ពួកអ្នកត្រួតពិនិត្យដែលនាំមុខ ផ្នែកអ្នកដែលនាំការសិក្សាប៉មយាម
១ ប៉មយាម ប្រកាសព្រះរាជាណាចក្រនៃព្រះយេហូវ៉ា ជាសំវិធានការដ៏សំខាន់នៃ‹អ្នកបំរើស្មោះត្រង់ដែលមានវិនិច្ឆ័យល្អ› សំរាប់ការចែកចាយអាហារខាងវិញ្ញាណដល់យើង«តាមត្រូវពេល»។ (ម៉ាថាយ ២៤:៤៥) អ្នកចាស់ទុំដែលនាំការសិក្សាប៉មយាម មានភារកិច្ចដ៏សំខាន់ ជាគ្រូដែលមានសមត្ថភាព ដែលទុកគំរូដ៏ល្អក្នុងការរស់នៅជាគ្រីស្ទាន។—រ៉ូម ១២:៧; យ៉ាកុប ៣:១
២ ដើម្បីបង្រៀនឲ្យមានប្រសិទ្ធិភាព នោះអ្នកនាំការសិក្សាប៉មយាម ត្រូវតែខំប្រឹងឲ្យមែនទែនក្នុងការរៀបចំរៀងរាល់សប្ដាហ៍។ គាត់ធ្វើបែបនេះដោយអធិស្ឋានហើយដោយប្រិតប្រៀន។ ការយកចិត្តទុកដាក់ដ៏ខ្នះខ្នែងរបស់គាត់នឹងក្រុមជំនុំ គឺសម្ដែងឲ្យឃើញដោយការខំបង្រៀនពត៌មានឲ្យបានជ្រួតជ្រាបទៅដល់ចិត្តរបស់យើង។ គាត់សំដៅទៅលើគោលសំខានសំខាន់ៗនៃមេរៀន ហើយជួយយើងឲ្យឃើញនូវរបៀបដែលចំណុចទាំងនេះ ទាក់ទងនឹងចំណងជើងនៃអត្ថបទនោះ។
៣ ការរៀបចំដ៏ហ្មត់ចត់របស់គាត់ ទាក់ទងការមើលបទគម្ពីរទុកជាមុន ដើម្បីឲ្យដឹងថាតើបទគម្ពីរទាំងនេះទាក់ទងយ៉ាងណា។ គាត់ទុកបន្ទូលរបស់ព្រះឲ្យលេចឡើង ដោយលើកទឹកចិត្តក្រុមជំនុំឲ្យប្រើព្រះគម្ពីរក្នុងកំឡុងសិក្សានេះ។ នៅពេលដែលចំណុចដ៏សំខាន់ឥតបានរៀបរាប់ឡើងពីក្រុមជំនុំ ឬនៅពេលដែលបានភ្លេចប្រើការអនុវត្តនៃបទគម្ពីរដ៏សំខាន់នោះ នោះគាត់នឹងសួរសំនួរបន្ថែម ដើម្បីទាញយកពត៌មាននេះ។ តាមរបៀបនេះ នោះគាត់ជួយយើងឲ្យមកដល់សេចក្ដីសន្និដ្ឋានត្រឹមត្រូវ ហើយឲ្យដឹងនូវការអនុវត្តអ្វីៗដែលយើងរៀនក្នុងជីវិតរបស់យើង។
៤ អ្នកនាំការសិក្សាប៉មយាម ខំឲ្យសមត្ថភាពនៃការបង្រៀនរបស់គាត់ផ្ទាល់ ឲ្យកាន់តែប្រសើរឡើងជានិច្ច។ គាត់មិននិយាយច្រើនហួសហេតុ ប៉ុន្តែលើកទឹកចិត្តយើងឲ្យឆ្លើយ តាមពាក្យសំដីរបស់យើង ដោយសង្ខេប ហើយឲ្យបានឆ្លើយចំៗ។ យូរៗម្ដង គាត់ប្រហែលជារំឭកយើង ថាបុគ្គលមុនគេដែលឆ្លើយនឹងវគ្គណាមួយ គួរឆ្លើយដោយសង្ខេប ជាចម្លើយចំនឹងសំនួរនោះតែម្ដង។ ការឆ្លើយបន្ថែមពីអ្នកស្ដាប់ អាចយកចិត្តទុកដាក់នឹងការអនុវត្តបទគម្ពីរ ការវែកញែកដែលគាំទ្រ ឬការអនុវត្តដែលមានប្រយោជន៍នៃពត៌មាននេះ។ អ្នកនាំការសិក្សាប៉មយាម ខំប្រឹងដើម្បីលើកទឹកចិត្តសេចក្ដីប្រាថ្នារបស់បងប្អូនគ្រប់គ្នាឲ្យចូលរួម ដោយនិយាយឲ្យមានការរៀបចំសំរាប់ផ្ទាល់ខ្លួននិងជាគ្រួសារ។
៥ «ជាសិស្សរបស់ព្រះយេហូវ៉ា» នោះយើងអបអរ‹អំណោយទានជាមនុស្ស› ដូចជាអ្នកបង្ហាត់ការសិក្សាប៉មយាម ដែល«ខំ . . . បង្រៀនជាដើម»។—អេសាយ ៥៤:១៣; អេភេសូរ ៤:៨, ១១; ធីម៉ូថេទី១ ៥:១៧