ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែធ្នូ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែធ្នូ
ចំរៀង ១៨៦
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ពត៌មានព្រះធិបតេយ្យ។
១៥ នាទី: «យើងត្រូវតែត្រឡប់ទៅជួបម្ដងហើយម្ដងទៀត»។ សំនួរនិងចម្លើយ។ ចូរសង្ខេបពីអេសេគាល ៣:១៧-១៩ ដោយបញ្ជាក់អំពីភារកិច្ចរបស់យើង ក្នុងការប្រកាសសារព្រមាន។
២០ នាទី: «ការស្នើរផ្ដល់សៀវភៅរស់នៅជានិរន្តរ៍»។ បងប្រុសម្នាក់ពិគ្រោះអត្ថបទនេះជាមួយនឹងអ្នកផ្សាយពីរឬបីនាក់។ ចូរបង្ហាញនូវរបៀបដែលយើងអាចប្រគល់ឲ្យសំរាប់ខែធ្នូ។
ចំរៀង ១៧៦ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែធ្នូ
ចំរៀង ២០៦
១០ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ ចូរឲ្យយោបល់នូវរបៀបដែលយើងអាចតបដោយប៉ិនប្រសប់ដល់ពាក្យជូនពរឆ្នាំថ្មីនៅថ្ងៃឈប់សំរាកពីលោកីយ៍។ ចូររៀបរាប់ការរៀបចំកិច្ចផ្សាយបំរើដ៏ពិសេសសំរាប់ខែមករា ទី១។
១៥ នាទី: «ពួកអ្នកត្រួតពិនិត្យដែលនាំមុខ ផ្នែកអ្នកដែលនាំការសិក្សាប៉មយាម»។ ការអធិប្បាយដោយអ្នកនាំការសិក្សាប៉មយាម។ គាត់ពន្យល់អំពីភារកិច្ចរបស់គាត់ ហើយនូវរបៀបដែលពួកមកប្រជុំអាចជួយធ្វើឲ្យការសិក្សាបានរស់រវើក ដែលមានពត៌មាន និងការលើកទឹកចិត្តខាងវិញ្ញាណ។—សូមមើលសៀវភៅ កិច្ចបំរើផ្សាយរបស់យើង ទំព័រ ៦៧។ (ភាសាអង់គ្លេស)
២០ នាទី: «គេអាចឃើញថាយើងជាមនុស្សខុសប្លែក»។ ការពិគ្រោះជាក្រុមមួយ។ ចូរសង្ខេបនូវលក្ខណៈនិមួយៗ ដែលធ្វើឲ្យយើងខុសប្លែកពីគេ។ ចូរចង្អុលប្រាប់នូវរបៀបដែលពត៌មាននេះ អាចយកមកប្រើ ក្នុងការនាំពួកអ្នកដែលចាប់អារម្មណ៍ឲ្យមកឯអង្គការ ហើយក្នុងការបង្ហាញគេនូវរបៀបដែលសេចក្ដីពិតបង្កើតគុណសម្បត្ដិទាំងឡាយជាគ្រីស្ទាន ក្នុងអស់អ្នកដែលកាន់តាមសេចក្ដីពិតនោះ។
ចំរៀង ១៤៦ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែធ្នូ
ចំរៀង ១៦៣
៨ នាទី: សេចក្ដីជូនដំណឹងប្រចាំតំបន់។ ប្រសិនបើក្រុមជំនុំរបស់អ្នកនឹងផ្លាស់ប្ដូរពេលវេលាប្រជុំសំរាប់ឆ្នាំថ្មី ចូរលើកទឹកចិត្តដោយសប្បុរសដល់បងប្អូនទាំងអស់គ្នា ឲ្យរក្សាការមកប្រជុំជារឿយៗ សំរាប់ម៉ោងថ្មីនេះ។ ចូររំឭកអ្នកផ្សាយទាំងឡាយឲ្យប្រាប់សិស្សព្រះគម្ពីររបស់គេ និងដល់ពួកអ្នកចាប់អារម្មណ៍ណាចំពោះការផ្លាស់ប្ដូរណាមួយ។ លើកទឹកចិត្តអ្នកផ្សាយទាំងអស់ឲ្យទុកកិច្ចបំរើព្រះរាជាណាចក្រយើង មួយក្បាល ជាពិសេសសន្លឹកបន្ថែម។ យើងនឹងសំដៅទៅពត៌មាននេះនៅអនាគត។ ចូររំឭកបងប្អូនឲ្យយកសន្លឹកបន្ថែមនៃកិច្ចបំរើព្រះរាជាណាចក្រយើង ខែមករា ឆ្នាំ១៩៩៩ [ភាសាអង់គ្លេស] សំរាប់ការប្រជុំអប់រំកិច្ចបំរើនៅសប្ដាហ៍ក្រោយ។
១២ នាទី: សេចក្ដីត្រូវការប្រចាំតំបន់។
២៥ នាទី: «ស្ថាបនាជីវិតរបស់អ្នកនៅជិតកិច្ចបំរើព្រះយេហូវ៉ា»។ [ពីភាសាអង់គ្លេស] សំនួរនិងចម្លើយ។ ចូរសម្ភាសន៍បុគ្គលដែលមិនទាន់រៀបការ និងមេគ្រួសារ ដែលមានជោគជ័យក្នុងការរក្សាតារាងពេលដ៏ទៀងទាត់ ក្នុងកិច្ចបំរើផ្សាយរៀងរាល់សប្ដាហ៍។ ចូរឲ្យគេប្រាប់នូវការរៀបចំផ្ទាល់ខ្លួន ដើម្បីទុកប្រយោជន៍ខាងវិញ្ញាណជាមុននោះ។
ចំរៀង ១១៩ និងការអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែធ្នូ
ចំរៀង ១៧៨
១០ នាទី: សេចក្ដីប្រកាសប្រចាំតំបន់។ រំឭកបងប្អូនឲ្យដាក់របាយការណ៍នៃកិច្ចបំរើផ្សាយសំរាប់ខែធ្នូ។ ដោយសារឧបករណ៍ផ្សាយនៅខែមករា ជាសៀវភៅព្រះគម្ពីរ—បន្ទូលនៃព្រះឬក៏ពាក្យសំដីនៃមនុស្ស? ចូរលើកទឹកចិត្តអ្នកផ្សាយឲ្យយកខ្លះសំរាប់ចែកចាយនៅចុងសប្ដាហ៍។
១០ នាទី: «ទទួលប្រយោជន៍ពីកម្មវិធីសាលាកិច្ចបំរើព្រះធិបតេយ្យនៅឆ្នាំ១៩៩៩»? ការអធិប្បាយដោយអ្នកត្រួតពិនិត្យសាលាកិច្ចបំរើព្រះធិបតេយ្យ។ សូមឲ្យអ្នកផ្សាយខ្លះប្រាប់អំពីផលប្រយោជន៍ដែលគេទទួល ពីការអាន«តារាងដែលបន្ថែមនៃការអានព្រះគម្ពីរ»រៀងរាល់សប្ដាហ៍។ សូមលើកទឹកចិត្តគ្រប់គ្នាឲ្យអានបន្ទូលរបស់ព្រះរៀងរាល់ថ្ងៃ។
២៥ នាទី: រៀបចំដើម្បីទៅមហាសន្និបាតតាមតំបន់នៅឆ្នាំ១៩៩៩»។ ស្មៀននឹងកាន់កាប់មើលផ្នែកនេះ ដោយប្រើសំនួរនិងចម្លើយពីពត៌មាននៃខែមករា ឆ្នាំ១៩៩៩ នៃកិច្ចបំរើព្រះរាជាណាចក្រយើង [សូមកែសម្រួលតាមភាសាអង់គ្លេស]។
ចំរៀង ១៩៥ និងការអធិស្ឋានបញ្ចប់។