ការស្នើផ្ដល់សៀវភៅរស់នៅជានិរន្តរ៍
១ មានមនុស្សតិចណាស់ដែលអានព្រះគម្ពីរ ហើយប្រាកដជាមិនយល់នឹងគោលការណ៍របស់ព្រះគម្ពីរ សំរាប់ការរស់នៅប្រចាំថ្ងៃនោះទេ។ ពួកគេត្រូវការដឹងនូវរបៀបដែលបន្ទូលរបស់ព្រះ អាចមានឥទ្ធិពលលើជីវិតរបស់គេសំរាប់ជាប្រយោជន៍ល្អ ហើយការធ្វើតាមឱវាទរបស់ព្រះគម្ពីរ ដែលស្តីអំពីភាពទៀងត្រង់ សីលធម៌ និងជីវភាពគ្រួសារ អាចជួយគេឲ្យលៃលកដោះស្រាយជាមួយនឹងបញ្ហាទាំងប៉ុន្មានសព្វថ្ងៃនេះ។ តើអាចសម្រេចកិច្ចការនេះយ៉ាងដូចម្ដេចបាន?
២ យោបល់មួយសំរាប់ការសម្ដែង: «ដោយសីលធម៌សព្វថ្ងៃនេះគឺកំពុងតែប្រែប្រួលយ៉ាងលឿន ហើយឥតមានភាពប្រាកដចំពោះអនាគតរបស់យើង តើអ្នកយល់ស្របថាយើងត្រូវការការណែនាំដ៏ទុកចិត្តបានក្នុងជីវិតឬទេ? [អនុញ្ញាតឲ្យគេឆ្លើយ] ព្រះគម្ពីរ ទោះជាសៀវភៅដ៏ចាស់បំផុតក៏ដោយ ក៏ផ្ដល់នូវឱវាទដ៏មានប្រយោជន៍សំរាប់ការរស់នៅក្នុងសម័យទំនើបនេះ និងសំរាប់ការរស់ដោយសុភមង្គលក្នុងក្រុមគ្រួសារ»។ រួចមក សូមបើកទៅជំពូក ៥ ក្នុងសៀវភៅរស់នៅជានិរន្តរ៍ ហើយពន្យល់នូវចំណុចខ្លះៗក្នុងវគ្គទី៦ រួចមកអានធីម៉ូថេទី២ ៣:១៦, ១៧។ បើគេមានការចាប់អារម្មណ៍ នោះជូនសៀវភៅរស់នៅជានិរន្តរ៍ ហើយពន្យល់អំពីកម្មវិធីនៃការសិក្សាព្រះគម្ពីរតាមផ្ទះដោយឥតគិតថ្លៃ។ ប្រសិនបើអ្នកគិតថា គឺល្អជាងក្នុងការចាប់ផ្ដើមសិក្សាសៀវភៅស្តើងឈ្មោះតម្រូវ នេះក៏អាចធ្វើទៅបានដែរ។ អ្នកនឹងអាចរកឃើញនូវការចាប់ផ្ដើមនិយាយថែមទៀត ពីសៀវភៅ ការវែកញែក (ភាសាអង់គ្លេស) ពីទំព័រ ៩-១៥។
៣ ចូរឲ្យយើងសម្ដែងនូវការអបអររបស់យើងពីសៀវភៅរស់នៅជានិរន្តរ៍ ជាឧបករណ៍ដ៏ប្រសើរសំរាប់ការសិក្សាព្រះគម្ពីរ។ យើងអាចធ្វើកិច្ចការនេះ ដោយខំខ្នះខ្នែងផ្ដល់សៀវភៅនេះក្នុងខែធ្នូ។