ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែកញ្ញា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែកញ្ញា
ចំរៀង លេខ១៩០
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង។
១៧ នាទី: «តើអ្នកកំពុងតែធ្វើការដោយមានគោលបំណងមួយឬទេ»? កំណត់ពាក្យផ្ដើមឲ្យតិចជាងមួយនាទី ហើយបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។ រួមបញ្ចូលនូវសេចក្ដីថ្លែងពីសៀវភៅកិច្ចបំរើយើង នៅទំព័រ៨៨-៨៩ (ភាសាអង់គ្លេស)។ លើកទឹកចិត្តឲ្យបងប្អូនគ្រប់គ្នាសម្រេចយ៉ាងហ្មត់ចត់និងទៀងទាត់នូវកិច្ចបំរើរបស់គេ។
១៨ នាទី: «ឱពួកឪពុកម្ដាយអើយ! ចូរទុកគំរូដ៏ល្អសំរាប់កូនៗរបស់អ្នក»។ មានពាក្យផ្ដើមដ៏សង្ខេបដោយអ្នកចាស់ទុំម្នាក់ ហើយជាបន្ទាប់មានការពិគ្រោះនូវអត្ថបទនេះ ដោយបងប្រុសពីរនាក់ដែលជាឪពុក។ ពួកគេនិយាយអំពីការខ្វល់ខ្វាយរបស់គេខាងការការពារកូនខ្លួនពីលក្ខណៈដ៏អវិជ្ជមាន ដែលកូនបានត្រូវជួបប្រទះនៅឯសាលា តាមទូរទស្សន៍ និងដោយសាច់ញាតិនិងអ្នកឯទៀត ដែលមិនមែនជាស្មរបន្ទាល់។ បងប្រុសពីរនាក់នេះពិចារណាមើលនូវអាកប្បកិរិយាដ៏ឥតចេះគោរព ហើយពាក្យសំដីនិងការតែងខ្លួនតាមលោកីយ៍ ហើយការកំសាន្តដ៏ឥតត្រឹមត្រូវ។ ក្រោយពីបាននឹកគិតពីការចាំបាច់នឹងទុកគំរូដ៏ល្អ នោះគេក៏ពិគ្រោះនូវរបៀបស្អាងឲ្យមានសេចក្ដីសាទរច្រើនជាង សំរាប់ការសិក្សាក្នុងគ្រួសារ ហើយកិច្ចប្រជុំក្នុងក្រុមជំនុំនិងកិច្ចផ្សាយបំរើ។—សូមមើលទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៩ ទំព័រ ៨-២២, និងទស្សនាវដ្ដីភ្ញាក់រឭក! ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩១ ទំព័រ៨-៩ (ភាសាអង់គ្លេស)។
ចំរៀង លេខ១០១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែកញ្ញា
ចំរៀង លេខ១៧១
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនេយ្យ។
១៥ នាទី: តើយើងបានសម្រេចអ្វីខ្លះនៅឆ្នាំមុននេះ? ការអធិប្បាយដោយអ្នកត្រួតពិនិត្យកិច្ចបំរើ។ សើរើនូវផ្នែកសំខាន់ៗពីសេចក្ដីរាយការណ៍នៃក្រុមជំនុំ សំរាប់កិច្ចបំរើប្រចាំឆ្នាំ១៩៩៩។ ចូរសរសើរគេចំពោះរបស់ល្អៗដែលបានសម្រេច។ ចង្អុលប្រាប់ពីខាងណាដែលប្រហែលជាត្រូវការធ្វើឲ្យបានប្រសើរឡើង។ សំដៅទៅលើអ្វីដែលក្រុមជំនុំបានសម្រេច ស្តីអំពីការមកកិច្ចប្រជុំ និងការបង្រៀនសិស្សព្រះគម្ពីរ។ ចូររៀបរាប់ពីគោលដៅដែលអាចសម្រេចបាននៅឆ្នាំខាងមុខនេះ។
២០ នាទី: «តើអ្នកនឹងនិយាយយ៉ាងណាទៅអ្នកកាន់សាសនាហិណ្ឌូ»? សំនួរនិងចម្លើយ។ បញ្ជាក់នូវអត្ថប្រយោជន៍នៃការស្ថាបនាឲ្យមានការចុះសំរុងនឹងបុគ្គលនេះ ហើយចង្អុលប្រាប់ពីខាងណាដែលយើងប្រហែលជាអាចយល់ស្របជាមួយនឹងអ្នកកាន់សាសនាហិណ្ឌូ។ បង្ហាញនូវរបៀបដែលយោបល់សំរាប់របៀបនិយាយនេះ អាចប្រែប្រួលបានដើម្បីធ្វើបន្ទាល់ដល់មនុស្សដែលកាន់សាសនាផ្សេងៗទៀត។ បង្ហាញនូវរបៀបនិយាយធ្វើបន្ទាល់ម្យ៉ាងដែលបានរៀបចំបានល្អ ដល់អ្នកកាន់សាសនាហិណ្ឌូម្នាក់។ បើចង់បានពត៌មានថែមទៀតអំពីសាសនាហិណ្ឌូ សូមមើលសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែកុម្ភៈ ឆ្នាំ១៩៩៨ សៀវភៅវែកញែក ទំព័រ ២២ និងសៀវភៅ មនុស្សលោកស្វែងរកព្រះ ជំពូកទី៥ (ភាសាអង់គ្លេស)។
ចំរៀង លេខ១៤០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែកញ្ញា
ចំរៀង លេខ១៩៣
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់ និងបទពិសោធន៍ពីកិច្ចផ្សាយបំរើ។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
១៨ នាទី: សូមប្រើឲ្យបានផលល្អនូវសៀវភៅស្តើងគោលបំណងនៃជីវិត។ សុន្ទរកថានិងការបង្ហាញខ្លះៗ ដែលមានមូលដ្ឋានលើកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែកុម្ភៈ ឆ្នាំ១៩៩៩ ដែលមានចំណងជើង «អ្នកបង្កើតដ៏ឧត្តមរបស់យើង យកព្រះទ័យទុកដាក់លើយើង!» ពន្យល់ថាសៀវភៅស្តើងគោលបំណងនៃជីវិត ប្រហែលជាអាចស្នើផ្ដល់នៅពេលណាក៏បាន ដែលយើងជួបមនុស្សដែល (១) មិនជឿលើព្រះ ឬក៏ (២) ជឿលើព្រះ ក៏ប៉ុន្តែឥតមានគំនិតជាក់ច្បាស់អំពីទ្រង់ជាអ្នកណា ឬក៏ឥតដឹងអំពីគុណសម្បត្ដិនិងគោលបំណងរបស់ទ្រង់។ ឲ្យអ្នកផ្សាយម្នាក់បង្ហាញនូវរបៀបនិយាយម្យ៉ាង ដែលអាចប្រើបាន។ លើកទឹកចិត្តទាំងអស់គ្នាឲ្យមានសៀវភៅស្តើងនេះពេលនៅក្នុងកិច្ចផ្សាយបំរើ ដោយប្រុងស្នើផ្ដល់ឲ្យនៅពេលដែលគួរសម។
ចំរៀង លេខ១៧៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែកញ្ញា
ចំរៀង លេខ១៤១
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយទាំងអស់គ្នាឲ្យជូនសេចក្ដីរាយការណ៍កិច្ចផ្សព្វផ្សាយសំរាប់ខែកញ្ញា។ លើកទឹកចិត្តទាំងអស់គ្នាឲ្យគ្រោងការសំរាប់ចូលរួមឲ្យបានពេញលេញ ក្នុងការចែកចាយទស្សនាវដ្ដីក្នុងកំឡុងខែតុលា។ សើរើនូវយោបល់ខ្លះៗដែលបានមាននៅក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែតុលា ឆ្នាំ១៩៩៦ ទំព័រ៨ (ភាសាអង់គ្លេស) អំពីរបៀបដែលត្រូវរៀបចំការនិយាយសម្ដែង។ ដោយប្រើទស្សនាវដ្ដីថ្មីៗនេះ នោះរៀបរាប់នូវចំណុចល្អៗដែលអាចយកមកនិយាយ ហើយបង្ហាញនូវការនិយាយសម្ដែងមួយឬក៏ពីរទៅ។ បង្ហាញនូវរបៀបប្រាប់អ្នកម្ចាស់ផ្ទះ អំពីការជូនវិភាគទាន។
១៥ នាទី: ប្រអប់សំនួរ។ ការអធិប្បាយដោយអ្នកចាស់ទុំម្នាក់។
១៥ នាទី: «ការថ្វាយបង្គំពិតកំពុងតែរីកចំរើននៅឯអឺរ៉ុបខាងកើត»។ (មានមូលដ្ឋានលើសន្លឹកបន្ថែមក្នុងឯកសារជាភាសាអង់គ្លេស) អ្នកចាស់ទុំម្នាក់នាំមុខផ្នែកសំនួរនិងចម្លើយ។ រៀបរាប់នូវបទពិសោធន៍ឬទីសំអាងនៃការរីកចំរើននៅឯប្រទេសដែលបានរាយការណ៍នៅក្នុងសៀវភៅប្រចាំឆ្នាំថ្មីៗនេះ។
ចំរៀង លេខ៨៧ និងសេចក្ដីអធិស្ឋានបញ្ចប់។