បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/៩៧ ទំ. ៣
  • តើខ្ញុំនឹងនិយាយអ្វី?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើខ្ញុំនឹងនិយាយអ្វី?
  • ១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកកំពុងប្រើកូនសៀវភៅការពិគ្រោះទេ?
    ២០០៨ កិច្ចបម្រើព្រះ
  • របៀបដែលអាចបណ្ដុះបណ្ដាលសមត្ថភាពបញ្ជាក់ហេតុផល
    ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៧ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/៩៧ ទំ. ៣

តើ​ខ្ញុំ​នឹង​និយាយ​អ្វី?

ពេល​យើង​ជួប​មនុស្ស​នៅ​កន្លែង​ផ្សាយ ដែល​បាន​ប្រតិកម្ម​ដ៏​វិជ្ជា​មាន នោះ​យើង​ចង់​ត្រឡប់​ទៅ​ជួប​វិញ ដើម្បី​ផ្សាយ​ប្រាប់​គេ​ថែម​ទៀត។ ប៉ុន្តែ យើង​​ប្រហែល​ជា​មិន​ច្បាស់​ក្នុង​ការ​និយាយ​យ៉ាង​ណា​នៅ​លើក​ក្រោយ។ អ្នក​អាច​សាកល្បង​តាម​របៀប​នេះ៖ សួរ​សំនួរ​ដ៏​គួរ​ចាប់​អារម្មណ៍ ហើយ​បើក​សៀវភៅ Reasoning ដើម្បី​បង្ហាញ​ចម្លើយ​ពី​បទ​គម្ពីរ។ ជា​ការ​ប្រសើរ ប្រសិន​បើ​មាន​បញ្ជី​នៃ​សំនួរ​ដែល​អ្នក​អាច​រើស​សំនួរ​ណា​មួយ ដែល​អ្នក​គិត​ថា​នឹង​មាន​លទ្ធផល​ល្អ​ពេល​ត្រឡប់​ទៅ​ជួប​វិញ។ បញ្ជី​នៅ​ខាង​ក្រោម​នេះ បាន​ដក​ស្រង់​ពី​សៀវភៅ Reasoning ដែល​បង្ហាញ​លេខ​ទំព័រ​ពី​ដែល​អាច​រក​ឃើញ​ចម្លើយ៖

▪ ហេតុ​អ្វី​បាន​ជា​យើង​ទៅ​ជា​ចាស់​ជរា​ហើយ​ត្រូវ​ស្លាប់​ទៅ? (៩៨)

▪ តើ​មាន​មូលហេតុ​ត្រឹម​ត្រូវ​ទេ សំរាប់​ការ​ជឿ​លើ​ព្រះ? (១៤៥)

▪ តើ​ព្រះ​ពិត​ជា​ខ្វល់ខ្វាយ​អំពី​អ្វី​ដែល​នឹង​កើត​ដល់​មនុស្ស​យើង​ឬ​ទេ? (១៤៧)

▪ តើ​បុគ្គល​ម្នាក់​ត្រូវ​តែ​ទៅ​ស្ថានសួគ៌​ដើម្បី​ឲ្យ​អនាគត​ដ៏​សុភមង្គល​ឬ? (១៦៣)

▪ ហេតុ​អ្វី​បាន​ជា​សំខាន់​ម្ល៉េះ ដើម្បី​ដឹង​ហើយ​ប្រើ​ព្រះ​នាម​ផ្ទាល់​របស់​ព្រះ? (១៩៦)

▪ តើ​ព្រះ​រាជាណាចក្រ​នៃ​ព្រះ​នឹង​សម្រេច​បាន​អ្វី? (២២៧)

▪ តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​មនុស្ស? (២៤៣)

▪ ហេតុ​អ្វី​បាន​ជា​មាន​សាសនា​ច្រើន​ម្ល៉េះ? (៣២២)

▪ តើ​បុគ្គល​ម្នាក់​អាច​ដឹង​ថា​តើ​សាសនា​មួយ​ណា​ជា​សាសនា​ពិត​យ៉ាង​ដូច​ម្ដេច? (៣២៨)

▪ តើ​អារក្ស​សាតាំង​មាន​អំណាច​ក្នុង​លោកីយ៍​នេះ​ដល់​កំរិ​ត​ណា? (៣៦៤)

▪ ហេតុ​អ្វី​បាន​ជា​ព្រះ​អនុញ្ញាត​ឲ្យ​មាន​សេចក្ដី​វេទនា? (៣៩៣)

▪ ហេតុ​អ្វី​ក៏​មាន​អំពើ​អាក្រក់​ជួជាតិ​ច្រើន​ម្ល៉េះ? (៤២៧)

អ្នក​អាច​ទុក​បញ្ជី​នៃ​សំនួរ​ទាំង​នេះ​ក្នុង​ព្រះ​គម្ពីរ ឬ​ក្នុង​សៀវភៅ Reasoning សំរាប់​ស្រួល​យក​មក​មើល។ (ចំពោះ​អ្នក​ណា​ដែល​មិន​និយាយ​ភាសា​ដែល​សៀវភៅ Reasoning ​បាន​បោះ​ពុម្ព នោះ​គួរ​កត់​ចំណុច​សំខាន់ៗពេល​ពិគ្រោះ​រឿង​នេះ​នៅ​កិច្ច​ប្រជុំ​អប់រំ​កិច្ច​បំរើ ហើយ​ទុក​ចំណុច​នេះ​ក្នុង​ព្រះ​គម្ពីរ​របស់​គេ)។ ដោយ​មាន​ចំណុច​ដ៏​ច្បាស់​លាស់​ដើម្បី​នឹង​និយាយ​ពេល​ត្រឡប់​ទៅ​ជួប​វិញ នោះ​នឹង​លើក​ទឹក​ចិត្ត​អ្នក​ឲ្យ​មាន​ការ​ស្មោះ​ត្រង់​ក្នុង​ការ​ត្រឡប់​ទៅ​ជួប​មនុស្ស​ដែល​ចាប់​អារម្មណ៍​។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក