ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែកញ្ញា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែកញ្ញា
ចំរៀង២៨
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីជូនដំណឹងដែលជ្រើសរើសពីកិច្ចបំរើព្រះរាជាណាចក្រយើង។ សូមមើលប្រអប់ «ការឲ្យយោបល់»។
១៥ នាទី: «យើងអាចធ្វើកិច្ចការធំជាងនេះ»។ សំនួរនិងចម្លើយ។ សូមលើកទឹកចិត្តអ្នកទាំងឡាយឲ្យមានគោលបំណងដ៏សមហេតុផល សំរាប់កិច្ចបំរើឆ្នាំថ្មី ហើយធ្វើឲ្យអស់ពីសមត្ថភាពដើម្បីឲ្យបានសម្រេច។—សូមមើលកិច្ចបំរើយើង ទំព័រ ១១៦-១៨ (ភាសាអង់គ្លេស)
២០ នាទី: «អ្នកត្រួសត្រាយពេញពេលផ្ដល់ជំនួយដល់អ្នកឯទៀត»។ អ្នកចាស់ទុំម្នាក់ពន្យល់ថា ក្រៅពីផ្ដល់ការអប់រំក្នុងសាលាកិច្ចបំរើធិបតេយ្យ មានការរៀបចំសំរាប់អ្នកត្រួសត្រាយពេញពេល ដើម្បីជួយអ្នកឯទៀតដោយផ្ទាល់ខ្លួនក្នុងកិច្ចបំរើ។ គាត់នឹងសួរសំនួរដែលមានមូលដ្ឋានពីអត្ថបទនេះ ហើយអញ្ជើញការពិគ្រោះពីអ្នកស្ដាប់ ជាពិសេសពីអ្នកត្រួសត្រាយពេញពេល និងអ្នកផ្សាយណាដែលមានរួមចំណែកក្នុងកម្មវិធីនេះ។ សូមយកចិត្តទុកដាក់ដើម្បីឲ្យមានផលប្រយោជន៍ពីរឿងនេះ។ អ្នកត្រួសត្រាយពេញពេលប្រហែលអាចរាយរាប់ប្រាប់ការអបអរនិងប្រយោជន៍ដែលបានទទួលពីការជួយអ្នកឯទៀត។ អ្នកផ្សាយណាដែលបានជួយ ប្រហែលអាចប្រាប់នូវសេចក្ដីអបអរក្នុងការផ្ដល់ដ៏ជាទីស្រឡាញ់នេះ ហើយប្រាប់ចំណុចសំខាន់ៗណាដែលបានជួយគេឲ្យមានប្រសិទ្ធភាពច្រើន និងសេចក្ដីសប្បាយរីករាយក្នុងកិច្ចបំរើ។
ចំរៀង១៧២ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែកញ្ញា
ចំរៀង១៦០
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: តើព្រះតម្រូវអ្វីពីយើង? ការអធិប្បាយ។ យើងចាប់ផ្ដើមរៀនសៀវភៅស្តើងក្នុងក្រុមសិក្សានៅអាទិត្យក្រោយ។ សូមដាស់តឿនអ្នកទាំងឡាយឲ្យមានការរៀបចំជាមុន ហើយទៅគ្រប់ពេលរៀននិមួយៗដើម្បីឲ្យបានដឹងច្បាស់នឹងសៀវភៅស្តើង ហើយដើម្បីសិក្សាក្នុងការបង្រៀនដល់អ្នកឯទៀត។ សូមអានវគ្គក្រោមចំណងជើង «របៀបប្រើសៀវភៅស្តើងនេះ»។ សូមប្រើមេរៀនពីប៉មយាម ១៥ មករា ១៩៩៧ ទំព័រ ១៦-១៧ ដើម្បីបង្ហាញសារៈសំខាន់នូវការបង្រៀនប្រើជាសំនួរ បទគម្ពីរ និងរឿងប្រៀបប្រដូចក្នុងសៀវភៅស្តើង។ អ្នកបង្រៀនក្រុមសិក្សាគួរធ្វើជាគំរូល្អសំរាប់ពួកអ្នកណាដែលមានការសិក្សាព្រះគម្ពីរតាមផ្ទះ ដោយកុំឲ្យនិយាយច្រើនពេកហើយកុំយករឿងកំប៊ិកកំប៉ុកក្រៅមកចូល។—សូមមើលកិច្ចបំរើព្រះរាជាណាចក្រយើង ខែមិថុនា ១៩៩៦ ទំព័រ ៣ វគ្គ ៥
២០ នាទី: តើយើងមានលទ្ធផលយ៉ាងណាឆ្នាំមុន? ស្មៀននិងអ្នកត្រួតពិនិត្យកិច្ចបំរើសើរើរបាយការណ៍កិច្ចបំរើក្រុមជំនុំ និងចំនួនការទៅប្រជុំសំរាប់ឆ្នាំមុននេះ។ ពួកគេចង្អុលប្រាប់នូវលក្ខណៈដ៏វិជ្ជមាននៃរបាយការណ៍ ហើយពិនិត្យមើលនូវកន្លែងដែលអាចមានការចំរើនឡើង។ តើអ្នកផ្សាយទាំងអស់បានចូលរួមកិច្ចបំរើក្នុងខែសីហាទេ? ផ្ដល់ចំណុចសំខាន់ៗដែលអ្នកចាស់ទុំនឹងគិតសំរាប់ខែទៅមុខ រួមបញ្ចូលការជួយអ្នកទាំងឡាយឲ្យទៅជាអ្នកផ្សាយទៀតទាត់។ សូមផ្ដល់ចំណុចសំខាន់ៗពីសេចក្ដីរាយការណ៍ដោយអ្នកត្រួតពិនិត្យមណ្ឌល។
ចំរៀង១៤៤ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែកញ្ញា
ចំរៀង១២២
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ដំណឹងព្រះធិបតេយ្យ។
១៥ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
២០ នាទី: «សូមឲ្យស្គាល់បងប្អូនរបស់អ្នក»។ សំនួរនិងចម្លើយ។ រួមបញ្ចូលការនិយាយពីប៉មយាម ១ តុលា ១៩៨៨ ទំព័រ ១០-១១។ សូមលើកទឹកចិត្តអ្នកទាំងឡាយឲ្យចាត់វិធានការក្នុងការធ្វើឲ្យបានស្គាល់គ្នាទៅវិញទៅមក ឲ្យបានកាន់តែប្រសើរឡើង។
ចំរៀង៣៤ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែកញ្ញា
ចំរៀង១៧
១២ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សូមរំឭកបុគ្គលទាំងឡាយឲ្យដាក់របាយការណ៍កិច្ចផ្សាយសំរាប់ខែកញ្ញា។ សូមលើកទឹកចិត្តបុគ្គលទាំងឡាយឲ្យរៀបចំគម្រោងការណ៍ ដើម្បីបង្កើនការផ្សាយពីផ្ទះមួយទៅផ្ទះមួយឲ្យក្នុងខែតុលា ដើម្បីចំរើនការចែកទស្សនាវដ្ដី។ បង្ហាញទៅកិច្ចបំរើព្រះរាជាណាចក្រយើង តុលា ១៩៩៦ ទំព័រ ៨ សំរាប់យោបល់នូវរបៀបរៀបចំការហាត់និយាយ។ បង្ហាញការផ្ដល់ជាមួយទស្សនាវដ្ដីថ្មីៗ ហើយបង្ហាញនូវរបៀបនិយាយអំពីវិភាគទានទៅអ្នកម្ចាស់ផ្ទះ។ សូមយកទស្សនាវដ្ដីឲ្យគ្រប់សំរាប់កម្មវិធីចុងអាទិត្យ។
២០ នាទី: «អ្នកត្រួតពិនិត្យធ្វើជាអ្នកនាំមុខ—ជាអ្នកត្រួតពិនិត្យកិច្ចបំរើ»។ ការអធិប្បាយដោយអ្នកត្រួតពិនិត្យកិច្ចបំរើ។ ក្រោយពីពិគ្រោះកិច្ចការរបស់គាត់ គាត់ពន្យល់របៀបចំៗដែលក្រុមជំនុំអាចបង្កើនទំហំនិងប្រសិទ្ធិភាពនៃកិច្ចបំរើប្រចាំតំបន់។
១៣ នាទី: តើត្រូវការអ្វីដើម្បីធ្វើជាអ្នកផ្សាយក្រុមជំនុំដ៏ល្អមួយ? ការពិគ្រោះជាមួយអ្នកស្ដាប់។ គឺមិនត្រូវចាំបាច់មានសមត្ថភាពខ្ពង់ខ្ពស់ជាងគេ ឬការប៉ិនប្រសប់ ផ្ទុយទៅវិញ គឺជាត្រូវការយើងទាំងអស់គ្នាឲ្យមានអាកប្បកិរិយាដោយស្ម័គ្រចិត្ត ដែលសម្ដែងដោយសេចក្ដីស្រឡាញ់ ការរាបទាប ការខ្នះខ្នែង និងការអបអរ។ សូមអញ្ជើញអ្នកស្ដាប់ឲ្យផ្ដល់ ហេតុអ្វីបានជាអ្វីតទៅនេះគួរឲ្យចង់បាន៖ (១) ទឹកចិត្តដ៏រីករាយ (២) ការទៅប្រជុំជារឿយៗនិងការចូលរួមក្នុងកិច្ចប្រជុំ (៣) សេចក្ដីស្ម័គ្រចិត្តទទួលហើយបំពេញកិច្ចការ (៤) ចុះចូលជាមួយអ្នកចាស់ទុំនិងការរៀបចំសំរាប់ក្រុមជំនុំ (៥) ការយកចិត្តទុកដាក់ដ៏ស្មោះក្នុងការជួយអ្នកឯទៀត និង (៦) ការចូលរួមកិច្ចបំរើដ៏ទៀងទាត់ និងដាក់របាយការណ៍ដល់ពេលរាល់ៗខែ។
ចំរៀង២៥ និងការអធិស្ឋានបញ្ចប់។