បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១២/៩៨ ទំ. ១
  • គេអាចឃើញថាយើងជាមនុស្សខុសប្លែក

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • គេអាចឃើញថាយើងជាមនុស្សខុសប្លែក
  • ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ច្រូតផលទៅតាមការខំប្រឹងផ្ទាល់ខ្លួន
    ២០០៧ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ព្រះយេហូវ៉ាកំពុងដឹកនាំអង្គការរបស់លោក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២០
  • ជនគ្រីស្ទានថ្វាយបង្គំដោយវិញ្ញាណនិងសេចក្ដីពិត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០២
  • ចូរបង្ហាញថាអ្នកជាអ្នកកាន់តាមពិតប្រាកដរបស់គ្រិស្ត
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១០
មើលបន្ថែមទៀត
១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១២/៩៨ ទំ. ១

គេ​អាច​ឃើញ​ថា​យើង​ជា​មនុស្ស​ខុស​ប្លែក

១ ឆ្នាំ​មុន​នេះ មនុស្ស​ជាង​​៣០០​.​០០០​នាក់​បាន​ចូល​រួម​ជា​មួយ​យើង ដោយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក។ តើ​មនុស្ស​ទាំង​នេះ​បាន​ឃើញ​អ្វី​ក្នុង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ដែល​បណ្ដាល​ឲ្យ​គេ​ចង់​មាន​ចំណែក​ក្នុង​អង្គការ​របស់​ព្រះ​នោះ? ហេតុ​អ្វី​ក៏​យើង​លេច​មក​ខុស​ប្លែក​ពី​សាសនា​ទាំង​អស់​ឯ​ទៀត? នេះ​ជា​ចម្លើយ​ដ៏​ជាក់​ស្តែង​ខ្លះៗ:

—យើង​កាន់​តាម​ព្រះ​គម្ពីរ ជាជាង​មតិ​របស់​យើង​ផ្ទាល់: យើង​ថ្វាយ​ព្រះ​យេហូវ៉ា​«ដោយ​វិញ្ញាណ នឹង​សេចក្ដី​ពិត​ដែរ» ដូច​ព្រះ​យេស៊ូ​គ្រីស្ទ​បាន​បង្គាប់​ឲ្យ​ធ្វើ​អី​ចឹង។ នេះ​មាន​សេចក្ដី​ថា បដិសេធ​ចោល​ភាព​ក្លែង​ក្លាយ និង​ធ្វើ​តាម​ពាក្យ​បន្ទូល​របស់​ព្រះ។—យ៉ូហាន ៤:២៣, ២៤; ធីម៉ូថេទី២ ៣:១៥​-​១៧

—យើង​ទៅ​ឯ​មនុស្ស ជាជាង​ចាំ​ឲ្យ​គេ​មក​ឯ​យើង: យើង​បាន​ទទួល​យក​សេចក្ដី​បញ្ជា​របស់​ព្រះ​គ្រីស្ទ ដើម្បី​ឲ្យ​ផ្សព្វផ្សាយ​និង​បង្រៀន ហើយ​យើង​យក​តម្រាប់​តាម​គំរូ​ទ្រង់ ក្នុង​ការ​ស្វែង​រក​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​ត្រង់។ យើង​ស្វែង​រក​ពួក​គេ​នៅ​តាម​ផ្ទះ​របស់​គេ នៅ​តាម​ផ្លូវ ឬ​ក៏​នៅ​កន្លែង​ណា​ដែល​មាន​មនុស្ស។—ម៉ាថាយ ៩:៣៥; ១០:១១; ២៨:១៩, ២០; កិច្ចការ ១០:៤២

—យើង​ផ្ដល់​ការ​បង្រៀន​ព្រះ​គម្ពីរ​ដល់​មនុស្ស​គ្រប់​គ្នា​ដោយ​ឥត​គិត​ថ្លៃ: យើង​ចំណាយ​ធនធាន​និង​កម្លាំង​របស់​យើង​ដោយ​ឥត​គិត​ថ្លៃ​ ទាំង​ចំណាយ​ជាង​មួយ​រយ​កោដិ​ម៉ោង​រៀង​រាល់​ឆ្នាំ​ក្នុង​កិច្ច​បំរើ​របស់​ព្រះ។ ដោយ​ឥត​រើស​មុខ នោះ​យើង​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​នឹង​មនុស្ស​គ្រប់​ប្រភេទ។—ម៉ាថាយ ១០:៨; កិច្ចការ ១០:៣៤, ៣៥; វិវរណៈ ២២:១៧

—យើង​បាន​ត្រូវ​បង្ហាត់​បាន​ល្អ​ដើម្បី​ជួយ​មនុស្ស​ខាង​វិញ្ញាណ: តាម​រយៈ​ការ​សិក្សា​ផ្ទាល់​ខ្លួន​នៃ​ព្រះ​គម្ពីរ និង​ការ​អប់រំ​ដែល​បាន​ផ្ដល់​មក​តាម​រយៈ​កិច្ច​ប្រជុំ​ក្រុមជំនុំ សន្និបាត និង​មហា​សន្និបាត នោះ​យើង​ទទួល​ការ​អប់រំ​ខាង​ព្រះ​ធិបតេយ្យ​ដែល​រក​តម្លៃ​ដាក់​គ្មាន​ ដែល​ជួយ​យើង​ឲ្យ​បំភ្លឺ​ខាង​វិញ្ញាណ​ដល់​អ្នក​ឯ​ទៀត។—អេសាយ ៥៤:១៣; ធីម៉ូថេទី២ ២:១៥; ពេត្រុសទី១ ៣:១៥

—យើង​ចាត់​ទុក​សេចក្ដី​ពិត​យ៉ាង​នឹង​ធឹង ដោយ​អនុវត្ត​ក្នុង​ជីវិត​របស់​យើង​រាល់​ថ្ងៃ: ដោយ​ព្រោះ​សេចក្ដី​ស្រឡាញ់​ព្រះ នោះ​យើង​កែ​ប្រែ នាំ​ជីវិត​របស់​យើង​ឲ្យ​ស្រប​តាម​បំណង​ព្រះ​ហឫទ័យ​របស់​ទ្រង់។ បុគ្គលិកលក្ខណៈ​ថ្មី​ដែល​មាន​ដូច​ព្រះ​គ្រីស្ទ ទាក់ទាញ​អ្នក​ឯ​ទៀត​មក​ឯ​សេចក្ដី​ពិត។—កូល៉ុស ៣:៩, ១០; យ៉ាកុប ១:២២, ២៥; យ៉ូហានទី១ ៥:៣

—យើង​ខំ​ប្រឹង​រស់​នៅ និង​ធ្វើ​ការ​ជា​មួយ​អ្នក​ដទៃ​ដោយ​សុខសាន្ត: ការ​បណ្ដុះ​ឲ្យ​មាន​គុណសម្បត្ដិ​របស់​ព្រះ ជួយ​យើង​ប្រុង​ប្រយ័ត្ន​ដល់​ការ​ប្រព្រឹត្ត​និង​ពាក្យ​សំដី​របស់​យើង។ យើង​«​ស្វែង​រក ហើយ​ដេញ​តាម​សេចក្ដី​មេត្រីភាព»​ជា​មួយ​នឹង​មនុស្ស​គ្រប់​គ្នា។—ពេត្រុសទី១ ៣:១០, ១១; អេភេសូរ ៤:១​-​៣

២ គំរូ​នៃ​ការ​រស់​នៅ​ជា​គ្រីស្ទាន ដែល​មនុស្ស​ឃើញ​ក្នុង​អង្គការ​របស់​ព្រះ​យេហូវ៉ា ទាក់ទាញ​ចិត្ត​មនុស្ស​ជា​ច្រើន​ឲ្យ​ទទួល​សេចក្ដី​ពិត។ ចូរ​ឲ្យ​គំរូ​ផ្ទាល់​ខ្លួន​របស់​យើង​មាន​ឥទ្ធិពល​លើ​អស់​អ្នក ដែល​ស្គាល់​ហើយ​ពិនិត្យ​មើល​យើង​នោះ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក