បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • wp19 លេខ ៣ ទំ. ១២-១៣
  • តើអ្នកអាចមានជីវិតប្រសើរជាងយ៉ាងដូចម្ដេច?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្នកអាចមានជីវិតប្រសើរជាងយ៉ាងដូចម្ដេច?
  • ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • ចំណងជើងតូច
  • អត្ថបទស្រដៀងគ្នា
  • ព្រះ​សន្យា​ថា​នឹង​ផ្លាស់​ប្ដូរ​ជីវិត​នៅ​ផែន​ដី​ឲ្យ​ដូច​គោល​បំណង​ដើម​របស់​លោក
  • លោក​យេស៊ូ​បាន​បង្ហាញ​នូវ​របៀប​ដែល​លោក​នឹង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ដែល​ស្ដាប់​បង្គាប់
  • ការ​រក​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត​ដ៏​ល្អ​ប្រសើរ​ជាង
  • ការ​ចាប់​ផ្ដើម​ដំណើរ​របស់​អ្នក​នៅ​លើ​ផ្លូវ​ទៅ​ឯ​ជីវិត
  • ការគោរពប្រណិប័តន៍ព្រះតាមរបៀបត្រឹមត្រូវ
    តើគម្ពីរអាចបង្រៀនយើងអំពីអ្វី?
  • តើ​ព្រះ​នឹង​ធ្វើ​អ្វី​ខ្លះ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
  • ចូរបន្ត«ស្ដាប់បង្គាប់លោក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • ការថ្វាយបង្គំដែលព្រះសព្វព្រះហឫទ័យ
    តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?
មើលបន្ថែមទៀត
ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់ផ្សព្វផ្សាយ) ២០១៩
wp19 លេខ ៣ ទំ. ១២-១៣
អ្នកវិទ្យាសាស្តម្នាក់ដែលបានរៀបរាប់នៅអត្ថបទកំពុងអានគម្ពីរ

តើ​អ្នក​អាច​មាន​ជីវិត​ប្រសើរ​ជាង​យ៉ាង​ដូច​ម្ដេច?

ជីវិត​នៅ​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​ជីវិត​ដែល​ព្រះ​ចង់​ឲ្យ​មនុស្ស​មាន​នោះ​ទេ។ ផែន​ដី​នេះ​គួរ​តែ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​ចង់​ឲ្យ​អ្នក​បង្កើត​យើង​គ្រប់​គ្រង ធ្វើ​តាម​ការ​ណែនាំ​របស់​លោក ព្រម​ទាំង​បង្ហាញ​សេចក្ដី​ស្រឡាញ់​និង​គុណ​សម្បត្ដិ​ឯ​ទៀត​ដូច​លោក។ ព្រះ​ចង់​ឲ្យ​ពួក​គេ​មាន​ក្រុម​គ្រួសារ​និង​រស់​នៅ​ជា​មួយ​គ្នា​យ៉ាង​សប្បាយ​រីក​រាយ រក​ឃើញ​អ្វី​ថ្មី​ៗ ហើយ​ធ្វើ​ឲ្យ​ផែន​ដី​ទាំង​មូល​ទៅ​ជា​សួន​ឧទ្យាន។

ព្រះ​សន្យា​ថា​នឹង​ផ្លាស់​ប្ដូរ​ជីវិត​នៅ​ផែន​ដី​ឲ្យ​ដូច​គោល​បំណង​ដើម​របស់​លោក

  • ​«​ទ្រង់​បណ្ដាល​ឲ្យ​ការ​សង្គ្រាម​ស្ងប់​រំ​ងាប់ រហូត​ដល់​ចុង​ផែន​ដី​»។—ទំនុក​តម្កើង ៤៦:៩

  • ​«​ពេល​កំណត់​បាន​មក​ដល់ . . . សម្រាប់​បំផ្លាញ​ពួក​អ្នក​ដែល​កំពុង​បង្ខូច​ផែន​ដី​»។—ការ​បើក​បង្ហាញ ១១:១៨

  • ​«​ពួក​អ្នក​ដែល​នៅ​ក្នុង​ក្រុង​គេ​នឹង​មិន​ថា​៖ ‹ខ្ញុំ​ឈឺ›ទៀត​ឡើយ​»។—អេសាយ ៣៣:២៤

  • ​«​ពួក​រើស​តាំង​របស់​អញ​នឹង​ប្រើ​ប្រាស់​ការ​ដែល​ដៃ​គេ​ធ្វើ​ជា​យឺន​យូរ​ទៅ​»។—អេសាយ ៦៥:២២

