច្ច​ការ​ប្រចាំ​ថ្ងៃ​ឬ​ទេ?

អ្នក​មាន​ឯកសិទ្ធិ​ជួយ​មនុស្ស​ឲ្យ​យល់​អំពី​គ្រា​ដ៏​លំបាក​នេះ ហើយ​ជួយ​ពួក​គេ​ឲ្យ​ឈប់​ស្វែងរក​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​ឲ្យ​ពួក​គេ​អាច​ស្វែងរក​ព្រះ​យេហូវ៉ា។ (​សេផ. ២:២, ៣​) តើ​អ្នក​អាច​ប្រើ​គ្រប់​ឱកាស​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​អ្នក​រួម​ការ​ងារ អ្នក​ជិត​ខាង ហើយ​បុគ្គល​ផ្សេង​ៗ​ដែល​អ្នក​ជួប​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ឬ​ទេ? តើ​អ្នក​នឹង​បង្កើន​សកម្មភាព​ដើម្បី​ព្រមាន​អ្នក​ឯ​ទៀត​ឬ​ទេ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក