បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w13 ១៥/១២ ទំ. ១៦
  • តើអ្នកចាំឬទេ?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកចាំឬទេ?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • អត្ថបទស្រដៀងគ្នា
  • «តើអ្នកណាជាខ្ញុំបម្រើដ៏ស្មោះត្រង់ហើយចេះពិចារណា?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • «សូមប្រាប់យើង តើការទាំងនេះនឹងកើតឡើងនៅពេលណា?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
  • «អ្នកបំរើ»ដែលស្មោះត្រង់ហើយមានវិនិច្ឆ័យល្អ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • «ចូរចាំអំពីពួកអ្នកដែលកំពុងនាំមុខអ្នករាល់គ្នា»
    អង្គការមួយដើម្បីធ្វើតាមបំណងប្រាថ្នាព្រះយេហូវ៉ា
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៣
w13 ១៥/១២ ទំ. ១៦

តើ​អ្នក​ចាំ​ឬ​ទេ?

តើ​អ្នក​បាន​អាន​ដោយ​យក​ចិត្ត​ទុក​ដាក់​នូវ​ទស្សនាវដ្ដី​ប៉មយាម​លេខ​ថ្មី​ៗ​ឬ​ទេ? សូម​សាក​ឆ្លើយ​សំណួរ​ជា​បន្ត​បន្ទាប់​នេះ:

តើ​នៅ​ពេល​ណា​ដែល​លោក​យេស៊ូ​«​បាន​ទៅ​ផ្សព្វ​ផ្សាយ​ដល់​ពួក​វិញ្ញាណ​ដែល​ជាប់​ឃុំ​ឃាំង​»​? (​១ពេ. ៣:១៩​)

តាម​មើល​ទៅ នៅ​ពេល​មួយ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ លោក​បាន​ប្រកាស​ដល់​ពួក​វិញ្ញាណ​កំណាច​ទាំង​នោះ​អំពី​ការ​ដាក់​ទោស​ដែល​ពួក​គេ​សម​នឹង​ទទួល​នៅ​ពេល​អនាគត (​១៥/៦ ទំព័រ​២៣​)។

តើ​លោក​យេស៊ូ​វិនិច្ឆ័យ​ចៀម​និង​ពពែ​នៅ​ពេល​ណា? (​ម៉ាថ. ២៥:៣២​)

គឺ​នៅ​ពេល​ដែល​លោក​យេស៊ូ​នឹង​មក​វិនិច្ឆ័យ​មនុស្ស​ទាំង​ឡាយ​ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង ក្រោយ​ពី​ការ​បំផ្លាញ​ចោល​សាសនា​មិន​ពិត (​១៥/៧ ទំព័រ​៦​)។

តើ​នៅ​ពេល​ណា​ពួក​អ្នក​ប្រឆាំង​ច្បាប់​នៅ​ក្នុង​ឧទាហរណ៍​អំពី​ស្រូវ​សាលី​និង​ស្រងែ​នឹង​យំ​ហើយ​សង្កៀត​ធ្មេញ? (​ម៉ាថ. ១៣:៣៦, ៤១, ៤២​)

ពួក​គេ​នឹង​ធ្វើ​ដូច្នេះ​ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង ពេល​ដែល​ពួក​គេ​ដឹង​ថា​គ្មាន​កន្លែង​ដើម្បី​គេច​ខ្លួន​ឲ្យ​រួច​ពី​ការ​បំផ្លាញ​ឡើយ (​១៥/៧ ទំព័រ​១៣​)។

តើ​ពាក្យ​របស់​លោក​យេស៊ូ​ស្តី​អំពី​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា ត្រូវ​សម្រេច​នៅ​ពេល​ណា? (​ម៉ាថ. ២៤:៤៥​-​៤៧​)

ពាក្យ​ទាំង​នេះ​បាន​ចាប់​ផ្ដើម​សម្រេច​ក្រោយ​ឆ្នាំ​១៩១៤ មិន​មែន​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស.​ទេ។ នៅ​ឆ្នាំ​១៩១៩ ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​បាន​ត្រូវ​តែង​តាំង​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ខ្ញុំ​បម្រើ​ឯ​ទៀត ដែល​រួម​បញ្ចូល​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ (​១៥/៧ ទំព័រ​២១​-​២៣​)។

តើ​លោក​យេស៊ូ​តែង​តាំង​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ឲ្យ​មើល​ការ​ខុស​ត្រូវ​លើ​ទ្រព្យ​សម្បត្ដិ​ទាំង​អស់​របស់​លោក​នៅ​ពេល​ណា?

នោះ​នឹង​កើត​ឡើង​នា​ពេល​អនាគត ក្នុង​អំឡុង​គ្រា​ទុក្ខវេទនា​ជា​ខ្លាំង ពេល​ដែល​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ទទួល​រង្វាន់​នៅ​ស្ថាន​សួគ៌ (​១៥/៧ ទំព័រ​២៥​)។

ក្រៅ​ពី​ឫទ្ធានុភាព​ពី​ព្រះ តើ​អ្វី​បាន​ជួយ​សាក្សី​ព្រះ​យេហូវ៉ា​២៣០​នាក់​ឲ្យ​រួច​ជីវិត​ពី​ដំណើរ​ដ៏​ឆ្ងាយ​ពី​ជំរំ​ឃុំ​ឃាំង​សាក្សិនហោសិន?

ទោះ​ជា​បង​ប្អូន​ទាំង​អស់​ទន់​ខ្សោយ​ដោយ​សារ​ការ​អត់​អាហារ​និង​ជំងឺ​ក៏​ដោយ ពួក​គាត់​បាន​លើក​ទឹក​ចិត្ត​គ្នា​ជា​និច្ច​ឲ្យ​ដើរ​ត​ទៅ​ទៀត (​១៥/៨ ទំព័រ​១៨​)។

ហេតុ​អ្វី​កំណត់​ហេតុ​អំពី​ជន​ជាតិ​អ៊ីស្រាអែល​ឆ្លង​ទន្លេ​យ៉ូដាន់​ចូល​ទៅ​ស្រុក​សន្យា​លើក​ទឹក​ចិត្ត​យើង?

ទោះ​ជា​ទឹក​ទន្លេ​នោះ​បាន​ឡើង​ពេញ​ព្រៀប​ក៏​ដោយ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​នោះ​ឈប់​ហូរ​ដើម្បី​ឲ្យ​រាស្ត្រ​របស់​លោក​អាច​ឆ្លង​បាន។ នេះ​ច្បាស់​ជា​បាន​ពង្រឹង​ជំនឿ​និង​ទំនុក​ចិត្ត​របស់​ពួក​គេ​លើ​លោក ហើយ​យើង​អាច​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​កំណត់​ហេតុ​នោះ (​១៥/៩ ទំព័រ​១៦​)។

តើ​ការ​ឲ្យ​ដោយ​ចិត្ត​សប្បាយ​មាន​ន័យ​អ្វី? (​២កូ. ៩:៧​)

នេះ​មាន​ន័យ​ថា​យើង​ចំណាយ​ពេល​វេលា​និង​កម្លាំង​ឬ​ទ្រព្យ​សម្បត្ដិ ដោយ​ស្ម័គ្រ​ពី​ចិត្ត ហើយ​ដោយ​សារ​យើង​ពិត​ជា​សប្បាយ​ចិត្ត​ក្នុង​ការ​បង្ហាញ​ចិត្ត​ទូលាយ​ចំពោះ​អ្នក​ឯ​ទៀត ជា​ពិសេស​អ្នក​ដែល​មាន​សេចក្ដី​ត្រូវ​ការ។ ការ​ឲ្យ​បែប​នោះ​មិន​គ្រាន់តែ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​ព្រះ​ស្រឡាញ់​យើង​ដែរ ព្រោះ​លោក​«​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ​»​ (​១/១០ ទំព័រ​១៣​)។

តើ​មូលហេតុ​ប្រាំ​យ៉ាង​អ្វី​ដែល​នាំ​ឲ្យ​មាន​ទុក្ខវេទនា​ជា​ច្រើន​នៅ​សព្វ​ថ្ងៃ​នេះ?

មូលហេតុ​ទាំង​នេះ​រួម​បញ្ចូល ការ​គ្រប់​គ្រង​មិន​ល្អ សាសនា​មិន​ពិត ភាព​មិន​ល្អ​ឥត​ខ្ចោះ ការ​គិត​តែ​ពី​ប្រយោជន៍​ខ្លួន ឥទ្ធិពល​ពី​ពួក​វិញ្ញាណ​អាក្រក់ ហើយ​យើង​កំពុង​រស់​នៅ​«​គ្រា​ចុង​ក្រោយ​បង្អស់​»។ ដោយ​សារ​មូលហេតុ​ទាំង​នេះ ទោះ​ជា​មនុស្សជាតិ​មាន​បំណង​ល្អ​ក៏​ដោយ ពួក​គេ​គ្មាន​សមត្ថភាព​បំបាត់​ទុក្ខវេទនា​ឡើយ (​១/១០ ទំព័រ​៤​-​៥​)។

តើ​យើង​អាច​ទាញ​មេរៀន​អ្វី​ពី​សេចក្ដី​អធិដ្ឋាន​របស់​ពួក​លេវី? (​នេហ. ៩:៤​-​៣៨​)

សេចក្ដី​អធិដ្ឋាន​នោះ​មាន​តែ​សំណូម​ពរ​ដ៏​សមរម្យ​មួយ​ប៉ុណ្ណោះ។ ដូច្នេះ ពួក​លេវី​បាន​ទុក​គំរូ​ល្អ​ឲ្យ​យើង​សរសើរ និង​ឲ្យ​អរគុណ​ព្រះ​យេហូវ៉ា​សិន មុន​នឹង​លើក​សំណូម​ពរ​ផ្ទាល់​ខ្លួន​នៅ​ក្នុង​សេចក្ដី​អធិដ្ឋាន​របស់​យើង (​១៥/១០ ទំព័រ​២៣ វគ្គ​៧​)។

នៅ​សព្វ​ថ្ងៃ​នេះ តើ​ទំនាយ​នៅ​មីកា ៥:៤​ស្តី​អំពី​គង្វាល​និង​ប្រធាន​កំពុង​សម្រេច​យ៉ាង​ដូច​ម្ដេច?

យើង​យល់​ថា ‹គង្វាល​៧​នាក់​និង​ប្រធាន​៨​នាក់›ដែល​បាន​ចែង​នៅ​មីកា ៥:៤​សំដៅ​លើ​អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​ដែល​បាន​ត្រូវ​តែង​តាំង ដែល​កំពុង​ពង្រឹង​រាស្ត្រ​របស់​ព្រះ​សម្រាប់​ការ​វាយ​ប្រហារ​ដែល​ពួក​គាត់​ទាំង​អស់​គ្នា​នឹង​ត្រូវ​ប្រឈម​មុខ​នៅ​ពេល​អនាគត (​១៥/១១ ទំព័រ​២០​)។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក