បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/៩៩ ទំ. ៣
  • ប្រអប់សំនួរ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ប្រអប់សំនួរ
  • ១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរត្រៀមខ្លួនឥឡូវសម្រាប់ពេលមានរឿងបន្ទាន់ខាងសុខភាព
    កិច្ចបម្រើនិងជីវិតជាគ្រិស្តសាសនិក កំណត់សម្រាប់កិច្ចប្រជុំ (២០២៣)
  • តើអ្នកបានរៀបចំឲ្យហើយជាស្រេច ដើម្បីប្រឈមមុខនឹងការព្យាបាលជម្ងឺដែលសាកល្បងនូវជំនឿរបស់អ្នកឬទេ?
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរការរកូនរបស់អ្នកពីការប្រើឈាម
    ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើព្រះមានទស្សនៈយ៉ាងណាអំពីឈាម?
    សប្បាយនឹងជីវិតដែលគ្មានទីបញ្ចប់! អញ្ជើញទទួលប្រយោជន៍ពីការរៀនគម្ពីរ
មើលបន្ថែមទៀត
១៩៩៩ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/៩៩ ទំ. ៣

ប្រអប់​សំនួរ

▪ តើ​អ្នក​បាន​ប្រុង​ប្រៀប​ហើយ​សំរាប់​គ្រា​អាសន្ន​ឬ​ទេ?

នៅ​ក្នុង​ពិភពលោក​ទំនើប​នេះ មាន«គ្រា​និង​ព្រឹត្ដិការណ៍​ដ៏​មើល​មិន​ឃើញ​ជា​មុន» ហើយ​ជា​ច្រើន​ដង​ទាំង​ពីរ​នេះ​រួម​បញ្ចូល​គ្នា​អាច​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​ក្នុង​គ្រា​អាសន្ន ដែល​រួម​បញ្ចូល​ការ​បង្ខិត​បង្ខំ​ឲ្យ​ទទួល​នូវ​ការ​បញ្ចូល​ឈាម។ (សាស្ដា ៩:១១, ព​.​ថ​.) ដើម្បី​ឲ្យ​យើង​អាច​ប្រុង​ប្រៀប​មុន​ពេល​មាន​រឿង​បែប​នេះ​កើត​ឡើង ព្រះ​យេហូវ៉ា​បាន​ប្រទាន​ឲ្យ​នូវ​ជំនួយ​តាម​វិធី​ជា​ច្រើន​តាម​រយៈ​អង្គការ​របស់​ទ្រង់ ក៏​ប៉ុន្តែ​ទ្រង់​តម្រូវ​ឲ្យ​យើង​ទទួល​ខុស​ត្រូវ​ខ្លះ​ដែរ។ មាន​ចំណុច​ទាំង​ប៉ុន្មាន​ដែល​យើង​គួរ​ពិនិត្យ​មើល​នៅ​ខាង​ក្រោម​ដូច​ត​ទៅ​នេះ។

• ចូរ​កាន់​ឲ្យ​ជាប់​នឹង​ខ្លួន​ជា​និច្ច​នូវ​ប័ណ្ណ​ថ្មីៗ​នេះ ជា​កាត​កត់​ទុក​ជា​មុន​នូវ​សេចក្ដី​បង្គាប់​ជូន​គ្រូ​ពេទ្យ​ឬ​ការ​ធ្វើ​ឲ្យ​គ្រូ​ពេទ្យ​បាន​រួច​ពី​ទោស​វិញ។

• ធ្វើ​ឲ្យ​បាន​ប្រាកដ​ថា​កូន​របស់​អ្នក​ក៏​កាន់​ប័ណ្ណ​សម្គាល់​ថ្មីៗនេះ។

• ពិនិត្យ​សារ​ឡើង​វិញ​នូវ​សន្លឹក​បន្ថែម​ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​កញ្ញា ឆ្នាំ​១៩៩២ (ភាសា​អង់គ្លេស) ដោយ​ហាត់​និយាយ​នូវ​របៀប​វែកញែក​ជា​មួយ​គ្រូ​ពេទ្យ​និង​ពួក​ចៅក្រម ដែល​ស្តី​អំពី​ការ​ព្យាបាល​កូន​របស់​អ្នក។

• ពិនិត្យ​សារ​ឡើង​វិញ​នូវ​អត្ថបទ​អំពី​ការ​ផ្សំ​រួម​ដោយ​ភាគ​ល្អិត​នៃ​ឈាម និង​ជម្រើស​ផ្សេង​ទៀត​ក្រៅ​ពី​ឈាម។ (បាន​អនុ​សាសន៍: ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩៩៤ ទំព័រ​៣១; ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​១៩៩០ ទំព័រ​៣០​-​៣១; ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​១៩៨៩ ទំព័រ​៣០​-​៣១; ទស្សនាវដ្ដី​ភ្ញាក់រឭក! ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​១៩៩៤ ទំព័រ ២៣​-​២៧; ថ្ងៃ​ទី៨ ខែ​សីហា ឆ្នាំ​១៩៩៣ ទំព័រ​២២​-​២៥; ថ្ងៃ​ទី២២ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ ទំព័រ​១០; និង​សន្លឹក​បន្ថែម​នៅ​ក្នុង​ឯកសារ​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​កញ្ញា ឆ្នាំ​១៩៩២ និង​ខែ​វិច្ឆិកា ឆ្នាំ​១៩៩០ (ភាសា​អង់គ្លេស)។ ចូរ​ទុក​ដាក់​ក្នុង​ស្រោម​មួយ ដើម្បី​ឲ្យ​អាច​យក​មក​មើល​បាន​ភ្លាម)។

• ចូរ​សម្រេច​ចិត្ត​តាម​មនសិការ​ខ្លួន ថា​តើ​អ្នក​នឹង​អនុញ្ញាត​ឲ្យ​គេ​ប្រើ​ម៉ាស៊ីន​ដែល​បូម​ឈាម​ខ្លួន​ក្រៅ​ពី​រូប​កាយ? ឬ​ក៏​តើ​អ្នក​អាច​ទទួល​ការ​ព្យាបាល​ដែល​មាន​ការ​ផ្សំ​រួម​ដោយ​ភាគ​ល្អិត​នៃ​ឈាម​ឬ? (ប្រសិន​បើ​អ្នក​បំពេញ​លិខិត​ប្រគល់​សិទ្ធិ​អំណាច​ឬ​ឯកសារ​ប្រទាន​សិទ្ធិ ដែល​រួម​បញ្ចូល​ការ​ទទួល​ខុស​ត្រូវ​ខាង​សុខភាព ដែល​គួរ​នឹង​រៀប​ឡើង នោះ​អ្នក​នឹង​ឃើញ​ថា​មាន​កន្លែង​នៅ​លិខិត​នោះ ដើម្បី​ឲ្យ​អ្នក​ប្រកាស​នូវ​សេចក្ដី​សម្រេច​ដោយ​ចំណេះ​ដឹង​របស់​អ្នក​អំពី​វិធី​ព្យាបាល)។

• មុន​នឹង​ទៅ​មន្ទីរពេទ្យ បើ​អាច​ធ្វើ​ទៅ​បាន សូម​ឲ្យ​ពួក​អ្នក​ចាស់​ទុំ​ដឹង ដើម្បី​ឲ្យ​ពួក​គាត់​អាច​គាំទ្រ​អ្នក និង​ទាក់ទង​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ (HLC) បើ​ត្រូវ​ការ​នោះ។ ត្រូវ​សូម​ពួក​អ្នក​ចាស់​ទុំ​ឲ្យ​ប្រាប់​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ​ភ្លាម បើ​ក្នុង​ករណី​ក្មេង​ឈឺ។

ធ្វើ​ឲ្យ​គេ​យល់​ច្បាស់​លាស់​នូវ​ការ​បដិសេធ​របស់​អ្នក​ខាង​ឈាម: សេចក្ដី​រាយ​ការណ៍​បង្ហាញ​ថា បងប្អូន​ប្រុស​ស្រី​ខ្លះ​រង់ចាំ​រហូត​ដល់​ចុង​ក្រោយ​បំផុត ទើប​ប្រាប់​គ្រូ​ពេទ្យ​ដែល​កំពុង​ព្យាបាល​នោះ ថា​គេ​មិន​ចង់​បាន​ឈាម​ទេ។ ធ្វើ​បែប​នេះ​គឺ​មិន​សម​ទេ ដល់​ពួក​បុគ្គលិក​ខាង​មន្ទីរពេទ្យ ហើយ​បណ្ដាល​ខ្លួន​អ្នក​ក្នុង​ព្រឹត្ដិការណ៍​ដែល​ងាយ​បញ្ចូល​ឈាម​ផង​ដែរ។ ប្រសិន​បើ​ពួក​គ្រូ​ពេទ្យ​ដឹង​ពី​ជំនឿ​ស៊ប់​របស់​អ្នក ហើយ​សេចក្ដី​ប្រាថ្នា​របស់​អ្នក​បាន​ត្រូវ​គាំទ្រ​ដោយ​ឯកសារ​ដែល​បាន​ចុះ​ហត្ថលេខា ដែល​ចែង​ប្រាប់​នូវ​សេចក្ដី​បង្គាប់​របស់​អ្នក​យ៉ាង​ជាក់លាក់ នោះ​នឹង​ជួយ​គេ​ឲ្យ​ធ្វើ​ការ​ព្យាបាល​ដោយ​ឥត​ពន្យារ​ពេល ហើយ​ច្រើន​តែ​ឲ្យ​គេ​នូវ​ជម្រើស​ថែម​ទៀត ខាង​វិធី​ព្យាបាល​ដែល​មិន​ប្រើ​ឈាម។

ដោយ​ព្រោះ​ការ​តម្រូវ​ឲ្យ​ព្យាបាល​ក្នុង​គ្រា​អាសន្ន​អាច​មាន​ឡើង​នៅ​ពេល​ណា​ក៏​បាន ហើយ​ធម្មតា​នៅ​ពេល​ដែល​អ្នក​មិន​នឹក​គិត​ជា​មុន​ថា​នឹង​កើត​ឡើង នោះ​ចូរ​ចាត់​វិធានការ​ឥឡូវ​នេះ ដើម្បី​ការពារ​ខ្លួន​អ្នក​និង​កូន​របស់​អ្នក​ពី​ការ​បញ្ចូល​ឈាម។—សុភាសិត ១៦:២០; ២២:៣

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក