ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែមិថុនា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១ ខែមិថុនា
ចំរៀង ២២៣
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមរើសសេចក្ដីជូនដំណឹងពីកិច្ចបំរើព្រះជាណាចក្រយើង។ ដំណឹងព្រះធិបតេយ្យ។
១៥ នាទី: «មានគ្រប់ទាំងចំណេះសំរាប់នឹងធ្វើការល្អគ្រប់មុខ»។ សំនួរនិងចម្លើយ។ សូមពិគ្រោះដ៏សង្ខេបពីប៉មយាម ១៥ កុម្ភៈ ១៩៨៩ ទំព័រ ២២-៤។
២២ នាទី: «ការផ្ដល់ដំណឹងល្អ—ដោយប្រើសៀវភៅរស់នៅជានិរន្តរ៍។ អ្នកចាស់ទុំនិងអ្នកផ្សាយដែលមានការពិសោធន៍ពីរបីនាក់ ពិគ្រោះការហាត់និយាយដែលមានផ្ដល់មក។ សូមពិនិត្យសាឡើងវិញនូវសាសនាផ្សេងៗដែលយើងជួបក្នុងតំបន់ ហើយពន្យល់នូវមូលហេតុដែលយើងគួរមានប្រធានខ្លះៗ ដើម្បីចាប់ផ្ដើមការនិយាយក្នុងករណីនិមួយៗ។ ចូរមានការសម្ដែងនិយាយដ៏សង្ខេបមួយឬពីរ។
ចំរៀង១១២ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៨ ខែមិថុនា
ចំរៀង ២០៩
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: «មើលថែរក្សាទ្រព្យសម្បត្ដិរបស់ចៅហ្វាយ»។ អធិប្បាយដោយអ្នកចាស់ទុំ ដោយយកពត៌មានពី[ភាសាអង់គ្លេស]។
២០ នាទី: «ត្រូវការយើងទាំងអស់គ្នាដើម្បីការឲ្យបានសម្រេច»។ សំនួរនិងចម្លើយ។ សូមពន្យល់ប្រាប់នូវមូលហេតុដែលពួកអ្នកចាស់ទុំពឹងលើមនុស្សស្ម័គ្រចិត្តជាច្រើន ដើម្បីសម្រេចកិច្ចការដ៏ចាំបាច់។ សូមពិគ្រោះសាឡើងវិញនូវសេចក្ដីត្រូវការប្រចាំតំបន់ ដូចជាការសំអាតនិងការថែទាំសាលព្រះរាជាណាចក្រ ជួយអ្នកឈឺនិងមនុស្សចាស់ ហើយការផ្សាយក្នុងតំបន់។ សូមអញ្ជើញពួកអ្នកចាស់ទុំ ឲ្យថ្លែងនូវការអបអរ ចំពោះការស្ម័គ្រចិត្តដែលអ្នកផ្សាយជាច្រើនបានផ្ដល់ឲ្យ។ សូមបញ្ជាក់ថាការខំប្រឹងពីបុគ្គលម្នាក់ៗគឺត្រូវការណាស់។
ចំរៀង១៥៣ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៥ ខែមិថុនា
ចំរៀង ៧
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។
២០ នាទី: «ចូរខំប្រឹងឲ្យអស់ពីចិត្ត»។ អធិប្បាយដែលដកស្រង់ពីប៉មយាម ១៥ កុម្ភៈ ១៩៨៦ ទំព័រ ១០-១៤។ សូមពិគ្រោះនូវសេចក្ដីសំខាន់នៃកិច្ចបំរើជាអ្នកត្រួសត្រាយពេញពេល ដោយលើកទឹកចិត្តឲ្យចុះឈ្មោះពីថ្ងៃទី១ ខែកញ្ញា។
១៥ នាទី: «ការធ្វើបន្ទាល់ដោយចរិយាល្អ»។ សំនួរនិងចម្លើយ។ សូមសម្ភាសន៍យុវជនណាដែលមានគំរូល្អ។ ពួកគេប្រាប់អំពីអ្នកឯទៀតដែលចាប់អារម្មណ៍ដោយព្រោះកិរិយាគ្រីស្ទានរបស់គេ។ សូមរៀបរាប់ការពិសោធន៍មួយឬពីរពីប៉មយាម ១ កុម្ភៈ ១៩៩៥ ទំព័រ ២៤-៥
ចំរៀង១៧០ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២២ ខែមិថុនា
ចំរៀង ៦១
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ប្រាប់ពេលដែលអ្នកជំរះបញ្ជីគណនីក្រុមជំនុំបានសម្រេចហើយ។
១៥ នាទី: របៀបដើម្បីចាប់ផ្ដើមផ្លូវចែកផ្សាយទស្សនាវដ្ដី។ សូមប្រាប់នូវអ្វីៗដែលត្រូវការ៖ កត់នូវរបស់ដែលបានផ្ដល់ឲ្យ ត្រឡប់ទៅជួបក្នុងរយៈត្រឹមតែពីរសប្ដាហ៍ ផ្ដល់មតិថ្មីៗពីទស្សនាវដ្ដីថ្មីៗ ដើម្បីឲ្យគេនៅមានចិត្តចាប់អារម្មណ៍។ ផ្លូវចែកផ្សាយទស្សនាវដ្ដីអាចរួមបញ្ចូលអ្នកជិតខាង អ្នកធ្វើការជាមួយគ្នា អ្នកលក់នៅហាង អ្នកចាំយាមនៅកន្លែងលក់សាំងជាដើម។ សូមផ្ដល់ការជាវប្រាំមួយខែចំពោះអ្នកដែលចាប់អារម្មណ៍។ សូមអញ្ជើញអ្នកផ្សាយមួយឬពីរនាក់ដែលមានការពិសោធន៍ដ៏លើកទឹកចិត្ត អំពីផ្លូវចែកផ្សាយទស្សនាវដ្ដី។
២០ នាទី: អ្នកត្រួសត្រាយពេញពេលជួយអ្នកផ្សាយឯទៀត។ អធិប្បាយដោយអ្នកត្រួតពិនិត្យកិច្ចបំរើ ពិគ្រោះសាឡើងវិញនូវការរៀបចំ ដើម្បីឲ្យអ្នកត្រួសត្រាយពេញពេលជួយអ្នកផ្សាយឯទៀតផ្ទាល់ខ្លួន។ សូមពន្យល់កម្មវិធីជំនួយនេះបានមានពីមុនៗហើយ។ (jv 100; km 7/79, 1, 3) ពួកអ្នកដែលបានធ្វើបុណ្យជ្រមុជទឹកជាងមួយលាននាក់ក្នុងរយៈបីឆ្នាំនេះ គឺត្រូវការសេចក្ដីអប់រំ។ កម្មវិធី «អ្នកត្រួសត្រាយជួយអ្នកផ្សាយឯទៀត» ប្រើការពិសោធន៍និងការអប់រំ នៃអ្នកត្រួសត្រាយពេញពេលនិងអ្នកត្រួសត្រាយពេញពេលពិសេសណាដែលធ្លាប់ទៅសាលាកិច្ចបំរើត្រួសត្រាយ។ គោលបំណងគឺថា ចំពោះអ្នកត្រួសត្រាយពេញពេលម្នាក់ៗត្រូវជួយអ្នកផ្សាយពីរនាក់ក្នុងមួយឆ្នាំ ដើម្បីឲ្យប៉ិនប្រសប់ក្នុងកិច្ចបំរើ ហើយដើម្បីឈោងយកឱកាសសំរាប់ការផ្សាយច្រើននៅខាងមុខ។ ចំពោះអ្នកដែលទទួលជំនួយមិនត្រូវមានចិត្តថប់ទេ។ គោលបំណងសំខាន់គឺការផ្ដល់ឲ្យការលើកទឹកចិត្តដែលប្រកបដោយស្រឡាញ់ហើយដ៏សប្បុរស។ កម្មវិធីថ្មីនេះនឹងផ្ដល់ការរីកចំរើនសំរាប់មនុស្សរាប់រយរាប់ពាន់នាក់នៅខាងមុខ ឲ្យជាអ្នកបំរើដ៏ប្រសិទ្ធភាពម្នាក់។
ចំរៀង២០៧ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៩ ខែមិថុនា
ចំរៀង ១១៤
១០ នាទី: សេចក្ដីជូនដំណឹង។ រំឭកបុគ្គលទាំងឡាយឲ្យដាក់របាយការណ៍កិច្ចផ្សាយសំរាប់ខែមិថុនា។ សូមពិគ្រោះឧបករណ៍ផ្សាយសំរាប់ខែកក្កដា។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់ ឬ តើខ្ញុំបង្អន់ល្បឿនមែនឬ? អធិប្បាយដោយអ្នកចាស់ទុំដែលដកស្រង់ពីប៉មយាម ១៥ ធ្នូ ១៩៨៧ ទំព័រ ១៨-១៩, វគ្គ ១៤-១៦។ សូមលើកទឹកចិត្តអ្នកដែលមានសកម្មភាពអស់រយៈពីរបីឆ្នាំ ដើម្បីឲ្យមានលទ្ធផលលើគុណសម្បត្ដិ ហើយចំនួននៃកិច្ចបំរើបរិសុទ្ធ។
២០ នាទី: យើងទាំងអស់គ្នាអាចធ្វើបន្ទាល់ក្រៅផ្លូវការ។ អធិប្បាយនិងពិគ្រោះជាមួយអ្នកស្ដាប់ដែលដកស្រង់ពីប៉មយាម ១៥ តុលា ១៩៨៧ ទំព័រ ២២-៧។ បង្ហាញចំពោះអ្នកណាដែលរវល់នឹងធ្វើការ គ្រួសារ ឬភារៈកិច្ចផ្ទាល់ខ្លួនអាចស្វែងរកឱកាសរៀងរាល់ថ្ងៃ ដើម្បីចែកផ្សាយដំណឹងល្អជាមួយអ្នកដទៃ។ រួមបញ្ចូលការពិសោធន៍ប្រចាំតំបន់ខ្លះ។
ចំរៀង៧៦ និងការអធិស្ឋានបញ្ចប់។