បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/៩៩ ទំ. ៣
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/៩៩ ទំ. ៣

សេចក្ដី​ជូន​ដំណឹង

▪ ឧបករណ៍​ផ្សាយ​សំរាប់​ខែ​កញ្ញា: ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ តុលា: ស្នើ​ជាវ​ទស្សនាវដ្ដី​ប៉មយាម។ វិច្ឆិកា: តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? ឬ​ក៏​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។ ធ្នូ: ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់កល្ប​ជានិច្ច។

▪ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​ម្នាក់​ដែល​បាន​ត្រូវ​ចាត់​ដោយ​គាត់​នោះ គួរ​ជំរះ​បញ្ជី​គណនេយ្យ​ក្រុមជំនុំ នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា ឬ​ក៏​ឆាប់​បំផុត​ក្រោយ​នោះ​ដែល​អាច​ធ្វើ​បាន។ ពេល​ដែល​នេះ​បាន​ត្រូវ​ធ្វើ​ហើយ នោះ​ធ្វើ​ការ​ជូន​ដំណឹង​ទៅ​ក្រុមជំនុំ​ក្រោយ​សេចក្ដី​រាយ​ការណ៍​គណនេយ្យ បន្ទាប់​ពី​បាន​ត្រូវ​អាន​ចប់​ហើយ។

▪ ពួក​អ្នក​ចាស់​ទុំ​បាន​ត្រូវ​រំឭក​ឲ្យ​ធ្វើ​តាម​សេចក្ដី​បង្គាប់​ដែល​បាន​ផ្ដល់​មក នៅ​ក្នុង​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១៥ ខែ​មេសា ឆ្នាំ​១៩៩១ នៅ​ទំព័រ​២១​-​២៣ (ភាសា​អង់គ្លេស) ស្តី​អំពី​បុគ្គល​ដែល​បាន​ត្រូវ​បណ្ដាច់​មិត្តភាព​ឬ​ក៏​បុគ្គល​ដែល​បាន​ដក​ខ្លួន​ចេញ ដែល​ប្រហែល​ជា​មាន​ទំនង​ចង់​ទទួល​មិត្តភាព​វិញ​នោះ។

▪ អស់​អ្នក​ណា​ដែល​រួម​ចំណែក​ក្រុមជំនុំ​មួយ គួរ​ផ្ញើ​តាម​រយៈ​ក្រុមជំនុំ​នូវ​ប័ណ្ណ​ជាវ​ថ្មី​ឬ​ជា​បន្ត​ទាំង​អស់​សំរាប់​ទស្សនាវដ្ដី​ប៉មយាម និង​ភ្ញាក់រឭក! ដែល​រួម​បញ្ចូល​ប័ណ្ណ​ជាវ​សំរាប់​ខ្លួន​គេ​ផ្ទាល់។

▪ សមាគម​មិន​បំពេញ​នូវ​សំណូម​ឯក​ជន​របស់​អ្នក​ផ្សព្វផ្សាយ​សំរាប់​ប្រកាសនវត្ថុ​ទេ។ ប្រធាន​ត្រួត​ពិនិត្យ​គួរ​រៀប​ចំ​ឲ្យ​មាន​សេចក្ដី​ជូន​ដំណឹង​ជា​រៀង​រាល់​ខែ មុន​នឹង​ការ​សុំ​ប្រចាំ​ខែ​សំរាប់​ប្រកាសនវត្ថុ​ក្រុមជំនុំ ត្រូវ​ផ្ញើ​ទៅ​សមាគម ដើម្បី​ឲ្យ​ទាំង​អស់​គ្នា​ដែល​ចង់​ទទួល​ប្រកាស​វត្ថុ​សំរាប់​ខ្លួន​គេ​ផ្ទាល់ អាច​ប្រាប់​បង​ប្រុស​ដែល​រក្សា​ប្រកាសនវត្ថុ​នោះ។ សូម​នឹក​ចាំ​ពី​ប្រកាសនវត្ថុ​ណា​ដែល​ជា​ទី​ស្នើ​សុំ​ជា​ពិសេស។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក