ត្រូវការយើងទាំងអស់គ្នា ដើម្បីធ្វើការឲ្យបានសម្រេច
១ សិស្សរបស់ព្រះយេស៊ូគ្រីស្ទគ្រប់ៗគ្នា គួរយល់ដឹងថា ការខ្នះខ្នែងដើម្បីគាំទ្រ ហើយចូលរួមក្នុងកិច្ចផ្សាយដំណឹងល្អព្រះរាជាណាចក្រ គឺជាការសំខាន់ណាស់។ ព្រះយេស៊ូបានជ្រាបថា សិស្សរបស់ទ្រង់នឹងបង្កើតផលផ្លែព្រះរាជាណាចក្របានចំនួនខុសៗគ្នា។ (ម៉ាថាយ ១៣:២៣) ទោះជាចំនួនធំនៃកម្មវិធីផ្សាយបានធ្វើដោយអ្នកត្រួសត្រាយពេញពេល ដែលខំប្រឹងប្រែងក៏ដោយ អ្នកទាំងឡាយណាដែលខំប្រឹងព្យាយាម ដោយយកចិត្តទុកដាក់ដើម្បីលើកតំកើងព្រះ ដែលអាចបង្កើតផលផ្លែបានច្រើនដ៏អស់ពីសមត្ថភាព នោះគួរសរសើរមែន។—យ៉ូហាន ១៥:៨
២ ការខំប្រឹងរួមគ្នានឹងសម្រេចកិច្ចការផ្សាយបានច្រើន: ព្រះយេស៊ូបានមានបន្ទូលប្រាប់ថា ការខំប្រឹងដែលរួមគ្នានៃសិស្សរបស់ទ្រង់ នឹងបង្កើតបានកិច្ចការធំជាងទ្រង់។ (យ៉ូហាន ១៤:១២) ទោះជាកាលៈទេសៈផ្ទាល់ខ្លួនរបស់យើងដាក់កំរិតលើយើងនូវអ្វីដែលយើងអាចធ្វើ ឬអនុញ្ញាតឲ្យយើងចំណាយពេលជាច្រើនទៅលើកិច្ចការផ្សាយអំពីព្រះរាជាណាចក្រ តែត្រូវការយើងទាំងអស់គ្នា ដើម្បីធ្វើការឲ្យបានសម្រេច។ គឺដូចជាប៉ុលបានមានប្រសាសន៍ថា៖ «ដែលរូបកាយទាំងមូលបានផ្គុំ ហើយភ្ជាប់គ្នាមកអំពីទ្រង់ ដោយសារគ្រប់ទាំងសន្លាក់ដែលផ្គត់ផ្គង់ឲ្យ តាមខ្នាតការងាររបស់អវយវៈនិមួយៗ នោះរូបកាយបានបង្កើនឡើង ដើម្បីនឹងស្អាងខ្លួន ក្នុងសេចក្ដីស្រឡាញ់»។—អេភេសូរ ៤:១៦
៣ អ្នកខ្លះមានអារម្មណ៍ថា ការខំប្រឹងរបស់គេ គឺមិនមានចំនួនច្រើនប៉ុន្មាននោះទេ។ ប៉ុន្តែ ក្នុងព្រះនេត្ររបស់ព្រះយេហូវ៉ា អ្វីដ៏សំខាន់នោះ គឺថាកិច្ចបំរើយើងធ្វើឡើងដ៏អស់ពីចិត្ត។ អ្វីៗទាំងអស់ដែលយើងថ្វាយដល់ទ្រង់ គឺមានតម្លៃទ្រង់ព្រមទាំងអបអរទៀតផង។—ប្រៀបធៀប លូកា ២១:១-៤
៤ សូមបន្តគាំទ្រការផ្សាយដំណឹងល្អ: យើងទាំងអស់គ្នាមានសិទ្ធិនូវការជួយខាងវត្ថុ ដល់កិច្ចការផ្សាយទូទាំងពិភពលោក។ អ្នកខ្លះអាចជួយជាកម្លាំងកាយ ក្នុងការគាំទ្រកិច្ចផ្សាយអំពីព្រះរាជាណាចក្រ។ យើងម្នាក់ៗអាចខំខ្នះខ្នែងផ្ដល់ចម្លើយដែលបានរៀបចំជាស្រេច នៅឯកិច្ចប្រជុំ ហើយចូលរួមក្នុងសាលាកិច្ចបំរើព្រះធិបតេយ្យ។ ដោយឆ្លៀតយកប្រយោជន៍នូវគ្រប់ឱកាស ដើម្បីលើកទឹកចិត្តអ្នកឯទៀត នោះយើងផ្ដល់ការគាំទ្រដ៏មានតម្លៃលើភាពវិញ្ញាណនៃក្រុមជំនុំ ហើយនេះធ្វើឲ្យក្រុមជំនុំមានសមត្ថភាពប្រសើរឡើង ដើម្បីសម្រេចកិច្ចការដែលបានប្រគល់មក។
៥ ត្រូវហើយ គឺត្រូវការយើងទាំងអស់គ្នា ដើម្បីធ្វើការឲ្យបានសម្រេច។ បុគ្គលម្នាក់មិនត្រូវមានអារម្មណ៍ថាគេឥតត្រូវការគាត់នោះឡើយ។ ដោយរួមការខំប្រឹងរបស់យើងក្នុងការបំរើព្រះយេហូវ៉ា ទោះជាបានច្រើនឬតិច នោះធ្វើឲ្យឃើញថា យើងជាអ្នកថ្វាយបង្គំដ៏ពិតនៃព្រះ។ (ម៉ាឡាគី ៣:១៨) យើងម្នាក់ៗអាចមានចំណែកដ៏មានតម្លៃមួយក្នុងការលើកតំកើងព្រះយេហូវ៉ា ហើយក្នុងការជួយអ្នកឯទៀតឲ្យដឹងហើយបំរើទ្រង់។