ការប្រជុំអប់រំកិច្ចបំរើសំរាប់ខែតុលា
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែតុលា
ចំរៀង លេខ១៤៧
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។
១៧ នាទី: គោលដៅដែលយើងប្រហែលជាចង់រៀបចំ។ សុន្ទរកថានិងការពិគ្រោះជាមួយអ្នកស្ដាប់។ មើលគោលដៅទាំងប៉ុន្មានដ៏មានប្រយោជន៍ ដែលបានផ្ដល់មកនៅក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩៧ ក្នុងប្រអប់នៅទំព័រ១១ (ភាសាអង់គ្លេស)។ រួមបញ្ចូលការលើកទឹកចិត្តឲ្យមានចំណែកក្នុងកិច្ចការត្រួសត្រាយជំនួយឬពេញពេល។ ពន្យល់ពីរបៀបដែលការសម្រេចគោលដៅនេះអាចមានប្រយោជន៍ដល់យើងផ្ទាល់ខ្លួន។ អញ្ជើញពួកអ្នកស្ដាប់រៀបរាប់ពីអំណរណាដែលបានពិសោធន៍ កាលដែលពួកគាត់បានសម្រេចនូវគោលដៅណាមួយខាងព្រះធិបតេយ្យនោះ។
១៨ នាទី: ចូរឲ្យឆាប់រហ័សប្រើទស្សនាវដ្ដី! ថ្លែងប្រាប់នូវចំនួនសរុបនៃទស្សនាវដ្ដីដែលបានស្នើផ្ដល់ដោយក្រុមជំនុំនៅខែមុន។ តើចំនួននេះយ៉ាងណាដែរ បើប្រៀបធៀបនឹងចំនួនទស្សនាវដ្ដីដែលបានទទួលពីសមាគមនោះ? ប្រសិនបើមានចំនួនខុសគ្នាច្រើន តើត្រូវធ្វើយ៉ាងណា? ចូរអញ្ជើញអ្នកស្ដាប់ឲ្យថ្លែងលើប្រធានដូចតទៅនេះ: (១) អ្នកផ្សាយម្នាក់ៗគួរទទួលទស្សនាវដ្ដីឲ្យបានគ្រប់គ្រាន់ ហើយដែលសមរម្យ។ (២) ចាត់ទុករៀងរាល់ថ្ងៃសៅរ៍សំរាប់ស្នើផ្ដល់ទស្សនាវដ្ដី។ (៣) ចាត់ចែងនូវកិច្ចបំរើផ្ទាល់ខ្លួនអ្នក ដើម្បីរួមបញ្ចូលសកម្មភាពស្នើផ្ដល់ទស្សនាវដ្ដីជារៀងរាល់ខែ។ (៤) ចូររៀបផែនការណ៍ធ្វើបន្ទាល់ក្រៅផ្លូវការឲ្យបានច្រើនទៀត ដោយប្រើទស្សនាវដ្ដីដើម្បីចាប់ផ្ដើមការសន្ទនា។ (៥) យកអត្ថបទដែលបានបម្រុងទុកសំរាប់មនុស្សខាងពាណិជ្ជកម្មនិងខាងវិជ្ជាជីវៈ។ (៦) រក្សាទុកបញ្ជីឲ្យបានត្រឹមត្រូវពីទស្សនាវដ្ដីដែលគេបានទទួល ហើយបង្កើននូវដំណើរចែកជូនទស្សនាវដ្ដី ដោយត្រឡប់ទៅជួបគេវិញជារឿយៗដោយយកទស្សនាវដ្ដីថ្មីៗទៅជាមួយ។ (៧) ចូរឆ្លៀតយកប្រយោជន៍ប្រើនូវទស្សនាវដ្ដីចាស់ៗ ដើម្បីកុំឲ្យពូនឡើងច្រើនពេក។ បង្ហាញនូវទស្សនាវដ្ដីថ្មីៗ ហើយចង្អុលប្រាប់ពីអត្ថបទដែលប្រហែលជាធ្វើឲ្យចាប់អារម្មណ៍។ ឲ្យអ្នកពេញវ័យម្នាក់និងក្មេងម្នាក់សម្ដែងឲ្យមើល នូវរបៀបនិយាយដ៏សង្ខេបដោយប្រើទស្សនាវដ្ដី។—សូមមើលសន្លឹកបន្ថែមក្នុងកិច្ចបំរើព្រះរាជាណាចក្រយើង ខែកញ្ញា ឆ្នាំ១៩៩៥ (ភាសាអង់គ្លេស)។
ចំរៀង លេខ១០៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១១ ខែតុលា
ចំរៀង លេខ១៩៤
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «របៀបទទួលអំណរថែមទៀតពីកិច្ចប្រជុំ»។ សំនួរនិងចម្លើយ។ រៀបរាប់ប្រាប់នូវឧទាហរណ៍ជាក់លាក់ពីរបៀបដែលយើងអាចបង្ហាញសេចក្ដីរាប់អាន និងការលើកទឹកចិត្តគ្នាទៅវិញទៅមកនៅឯកិច្ចប្រជុំ។ អញ្ជើញឲ្យអ្នកស្ដាប់រៀបរាប់ឧទាហរណ៍ខ្លះៗពីបទពិសោធន៍របស់គេផ្ទាល់។
ចំរៀង លេខ១៥២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៨ ខែតុលា
ចំរៀង លេខ១៩៦
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់ និងបទពិសោធន៍ពីកិច្ចបំរើផ្សាយ។
៣៥ នាទី: «កសាងជីវិតរបស់អ្នកនៅជុំវិញកិច្ចបំរើព្រះយេហូវ៉ា»។ សំនួរនិងចម្លើយ។ ធ្វើសម្ភាសន៍បុគ្គលម្នាក់ដែលមិនទាន់រៀបការ និងមេគ្រួសារម្នាក់ ដែលមានជ័យជំនះក្នុងការរក្សាយ៉ាងទៀងទាត់និងជារឿយៗនូវតារាងកិច្ចបំរើផ្សាយរៀងរាល់សប្ដាហ៍។ ចូរឲ្យពួកគាត់ប្រាប់អំពីការរៀបចំផ្ទាល់ខ្លួនណាខ្លះ ដែលត្រូវការជាចាំបាច់ ដើម្បីឲ្យរបស់ខាងវិញ្ញាណមានអាទិភាព។
ចំរៀង លេខ១៤២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៥ ខែតុលា
ចំរៀង លេខ១៧៩
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ជួយទាំងអស់គ្នាឲ្យរៀបចំស្នើផ្ដល់សៀវភៅស្តើង តម្រូវ ឬក៏សៀវភៅ ចំណេះ ក្នុងកំឡុងខែវិច្ឆិកា។ ពន្យល់នូវរបៀបដែលអាចរៀបចំពាក្យសម្ដែង ដែលសំដៅលើសំនួរ «តើព្រះទ្រង់តបឆ្លើយនឹងសេចក្ដីអធិស្ឋានឬ?» ប្រើចំណុចពីមេរៀនទី៧ក្នុងសៀវភៅស្តើង ឬជំពូកទី១៦ វគ្គទី១២-១៤ នៅក្នុងសៀវភៅហ្នឹង។ បង្ហាញឲ្យមើលនូវរបៀបនិយាយដ៏ស្រួលមួយ ដោយប្រើបទគម្ពីរមួយ។
១៥ នាទី: «បន្ទូលរបស់ព្រះខាងឯទំនាយនឹងបានសម្រេចទាំងអស់»! កំណត់ពាក្យផ្ដើមឲ្យតិចជាងមួយនាទី ហើយបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។ ចង្អុលប្រាប់នូវចំណុចខ្លះៗពីសៀវភៅថ្មី ដែលបញ្ជាក់អំពីសារៈសំខាន់នៃរបស់នោះនៅសម័យយើងនេះ។
១៥ នាទី: ការរកចម្លើយចំពោះសំនួរខាងព្រះគម្ពីរ។ អ្នកផ្សាយម្នាក់ដែលបានជួបបុគ្គលចាប់អារម្មណ៍ម្នាក់ដែលមានសំនួរអំពីព្រះគម្ពីរ ក៏មកជួបអ្នកងារជំនួយម្នាក់។ ជាជាងឲ្យចម្លើយ នោះអ្នកងារជំនួយនេះពន្យល់នូវរបៀបដែលអាចរកឃើញចម្លើយ។ មុនដំបូង គាត់មើលយោបល់ខ្លះៗពីសៀវភៅណែនាំសាលា មេរៀនទី៧ វគ្គ ៨-៩ (ភាសាអង់គ្លេស)។ រួចមក ទាំងពីរនាក់ក៏ស្រាវជ្រាវខាងសំនួរមួយ ដែលបានត្រូវនិយមសួរនៅក្នុងតំបន់នោះ។ ពួកគេពិនិត្យមើលនូវឯកសារយោងជាក់លាក់ ដែលទាក់ទងនឹងប្រធាននេះ ហើយរកមើលចំណុចដ៏គួរជឿ ដែលធ្វើឲ្យបានច្បាស់នូវមូលហេតុដែលព្រះគម្ពីរឆ្លើយអ៊ីចឹង។ លើកទឹកចិត្តអ្នកស្ដាប់ឲ្យធ្វើការសិក្សាដ៏មានប្រយោជន៍បែបនេះ ដើម្បីស្រាវជ្រាវខាងសំនួរអំពីព្រះគម្ពីរ។
ចំរៀង លេខ១៥១ និងសេចក្ដីអធិស្ឋានបញ្ចប់។