តើ​ទំនាយ​ទាំង​នេះ​នឹង​ត្រូវ​សម្រេច​យ៉ាង​ដូច​ម្ដេច? ព្រះ​បាន​តែង​តាំង​លោក​យេស៊ូ​ដែល​ជា​បុត្រ​របស់​លោក​ឲ្យ​ធ្វើ​ជា​ស្តេច​នៃ​រដ្ឋាភិបាល​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ដែល​នឹង​គ្រប់​គ្រង​ពី​ស្ថាន​សួគ៌​មក​លើ​ផែន​ដី។ គម្ពីរ​ហៅ​រដ្ឋាភិបាល​នេះ​ថា​រាជាណាចក្រ​របស់​ព្រះ។ (​ដានីយ៉ែល ២:៤៤​) គម្ពីរ​ចែង​អំពី​លោក​យេស៊ូ​ថា​៖ ‹ព្រះ​នឹង​ប្រគល់​ឲ្យ​បុត្រ​នោះ​នូវ​បល្ល័ង្ក [​ហើយ​]លោក​ក៏​នឹង​គ្រប់​គ្រង​ជា​ស្តេច›។—លូកា ១:៣២, ៣៣

កាល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​ដើម្បី​បង្ហាញ​ថា ពេល​លោក​គ្រប់​គ្រង​ជា​ស្តេច លោក​នឹង​ធ្វើ​ឲ្យ​ជីវិត​យើង​ល្អ​ប្រសើរ​ជាង​នៅ​ឥឡូវ​នេះ។

លោក​យេស៊ូ​បាន​បង្ហាញ​នូវ​របៀប​ដែល​លោក​នឹង​ផ្ដល់​ប្រយោជន៍​ដល់​មនុស្ស​ដែល​ស្ដាប់​បង្គាប់

  • លោក​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ​គ្រប់​យ៉ាង។ នេះ​បង្ហាញ​អំពី​របៀប​ដែល​លោក​នឹង​បំបាត់​ចោល​ជំងឺ​និង​រោគា​ពី​មនុស្សជាតិ។—ម៉ាថាយ ៩:៣៥

  • លោក​បាន​ធ្វើ​ឲ្យ​សមុទ្រ​ស្ងប់ ហើយ​នេះ​បង្ហាញ​អំពី​របៀប​ដែល​លោក​នឹង​ការ​ពារ​មនុស្ស​ដោយ​គ្រប់​គ្រង​លើ​កម្លាំង​ធម្មជាតិ។—ម៉ាកុស ៤:៣៦​-​៣៩

  • លោក​បាន​ផ្ដល់​អាហារ​ដល់​មនុស្ស​រាប់​ពាន់​នាក់ ដែល​នេះ​បង្ហាញ​ថា​លោក​នឹង​ផ្ដល់​ឲ្យ​មនុស្ស​នូវ​អ្វី​ដែល​ចាំ​បាច់​ក្នុង​ជីវិត។—ម៉ាកុស ៦:៤១​-​៤៤

  • លោក​បាន​ធ្វើ​ឲ្យ​ទឹក​ទៅ​ជា​ស្រា​នៅ​ឯ​ពិធី​អាពាហ៍​ពិពាហ៍​មួយ។ នេះ​បង្ហាញ​ថា​លោក​នឹង​ជួយ​មនុស្ស​ឲ្យ​សប្បាយ​នឹង​ជីវិត។—យ៉ូហាន ២:៧​-​១១

តើ​តាម​របៀប​ណា​អ្នក​អាច​មាន​ជីវិត​ដែល​ព្រះ​ចង់​ឲ្យ​មនុស្ស​ដែល​ស្រឡាញ់​លោក​មាន? គឺ​មាន​អ្វី​មួយ​ដែល​អ្នក​ត្រូវ​ធ្វើ។ គម្ពីរ​រៀប​រាប់​ថា អ្នក​ត្រូវ​ដើរ​លើ​«​ផ្លូវ​ដែល​ទៅ​ឯ​ជីវិត . . . ហើយ​មាន​មនុស្ស​តិច​ណាស់​ដែល​រក​ផ្លូវ​នោះ​ឃើញ​»។—ម៉ាថាយ ៧:១៤

ការ​រក​ផ្លូវ​ដែល​នាំ​ទៅ​ឯ​ជីវិត​ដ៏​ល្អ​ប្រសើរ​ជាង

តើ​អ្វី​ជា​ផ្លូវ​ទៅ​ឯ​ជីវិត? ព្រះ​មាន​ប្រសាសន៍​ថា​៖ ​«​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ជា​អ្នក​ដែល​បង្រៀន​ឲ្យ​ឯង​បាន​ទទួល​ប្រយោជន៍ ហើយ​ក៏​នាំ​ឯង​ទៅ​ក្នុង​ផ្លូវ​ដែល​ឯង​គួរ​ដើរ​»។ (​អេសាយ ៤៨:១៧​) បើ​អ្នក​ឲ្យ​ព្រះ​បង្រៀន​អ្នក នោះ​អ្នក​កំពុង​ដើរ​នៅ​លើ​វិថី​ជីវិត​ដ៏​ល្អ​បំផុត។

លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ជា​ផ្លូវ ជា​សេចក្ដី​ពិត និង​ជា​ជីវិត​»។ (​យ៉ូហាន ១៤:៦​) បើ​យើង​ធ្វើ​តាម​គំរូ​និង​ប្រសាសន៍​របស់​លោក​យេស៊ូ នោះ​យើង​នឹង​ចូល​ទៅ​ជិត​ព្រះ ហើយ​យើង​នឹង​ទទួល​ប្រយោជន៍​ក្នុង​ជីវិត។

តើ​អ្នក​អាច​រក​ឃើញ​ផ្លូវ​ទៅ​ឯ​ជីវិត​យ៉ាង​ដូច​ម្ដេច? មាន​សាសនា​ជា​ច្រើន ក៏​ប៉ុន្តែ​លោក​យេស៊ូ​បាន​ព្រមាន​ថា​៖ ​«​មិន​មែន​អស់​អ្នក​ដែល​និយាយ​មក​ខ្ញុំ​ថា​៖ ‹លោក​ម្ចាស់! លោក​ម្ចាស់!› នឹង​ចូល​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ តែ​គឺ​អ្នក​ណា​ដែល​ធ្វើ​តាម​បំណង​ប្រាថ្នា​នៃ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​វិញ​»។ (​ម៉ាថាយ ៧:២១​) លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា​៖ ​«​អ្នក​រាល់​គ្នា​នឹង​ស្គាល់​ពួក​គេ​ដោយ​ផល​ផ្លែ​របស់​ពួក​គេ​»។ (​ម៉ាថាយ ៧:១៦​) គម្ពីរ​អាច​ជួយ​អ្នក​ឲ្យ​ស្គាល់​ថា​សាសនា​ណា​ជា​សាសនា​ពិត។—យ៉ូហាន ១៧:១៧

តើ​តាម​របៀប​ណា​អ្នក​អាច​ចាប់​ផ្ដើម​ដើរ​នៅ​លើ​ផ្លូវ​ទៅ​ឯ​ជីវិត? អ្នក​ត្រូវ​រៀន​អំពី​បុគ្គល​ដែល​បាន​ផ្ដល់​ជីវិត​ដល់​មនុស្ស​គ្រប់​គ្នា ដូច​ជា​៖ តើ​លោក​ជា​អ្នក​ណា? តើ​លោក​មាន​នាម​អ្វី? តើ​លោក​ជា​បុគ្គល​បែប​ណា? តើ​លោក​កំពុង​ធ្វើ​អ្វី​សម្រាប់​យើង​នៅ​ឥឡូវ​នេះ? តើ​លោក​ចង់​ឲ្យ​យើង​ធ្វើ​អ្វី?a

ព្រះ​បង្កើត​មនុស្ស​យើង​មក​មិន​គ្រាន់​តែ​ឲ្យ​ធ្វើ​ការ បរិភោគ លេង និង​មាន​ក្រុម​គ្រួសារ​ប៉ុណ្ណោះ​ទេ។ យើង​អាច​ស្គាល់​លោក​ដែល​ជា​អ្នក​បង្កើត​យើង និង​ទៅ​ជា​មិត្ត​សម្លាញ់​របស់​លោក។ យើង​អាច​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក​ដោយ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ដើម្បី​បាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ ពួក​គាត់​ត្រូវ​ស្គាល់​លោក​ដែល​ជា​ព្រះ​ពិត​តែ​មួយ​ឲ្យ​បាន​ច្បាស់​»។—យ៉ូហាន ១៧:៣

ព្រះ​បង្រៀន​អ្នក​ឲ្យ​«​ទទួល​ប្រយោជន៍​»​តាម​រយៈ​គម្ពីរ។—អេសាយ ៤៨:១៧

ការ​ចាប់​ផ្ដើម​ដំណើរ​របស់​អ្នក​នៅ​លើ​ផ្លូវ​ទៅ​ឯ​ជីវិត

ពេល​យើង​ស្គាល់​អ្វី​ដែល​ព្រះ​ចង់​ឲ្យ​យើង​ធ្វើ នោះ​យើង​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​កែ​ប្រែ​ខ្លះ​ៗ។ ការ​ធ្វើ​ដូច្នោះ​អាច​ជា​ការ​ពិបាក។ ប៉ុន្តែ​នេះ​មាន​ន័យ​ថា​ជីវិត​យើង​នឹង​ប្រសើរ​ជាង ពេល​យើង​ចាប់​ផ្ដើម​ដើរ​លើ​ផ្លូវ​ទៅ​ឯ​ជីវិត។ ដើម្បី​ជួយ​អ្នក​ឲ្យ​ទទួល​ចម្លើយ​ចំពោះ​សំណួរ​សំខាន់​ៗ​អំពី​ព្រះ សាក្សី​ព្រះ​យេហូវ៉ា​អញ្ជើញ​អ្នក​ឲ្យ​សិក្សា​គម្ពីរ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ពេល​ណា​និង​កន្លែង​ណា​ដែល​ល្អ​សម្រាប់​អ្នក។ អ្នក​អាច​ទាក់​ទង​យើង​តាម​រយៈ​គេហទំព័រ​របស់​យើង www.jw.org។

a សូម​មើលទស្សនាវដ្ដី​ប៉ម​យាម លេខ​១ ឆ្នាំ​២០១៩។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក