បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w14 ១៥/៦ ទំ. ៧
  • សំណួរពីអ្នកអាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សំណួរពីអ្នកអាន
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
  • អត្ថបទស្រដៀងគ្នា
  • សេចក្ដីសង្ឃឹមលើដំណើររស់ឡើងវិញមានឥទ្ធិពល
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០០
  • «តើមនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញយ៉ាងដូចម្ដេច?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ដំណើររស់ឡើងវិញ—សំរាប់ពួកណា ហើយនៅទីណា?
    អ្នកអាចរស់នៅជានិរន្តរ៍ក្នុងសួនមនោរម្យនៅលើផែនដី
  • ‹សេចក្ដីស្លាប់នឹងបានត្រូវបំផ្លាញ›
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១៤
w14 ១៥/៦ ទំ. ៧

សំណួរ​ពី​អ្នក​អាន

តើ​ការ​រំលាយ​សាកសព​សម​ត្រឹម​ត្រូវ​សម្រាប់​គ្រិស្ត​សាសនិក​ឬ​ទេ?

មាន​កំណត់​ហេតុ​ក្នុង​គម្ពីរ​ដែល​រៀប​រាប់​អំពី​សាកសព​ឬ​ឆ្អឹង​របស់​បុគ្គល​ខ្លះ​ដែល​បាន​ត្រូវ​គេ​រំលាយ។ (​យ៉ូស. ៧:២៥; ២រប. ៣៤:៤, ៥​) នេះ​ប្រហែល​ជា​បាន​បញ្ជាក់​ថា​បុគ្គល​ទាំង​នោះ​ហាក់​ដូច​ជា​មិន​សម​នឹង​ទទួល​នូវ​ការ​បញ្ចុះ​ដ៏​សមរម្យ​ក្នុង​ទី​បញ្ចុះ​សព​ទេ។ ប៉ុន្តែ​ការ​រំលាយ​សាកសព​របស់​បុគ្គល​ណា​ម្នាក់​មិន​តែង​តែ​មាន​ន័យ​ដូច្នេះ​ទេ។

យើង​អាច​ឃើញ​ចំណុច​នេះ​នៅ​កំណត់​ហេតុ​អំពី​មរណភាព​របស់​ស្តេច​សូល​និង​កូន​ប្រុស​បី​នាក់​របស់​គាត់។ ពួក​គេ​ទាំង​បួន​នាក់​បាន​ស្លាប់​កាល​ដែល​ប្រយុទ្ធ​នឹង​ជន​ជាតិ​ភីលីស្ទីន។ កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន​ប្រុស​ទាំង​បី​នាក់​នោះ​របស់​សូល​គឺ​យ៉ូណាថាន គាត់​ជា​អ្នក​គាំ​ទ្រ​យ៉ាង​ស្មោះ​និង​ជា​មិត្ត​ភក្ដិ​ដ៏​ល្អ​របស់​ដាវីឌ។ ពេល​ជន​ជាតិ​អ៊ីស្រាអែល​ដ៏​ក្លាហាន​ដែល​នៅ​ក្រុង​យ៉ាបេសកាឡាត បាន​ឮ​អំពី​អ្វី​ដែល​បាន​កើត​ឡើង ពួក​គេ​បាន​យក​សាកសព​ទាំង​បួន​នោះ​មក​វិញ បាន​រំលាយ ហើយ​ក្រោយ​មក​បាន​បញ្ចុះ​ឆ្អឹង​ក្នុង​ដី។ នៅ​ពេល​ក្រោយ​មក​ដាវីឌ​បាន​សរសើរ​ជន​ជាតិ​អ៊ីស្រាអែល​ទាំង​នោះ​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ។—១សាំ. ៣១:២, ៨​-​១៣; ២សាំ. ២:៤​-​៦

សេចក្ដី​សង្ឃឹម​ក្នុង​បទ​គម្ពីរ​សម្រាប់​មនុស្ស​ដែល​បាន​ស្លាប់​គឺ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពោល​គឺ​ព្រះ​នឹង​ធ្វើ​ឲ្យ​បុគ្គល​នោះ​មាន​ជីវិត​ឡើង​វិញ។ ទោះ​ជា​បុគ្គល​ណា​ម្នាក់​បាន​ត្រូវ​គេ​រំលាយ​សាកសព​ឬ​មិន​រំលាយ​ក៏​ដោយ សមត្ថភាព​របស់​ព្រះ​យេហូវ៉ា​គឺ​គ្មាន​កម្រិត​ទេ​ក្នុង​ការ​ប្រោស​បុគ្គល​នោះ​ឲ្យ​រស់​ឡើង​វិញ​ដោយ​មាន​រូប​កាយ​ថ្មី។ ជន​ជាតិ​ហេប្រឺ​ដ៏​ស្មោះ​ត្រង់​បី​នាក់ ដែល​បាន​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​ក្នុង​គុក​ភ្លើង​ដោយ​សារ​បង្គាប់​របស់​ស្តេច​នេប៊ូក្នេសា គ្មាន​ហេតុ​ខ្លាច​ថា​ព្រះ​មិន​អាច​ប្រោស​ពួក​គេ​ឲ្យ​រស់​ឡើង​វិញ​ទេ​បើ​រូប​កាយ​បាន​ត្រូវ​បំផ្លាញ​ដោយ​ភ្លើង។ (​ដាន. ៣:១៦​-​១៨​) គឺ​ដូច​គ្នា​សម្រាប់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​នៅ​ក្នុង​ជំរំ​ឃុំ​ឃាំង​នៃ​ពួក​ណាត្ស៊ី ដែល​បាន​ប្រឈម​មុខ​នឹង​សេចក្ដី​ស្លាប់​និង​ការ​រំលាយ​សាកសព​របស់​ពួក​គេ។ អ្នក​បម្រើ​ស្មោះ​ត្រង់​ផ្សេង​ៗ​របស់​ព្រះ​យេហូវ៉ា បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ផ្ទុះ ឬ​តាម​វិធី​ឯ​ទៀត ដោយ​រូប​កាយ​របស់​ពួក​គេ​គ្មាន​អ្វី​នៅ​សេស​សល់​ឡើយ។ ប៉ុន្តែ ពួក​គេ​ប្រាកដជា​នឹង​ទទួល​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។—បប. ២០:១៣

ព្រះ​យេហូវ៉ា​មិន​ចាំ​បាច់​មាន​អ្វី​ៗ​ពី​រូប​កាយ​មុន​របស់​បុគ្គល​ណា​ម្នាក់ ដើម្បី​ប្រោស​ឲ្យ​គាត់​រស់​ឡើង​វិញ​ទេ។ នោះ​បាន​ស​ឲ្យ​ឃើញ​ក្នុង​ការ​ប្រោស​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង ឲ្យ​មាន​ជីវិត​នៅ​ស្ថាន​សួគ៌។ ដូច​លោក​យេស៊ូ ដែល​«​បាន​ត្រូវ​ប្រោស​ឲ្យ​មាន​ជីវិត​រស់​ឡើង​វិញ​ជា​វិញ្ញាណ​»​ គ្រិស្ត​សាសនិក​ដែល​បាន​រើស​តាំង​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​ដដែល ប៉ុន្តែ​មាន​រូប​កាយ​ជា​វិញ្ញាណ។ គ្មាន​ផ្នែក​ណា​មួយ​នៃ​រូប​កាយ​សាច់​ឈាម​របស់​ពួក​គាត់​ពី​មុន​ទៅ​ស្ថាន​សួគ៌​ជា​មួយ​ពួក​គាត់​ឡើយ។—១ពេ. ៣:១៨; ១កូ. ១៥:៤២​-​៥៣; ១យ៉ូន. ៣:២

សេចក្ដី​សង្ឃឹម​របស់​យើង​ទៅ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ មិន​ពឹង​ផ្អែក​លើ​អ្វី​ដែល​កើត​ឡើង​ដល់​សាកសព​ទេ ប៉ុន្តែ​ពឹង​ផ្អែក​លើ​ជំនឿ​លើ​សមត្ថភាព​និង​បំណង​ប្រាថ្នា​របស់​ព្រះ​ដើម្បី​សម្រេច​សេចក្ដី​សន្យា​របស់​លោក។ (​សកម្ម. ២៤:១៥​) ពិត​មែន​តែ​យើង​ប្រហែល​ជា​មិន​យល់​ច្បាស់​អំពី​របៀប​ដែល​ព្រះ​បាន​ធ្វើ​ការ​អស្ចារ្យ​ដើម្បី​ប្រោស​មនុស្ស​ខ្លះ​ឲ្យ​រស់​ឡើង​វិញ​នៅ​សម័យ​មុន​ៗ ឬ​អំពី​របៀប​ដែល​លោក​នឹង​ធ្វើ​ដូច្នេះ​នៅ​អនាគត ប៉ុន្តែ​យើង​នៅ​តែ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា។ លោក​បាន​ផ្ដល់​«​ការ​ធានា​»​ដោយ​បាន​ប្រោស​លោក​យេស៊ូ​ឲ្យ​រស់​ឡើង​វិញ។—សកម្ម. ១៧:៣១; លូក. ២៤:២, ៣

គ្រិស្ត​សាសនិក​គួរ​ពិចារណា​អំពី​អ្វី​ដែល​មនុស្ស​ធ្វើ​ជា​ធម្មតា​ក្នុង​សង្គម ទស្សនៈ​របស់​មនុស្ស​ក្នុង​តំបន់​ដែល​ពួក​គាត់​រស់​នៅ និង​អ្វី​ដែល​ច្បាប់​តម្រូវ​ស្តី​អំពី​សាកសព។ (​២កូ. ៦:៣, ៤​) បន្ទាប់​មក ការ​សម្រេច​ចិត្ត​ឲ្យ​រំលាយ​សាកសព​ឬ​មិន​រំលាយ គឺ​ជា​ការ​សម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់​ៗ​ឬ​ក្រុម​គ្រួសារ​របស់​ពួក​គាត់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក