បន្ទូលរបស់ព្រះខាងឯទំនាយនឹងបានសម្រេចទាំងអស់!
១ ស្មរបន្ទាល់ព្រះយេហូវ៉ាតែងតែចាប់អារម្មណ៍នឹងទំនាយក្នុងព្រះគម្ពីរ។ ដូច្នេះយើងមានចិត្តរំភើបណាស់ ដោយដឹងថាប្រធាននៃមហាសន្និបាតតាមតំបន់ប្រចាំឆ្នាំនេះ គឺជា«បន្ទូលរបស់ព្រះខាងឯទំនាយ»។ យើងមានចិត្តចង់ដឹងនូវអ្វីដែលព្រះយេហូវ៉ា បានទុកឲ្យយើងជា‹អាហារតាមត្រូវពេល›។ (ម៉ាថាយ ២៤:៤៥) ទ្រង់មិនដែលធ្វើឲ្យយើងតូចចិត្តនោះទេ។
២ ចំណុចសំខាន់ៗនៅឯមហាសន្និបាត: សុន្ទរកថាបញ្ជាក់គោលសំខាន់ៗនៅថ្ងៃសុក្រ គឺ«ចូរយកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះខាងឯទំនាយ» បានរួមបញ្ចូលនូវការពិគ្រោះដ៏បំភ្លឺនៃដំណើររឿងអំពីការផ្លាស់ប្រែទ្រង់ទ្រាយ។ (ម៉ាថាយ ១៧:១-៩) សុន្ទរកថានេះបានបញ្ជាក់ថាឥឡូវនេះយើងឈរនៅខាងមុខនូវគ្រាដ៏ល្អបំផុត ពីព្រោះយើងនៅជិតទីបញ្ចប់ហើយ មានប្រព័ន្ធថ្មីនៅខាងមុខឆាប់ៗនេះ! វិធីដ៏សំខាន់មួយដែលយើងត្រូវយកចិត្តទុកដាក់នឹងបន្ទូលរបស់ព្រះ គឺដោយអានព្រះគម្ពីរជារឿយៗ។ អត្ថាធិប្បាយដែលចែកជាផ្នែកៗ គឺ«ចូរពេញចិត្តនឹងការអានបន្ទូលរបស់ព្រះ» បានផ្ដល់នូវយោបល់ដ៏ស្រួលប្រើ ដើម្បីអានព្រះគម្ពីរឲ្យបានប្រយោជន៍ច្រើនជាង និងជាទីពេញចិត្តទៀត។
៣ នៅរសៀលថ្ងៃសៅរ៍ យើងបានពិនិត្យមើលសារឡើងវិញនូវមូលហេតុ ដែលយើងគួរតែជឿស៊ប់ថាយើងកំពុងតែរស់នៅក្នុងថ្ងៃជាន់ក្រោយបង្អស់។ តើអ្នកអាចនឹកចាំមូលហេតុទាំងនេះឬទេ? នៅព្រឹកថ្ងៃអាទិត្យ នោះទំនាយរបស់លោកហាបាគុកបានឃើញរស់រវើក ពេលដែលយើងបានរៀនថាសម័យយើងនេះ គឺមានសភាពដូចបេះបិទនឹងសម័យរបស់គាត់ ហើយព្រឹត្ដិការណ៍ដ៏សំខាន់ នោះមិនយូរប៉ុន្មានទៀតនឹងមកដល់ នៅពេលដែលព្រះយេហូវ៉ាកំទេចចោលនូវពួកមនុស្សអាក្រក់ និងសង្គ្រោះពួកមនុស្សសុចរិត។ តើអ្នកបានទទួលយល់នូវចំណុចសំខាន់ពីរឿងល្ខោនខាងព្រះគម្ពីរអំពីយ៉ាកុបនិងអេសាវឬទេ? យើងត្រូវតែស្វែងរកយ៉ាងសកម្មនូវប្រសិទ្ធិពរពីព្រះយេហូវ៉ា ដោយទប់ទល់នឹងវិញ្ញាណនៃភាពកន្តើយនិងការឥតអើពើ។
៤ សៀវភៅថ្មីដ៏ចាប់អារម្មណ៍: យើងមានចិត្តរំភើបមែន ពេលដែលបានទទួលនូវសៀវភៅថ្មី ចូរយកចិត្តទុកដាក់នឹងទំនាយរបស់លោកដានីយ៉ែល! យ៉ាងប្រាកដណាស់ អ្នកកំពុងតែអានឥឡូវនូវប្រកាសនវត្ថុនេះដែលធ្វើឲ្យជក់ចិត្តនិងគំនិត។ អ្នកថ្លែងសុន្ទរកថាដែលបានបញ្ចេញសៀវភៅនេះ បានមានប្រសាសន៍ថា៖ «ទំនាយទាំងអស់នៅក្នុងសៀវភៅដានីយ៉ែលបានត្រូវសម្រេចហើយ លើកលែងតែចំណុចល្អិតល្អន់ខ្លះៗប៉ុណ្ណោះ»។ នេះមុខជាបញ្ជាក់នូវភាពបន្ទាន់ក្នុងសម័យយើងនេះមែនឬ?
៥ កម្មវិធីមហាសន្និបាតនេះបានពង្រឹងជំនឿយើងយ៉ាងខ្លាំងថា សេចក្ដីសន្យាទាំងឡាយរបស់ព្រះយេហូវ៉ា ដែលមិនទាន់បានសម្រេចនៅឡើយ នោះនឹងបានសម្រេចជាមិនខាន។ យើងបានត្រូវជំរុញចិត្តឲ្យខំរក្សាប្រកាសប្រាប់អ្នកដទៃ អំពីបន្ទូលរបស់ព្រះខាងឯទំនាយ!