បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp19 លេខ ២ ទំ. ១២-១៣
  • ពេលអ្នកមានអារម្មណ៍ថាលែងចង់រស់ទៀត

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពេលអ្នកមានអារម្មណ៍ថាលែងចង់រស់ទៀត
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • តើ​រក​ជំនួយ​នៅ​ឯ​ណា?
  • តើ​មាន​វិធី​ដោះ​ស្រាយ​មួយ​ដង​ជា​ការ​ស្រេច​ឬ​ទេ?
  • ហេតុអ្វីក៏យើងគ្រប់រូបគួរសរសើរព្រះ?
    ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
  • ខ្ញុំចង់ស្លាប់ តើគម្ពីរអាចជួយខ្ញុំពេលដែលខ្ញុំមានគំនិតចង់សម្លាប់ខ្លួនឬទេ?
    សំណួរនិងចម្លើយពីគម្ពីរ
  • ២ | «ការសម្រាលទុក្ខពីបទគម្ពីរ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០២៣
  • តើខ្ញុំរស់នៅមានន័យអ្វីទៀត?
    សំណួរយុវវ័យចង់ដឹងនិងចម្លើយដែលស្រាយចម្ងល់ ក្បាលទី១
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
wp19 លេខ ២ ទំ. ១២-១៣
ស្ត្រីម្នាក់កំពុងតែកាន់គម្ពីរ អង្គុយលើតុ ហើយសម្លឹងទៅឆ្ងាយ

ពេល​អ្នក​មាន​អារម្មណ៍​ថា​លែង​ចង់​រស់​ទៀត

អាទ្រីអាណា​ដែល​មក​ពី​ប្រទេស​ប្រេស៊ីល​សារភាព​ថា​៖ ​«​អារម្មណ៍​ទាំង​នេះ​នៅ​តែ​ដដែល ដូច្នេះ​ខ្ញុំ​សន្មត​ថា​គឺ​ល្អ​ជាង​បើ​ខ្ញុំ​ស្លាប់​»។

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ពិបាក​ចិត្ត​ដល់​ម្ល៉េះ​បាន​ជា​អ្នក​លែង​ចង់​រស់​ទៀត​ឬ​ទេ? យ៉ាង​នេះ​អ្នក​អាច​យល់​អារម្មណ៍​របស់​អាទ្រីអាណា។ នាង​ពិបាក​ចិត្ត​ដោយ​សារ​មាន​ទុក្ខ​កង្វល់​យ៉ាង​ខ្លាំង ហើយ​មាន​អារម្មណ៍​សោកសៅ​និង​អស់​សង្ឃឹម។ អាទ្រីអាណា​បាន​កើត​ជំងឺ​ផ្លូវ​ចិត្ត​ដែល​ធ្វើ​ឲ្យ​នាង​មាន​ទុក្ខ​សោក​គ្រប់​ពេល។

សូម​ពិចារណា​ផង​ដែរ​អំពី​បុរស​ជន​ជាតិ​ជប៉ុន​ម្នាក់​ឈ្មោះ​ខាអូរូ​ដែល​ថែ​រក្សា​ឪពុក​ម្ដាយ​វ័យ​ចាស់​និង​មាន​ជំងឺ។ គាត់​ពន្យល់​ថា​៖ ​«​នៅ​ពេល​នោះ ខ្ញុំ​ទទួល​ការ​បង្ខិត​បង្ខំ​យ៉ាង​ខ្លាំង​នៅ​កន្លែង​ធ្វើ​ការ។ ខ្ញុំ​លែង​ចង់​ញ៉ាំ​បាយ ហើយ​គេង​មិន​សូវ​លក់។ ខ្ញុំ​ចាប់​ផ្ដើម​គិត​ថា​បើ​ខ្ញុំ​ស្លាប់ បញ្ហា​ទាំង​អស់​របស់​ខ្ញុំ​នឹង​លែង​មាន​ទៀត​»។

បុរស​ជន​ជាតិ​នីហ្សេរីយ៉ា​ម្នាក់​ឈ្មោះ​អូចេបូដេ​និយាយ​ថា​៖ ​«​ខ្ញុំ​តែង​តែ​កើត​ទុក្ខ​យ៉ាង​ខ្លាំង​រហូត​ដល់​ខ្ញុំ​យំ។ ដូច្នេះ​ខ្ញុំ​បាន​ស្វែង​រក​វិធី​បញ្ចប់​ជីវិត​របស់​ខ្ញុំ​»។ គឺ​ល្អ​ណាស់​ដែល​អូចេបូដេ ខាអូរូ និង​អាទ្រីអាណា​មិន​បាន​សម្លាប់​ខ្លួន។ ប៉ុន្តែ​រាល់​ឆ្នាំ​មនុស្ស​រាប់​ពាន់​នាក់​បាន​សម្លាប់​ខ្លួន។

តើ​រក​ជំនួយ​នៅ​ឯ​ណា?

មនុស្ស​ភាគ​ច្រើន​ដែល​សម្លាប់​ខ្លួន​គឺ​ជា​បុរស ពួក​គេ​ជា​ច្រើន​នាក់​មាន​អារម្មណ៍​អៀន​ខ្មាស​ពេក​មិន​ហ៊ាន​សុំ​ជំនួយ។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​ដែល​ឈឺ​ត្រូវ​ការ​គ្រូ​ពេទ្យ។ (​លូកា ៥:​៣១​) ដូច្នេះ បើ​អ្នក​មាន​អារម្មណ៍​ពិបាក​ចិត្ត​ខ្លាំង​រហូត​គិត​ចង់​បញ្ចប់​ជីវិត​របស់​អ្នក សូម​កុំ​អៀន​ខ្មាស​ស្វែង​រក​ជំនួយ​ឡើយ។ មនុស្សជា​ច្រើន​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត​បាន​ឃើញ​ថា​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​អាច​ជួយ​ពួក​គេ​ឲ្យ​ស៊ូ​ទ្រាំ​និង​មាន​អារម្មណ៍​ធូរ​ស្រាល​ជាង។ អូចេបូដេ ខាអូរូ​និង​អាទ្រីអាណា​បាន​ទទួល​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ ហើយ​ឥឡូវ​ពួក​គាត់​បាន​ធូរ​ច្រើន។

គ្រូ​ពេទ្យ​ប្រហែល​ជា​ប្រើ​ថ្នាំ ឬ​ផ្ដល់​ប្រឹក្សា ឬ​ទាំង​ពីរ​ដើម្បី​ព្យាបាល​អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត។ អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ត្រូវ​ការ​ឲ្យ​ក្រុម​គ្រួសារ​និង​មិត្ត​ភក្ដិ​យល់​អារម្មណ៍ អត់​ធ្មត់ យក​ចិត្ត​ទុក​ដាក់​និង​គាំទ្រ​ពួក​គាត់។ មិត្ត​សម្លាញ់​ល្អ​បំផុត​ដែល​មនុស្ស​គ្រប់​គ្នា​អាច​មាន​នោះ​គឺ​ព្រះ​យេហូវ៉ា។ លោក​ផ្ដល់​ជំនួយ​ដ៏​អស្ចារ្យ​តាម​រយៈ​បណ្ដាំ​របស់​លោក ពោល​គឺ​គម្ពីរ។

តើ​មាន​វិធី​ដោះ​ស្រាយ​មួយ​ដង​ជា​ការ​ស្រេច​ឬ​ទេ?

អ្នក​ដែល​មាន​ជំងឺ​ផ្លូវ​ចិត្ត​ច្រើន​តែ​ត្រូវ​ការ​ការ​ព្យាបាល​រយៈ​ពេល​យូរ ហើយ​ប្រហែល​ត្រូវ​ផ្លាស់​ប្ដូរ​របៀប​រស់​នៅ​របស់​ពួក​គេ។ ប៉ុន្តែ​បើ​អ្នក​មាន​បញ្ហា​ផ្លូវ​ចិត្ត អ្នក​អាច​ទន្ទឹង​រង់​ចាំ​អនាគត​ដ៏​រីករាយ ដូច​អូចេបូដេ​ដែរ។ គាត់​និយាយ​ថា​៖ ​«​ខ្ញុំ​ទន្ទឹង​រង់​ចាំ​ការ​សម្រេច​នៅ​អេសាយ ៣៣:២៤ ដែល​ប្រាប់​ទុក​ជា​មុន​អំពី​គ្រា​មួយ​ដែល​គ្មាន​មនុស្ស​ណា​និយាយ​ថា​៖ ‹ខ្ញុំ​ឈឺ›​ទៀត​ឡើយ​»។ ដូច​អូចេបូដេ សូមទទួល​ការ​សម្រាល​ទុក្ខ​ពី​សេចក្ដី​សន្យា​របស់​ព្រះ​អំពី​«​ផែនដី​ថ្មី​»​ដែល​នឹង​លែង​មាន​«​ការ​ឈឺ​ចាប់​»​ទៀត។ (​ការ​បើក​បង្ហាញ ២១:១, ៤​) សេចក្ដី​សន្យា​នោះ​មាន​ន័យ​ថា​នឹង​លែង​មាន​ការ​ឈឺ​ចាប់​ទៀត​ទាំង​ផ្លូវ​ចិត្ត​និង​សតិ​អារម្មណ៍។ ការ​ឈឺ​ចាប់​របស់​អ្នក​នឹង​បាត់​ទៅ​ជា​រៀង​រហូត។ អ្នក​នឹង​មិន​«​នឹក​ឃើញ​»​អារម្មណ៍​ឈឺ​ចាប់​ទៀត​ទេ ​«​ហើយ​ក៏​មិន​ចង​ចាំ​នៅ​ក្នុង​ចិត្ត​[​របស់​អ្នក​]​ទៀត​ដែរ​»។—អេសាយ ៦៥:១៧

ខ​គម្ពីរ​ដែល​អាច​ជួយ

ព្រះ​យល់​អារម្មណ៍​របស់​អ្នក។

​«​ខ្ញុំ​ជា​យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ខ្ញុំ​នឹង​ស្រវា​ចាប់​ដៃ​ស្ដាំ​របស់​អ្នក ខ្ញុំ​នឹង​និយាយ​មក​អ្នក​ថា​៖ ‹កុំ​ខ្លាច​ឡើយ ខ្ញុំ​នឹង​ជួយ​អ្នក›​»។—អេសាយ ៤១:១៣

ព្រះ​យេហូវ៉ា​យល់​អារម្មណ៍​របស់​យើង​ច្បាស់​ជាង​អ្នក​ណា​ទាំង​អស់ ហើយ​លោក​ចង់​ជួយ​យើង។

អាន​និង​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ។

​«​[​អេលីយ៉ា​]​បាន​អង្វរ​សុំ​ឲ្យ​ខ្លួន​គាត់​ស្លាប់ ដោយ​និយាយ​ថា​៖ ‹ឱ​ព្រះ​យេហូវ៉ា​អើយ! . . . សូម​យក​ជីវិត​ខ្ញុំ​ទៅ›​»។—បណ្ដា​ស្ដេច​ទី១ ១៩:៤

អូចេបូដេ​និយាយ​ថា​៖ ​«​ការ​រំពឹង​គិត​អំពី​បណ្ដាំ​របស់​ព្រះ​បាន​ជួយ​ខ្ញុំ។ ខ្ញុំ​បាន​ឃើញ​ថា​អ្នក​ប្រកាស​ទំនាយ​អេលីយ៉ា​ធ្លាប់​មាន​អារម្មណ៍​ដូច​ខ្ញុំ​ដែរ​»។

រៀន​ពី​គំរូ​ក្នុង​គម្ពីរ។

​«​ខ្ញុំ​[​លោក​យេស៊ូ​]​បាន​អធិដ្ឋាន​អង្វរ ដើម្បី​កុំ​ឲ្យ​ជំនឿ​របស់​អ្នក​[​ពេត្រុស​]​ចុះ​ខ្សោយ​»។—លូកា ២២:៣២

ក្រោយ​សាវ័ក​ពេត្រុស​បាន​បដិសេធ​លោក​យេស៊ូ​អស់​បី​ដង គាត់​បាន​យំ​កើត​ទុក្ខ​យ៉ាង​ខ្លាំង។ ខាអូរូ​និយាយ​ថា​៖ ​«​បទ​ពិសោធន៍​របស់​ពេត្រុស​បាន​ជួយ​ខ្ញុំ​ឲ្យ​ឃើញ​ថា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អារម្មណ៍​របស់​ពេត្រុស។ នេះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​»។

អ្នក​នឹង​មិន​«​នឹក​ឃើញ​»​អារម្មណ៍​ឈឺ​ចាប់​ទៀត​ទេ ​«​ហើយ​ក៏​មិន​ចង​ចាំ​នៅ​ក្នុង​ចិត្ត​[​របស់​អ្នក​]​ទៀត​ដែរ​»។—អេសាយ ៦៥:១៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក