បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៣/០០ ទំ. ២-៣
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​មីនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មេសា
២០០០ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៣/០០ ទំ. ២-៣

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៣ ខែ​មីនា

ចំរៀង លេខ​១១៨

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «យើង​ផ្សព្វផ្សាយ​ដំណឹង​ល្អ»។ កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី ហើយ​បន្ត​ជា​ការ​ពិគ្រោះ​តាម​រយៈ​សំនួរ​និង​ចម្លើយ។ ប្រាប់​ឧទាហរណ៍​ខ្លះៗអំពី​ចំណុច​ព្រះ​គម្ពីរ​ដ៏​ប្រកប​ដោយ​សេចក្ដី​សង្ឃឹម​ ដែល​អាច​ស្រង់​មក​ពី​សៀវភៅ​ចំណេះ​ ពេល​ស្នើ​ជូន​សៀវភៅ​នោះ​ក្នុង​កិច្ច​ផ្សាយ។

២០ នាទី: «តើ​យើង​អាច​ធ្វើ​ឲ្យ​ខែ​មេសា​ឆ្នាំ​២០០០​ទៅ​ជា​ខែ​ដ៏​ល្អ​បំផុត​ដែល​យើង​ធ្លាប់​មាន​បាន​ទេ»? (វគ្គ​១​-​១១) សំនួរ​និង​ចម្លើយ​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម​ពី​ឯកសារ​ជា​ភាសា​អង់គ្លេស (កែ​ចំនួន​ឲ្យ​ត្រូវ​នឹង​ប្រទេស​កម្ពុជា)។ ប្រាប់​ពី​ចំនួន​អ្នក​ត្រួសត្រាយ​ជំនួយ​ច្រើន​បំផុត​ដែល​ក្រុមជំនុំ​ធ្លាប់​មាន​នៅ​ពេល​ថ្មីៗ។ អញ្ជើញ​អ្នក​ដែល​បាន​រួម​ចំណែក​ក្នុង​ចំណោម​នោះ ឲ្យ​ប្រាប់​អត្ថ​ប្រយោជន៍​ដែល​គេ​បាន​ទទួល​ផ្ទាល់​ខ្លួន​ពី​ការ​បង្កើន​ឲ្យ​ច្រើន​ឡើង​នូវ​ចំណែក​របស់​គេ​ក្នុង​កិច្ច​ផ្សាយ។ លើក​ទឹក​ចិត្ត​ក្រុមជំនុំ​ឲ្យ​ខិតខំ​បាន​ដល់​ចំនួន​ថ្មី​ខ្ពស់​បំផុត​ដែល​មាន​អ្នក​ត្រួសត្រាយ​ជំនួយ​ក្នុង​កំឡុង​ខែ​មេសា។ សើរើ​នូវ​តម្រូវ​ការ​ពី​សៀវភៅ​កិច្ចការ​ផ្សាយ​របស់​យើង ទំព័រ​១១៣​-​១១៤។ អ្នក​ផ្សាយ​ដែល​ចង់​ត្រួសត្រាយ​ជំនួយ អាច​ទទួល​ក្រដាស​ដាក់​ពាក្យ​សុំ​បន្ទាប់​ពី​ប្រជុំ។

ចំរៀង លេខ​១៨៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២០ ខែ​មីនា

ចំរៀង លេខ​២១

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: «តើ​ខ្ញុំ​អាច​ធ្វើ​យ៉ាង​ណា»? អ្នក​ដឹក​នាំ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ម្នាក់​ពិភាក្សា​នូវ​អត្ថបទ​នេះ​ជា​មួយ​អ្នក​ងារ​ជំនួយ។ ដោយ​ព្រោះ​កាលៈទេសៈ​ផ្សេងៗដែល​ដាក់​កំរិ​ត​លើ​គេ នោះ​អ្នក​ផ្សាយ​ខ្លះ​ប្រហែល​ជា​មាន​អារម្មណ៍​ថា​ ពួក​គេ​រួម​ចំណែក​ជួយ​តែ​បន្ដិច​ទេ​ក្នុង​កិច្ចការ​នៃ​ក្រុមជំនុំ។ សើរើ​ខ្លះ​នូវ​វិធី​ជា​ច្រើន​ដែល​យើង​ទាំង​អស់​គ្នា​អាច​រួម​ចំណែក​យ៉ាង​ល្អ​ដើម្បី​ជួយ​ពង្រឹង​ក្រុមជំនុំ​ ហើយ​ជួយ​កិច្ចការ​ព្រះ​រាជាណាចក្រ​ឲ្យ​ឈាន​ទៅ​មុខ។ បញ្ចប់​ដោយ​បង្ហាញ​នូវ​របៀប​អ្នក​ផ្សាយ​ម្នាក់ៗអាច«ចូល​រួម​ក្នុង​សេចក្ដី​រាយ​ការណ៍​នៅ​ទីបញ្ចប់»។—សូម​មើល​កិច្ចការ​ផ្សាយ​របស់​យើង ទំព័រ​១០៨​-​១១០។

២០ នាទី: «តើ​យើង​អាច​ធ្វើ​ឲ្យ​ខែ​មេសា​ឆ្នាំ​២០០០ ទៅ​ជា​ខែ​ល្អ​បំផុត​ដែល​យើង​ធ្លាប់​មាន​បាន​ទេ»? (វគ្គ​១២​-​១៨) សំនួរ​និង​ចម្លើយ​មាន​មូលដ្ឋាន​លើ​សន្លឹក​បន្ថែម​ក្នុង​ឯកសារ​ជា​ភាសា​អង់គ្លេស។ ធ្វើ​ការ​សម្ដែង​ខ្លី​មួយ អំពី​របៀប​អញ្ជើញ​អ្នក​ដែល​យើង​ស្គាល់​ឲ្យ​មក​ចូល​រួម​ពិធី​បុណ្យ​រំឭក។ សើរើ«ប្រក្រតិទិន​សំរាប់​ខែ​មេសា​ឆ្នាំ​២០០០» ហើយ​រៀប​រាប់​ប្រជុំ​រៀបចំ​ផ្សាយ​តាម​តំបន់។ រំឭក​ម្នាក់ៗ​ឲ្យ​រៀបចំ​កាល​វិភាគ​ស្រួល​មួយ​សំរាប់​ការ​ចូល​រួម​ច្រើន​បំផុត​ ដែល​អាច​ធ្វើ​ទៅ​បាន​ក្នុង​កិច្ច​ផ្សាយ​ក្នុង​កំឡុង​ខែ​នោះ ដូច្នេះ​ហើយ​ខិតខំ​ចូល​រួម​ឲ្យ​បាន​១០០​ភាគ​រយ​ក្នុង​ក្រុមជំនុំ។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ដែល​អាច​ធ្វើ​ទៅ​បាន​ឲ្យ​ត្រួសត្រាយ​ជំនួយ​ ហើយ​ទទួល​ក្រដាស​ដាក់​ពាក្យ​សុំ​បន្ទាប់​ពី​កិច្ច​ប្រជុំ​ចប់​ហើយ។

ចំរៀង លេខ​៦៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៧ ខែ​មីនា

ចំរៀង លេខ​១១៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​ទាំង​អស់​គ្នា​ឲ្យ​ជូន​សេចក្ដី​រាយ​ការណ៍​កិច្ច​ផ្សាយ​សំរាប់​ខែ​មីនា។ ប្រាប់​ឈ្មោះ​អ្នក​ត្រួសត្រាយ​ជំនួយ​សំរាប់​ខែ​មេសា។ ពន្យល់​ថា​មិន​ទាន់​ខក​ពេល​ពេក​ក្នុង​ការ​ជូន​ក្រដាស​ដាក់​ពាក្យ​សុំ​នោះ​ទេ។ ប្រាប់​ពី​ប្រជុំ​រៀបចំ​ទៅ​ផ្សាយ​ទាំង​អស់​សំរាប់​ខែ​នោះ។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​ថ្ងៃ​អាទិត្យ ដើម្បី​ជា​ការ​ចាប់​ផ្ដើម​ដ៏​ល្អ​សំរាប់​ខែ​មេសា។ យើង​នឹង​ជូន​ទស្សនាវដ្ដី​ប៉មយាម​និង​ភ្ញាក់រឭក ក្នុង​កំឡុង​ខែ​នោះ។ បញ្ជាក់​អត្ថបទ​មួយ​និង​ចំណុច​មួយ​ក្នុង​ទស្សនាវដ្ដី​ក្បាល​និ​មួយៗ ដែល​អាច​ត្រូវ​ប្រើ​ដោយ​ប្រសិទ្ធ​ភាព​ក្នុង​ការ​និយាយ​សម្ដែង។ ទាំង​អស់​គ្នា​គួរ​មាន​សៀវភៅ​ស្តើង​តម្រូវ ហើយ​ខិតខំ​ប្រើ​សៀវភៅ​នោះ​ដើម្បី​ចាប់​ផ្ដើម​ការ​សិក្សា​ជា​មួយ​អ្នក​ចាប់​អារម្មណ៍។

១៣ នាទី: «ចូរ​សុំ​ជំនួយ​ចុះ»។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ ពន្យល់​ដែល​យើង​ទាំង​អស់​គ្នា​ត្រូវ​ការ​ជំនួយ​ម្ដងម្កាល។ ពិត​មែន យើង​ម្នាក់ៗត្រូវ​តែ​ទទួល​បន្ទុក​របស់​ខ្លួន។ (កាឡាទី ៦:៥) ក៏​ប៉ុន្តែ ពេល​យើង​ខំ​ទាក់ទង​ដោះស្រាយ​មួយ​មិន​បាន នោះ​យើង​មិន​គួរ​ស្ទាក់ស្ទើរ​ក្នុង​ការ​រក​ជំនួយ​ពី​អ្នក​ក្នុង​ក្រុមជំនុំ ដែល​មាន​ភាព​ចាស់​ទុំ​ខាង​វិញ្ញាណ​នោះ​ទេ។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​រៀប​រាប់​បទពិសោធន៍​ដែល​បញ្ជាក់​ពី​វិធី​ជំនួយ​ដ៏​សប្បុរស​ពី​អ្នក​ឯ​ទៀត​បាន​លើក​ទឹក​ចិត្ត​គេ។

១០ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

១២ នាទី: សើរើ​សៀវភៅ​ប្រចាំ​ឆ្នាំ​ សំរាប់​ឆ្នាំ​២០០០។ ពិភាក្សា​និង​សើរើ​ជា​មួយ​អ្នក​ស្ដាប់​នូវ​ចំណុច​សំខាន់ៗពី«ចំនួន​សរុប​ទាំង​អស់​ពី​ឆ្នាំ​១៩៩៩» នៅ​ទំព័រ​៣១។ ក្រោយ​នោះ ពិភាក្សា«សំបុត្រ​ពី​គណៈ​អភិបាល» នៅ​ទំព័រ​៣​-​៥។ សុំ​អ្នក​ស្ដាប់​ប្រាប់​ពី​វិធី​គេ​នឹង​ប្រព្រឹត្ត​តាម​សេចក្ដី​លើក​ទឹក​ចិត្ត​ដែល​ត្រូវ​ជូន​នោះ។

ចំរៀង លេខ​១៩៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មេសា

ចំរៀង លេខ​៧២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់​និង​បទពិសោធន៍​ពី​កិច្ច​ផ្សាយ។ ជ្រើសរើស​ហើយ​ប្រើ​បទពិសោធន៍​ថ្មីៗពី​តំបន់​ផ្សាយ​ដែល​នឹង​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម។

១៧ នាទី: «តើ​អ្វី​ដែល​អាច​ត្រូវ​ធ្វើ​ចំពោះ​រឿង​ធ្លាក់​ទឹក​ចិត្ត»? សំនួរ​និង​ចម្លើយ (The Watchtower ថ្ងៃ​ទី១៥ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៩ ទំព័រ ២៨​-​៣១) (ភាសា​អង់គ្លេស)។

១៨ នាទី: តើ​ខ្ញុំ​គួរ​ប្រាប់​អំពី​ការ​ប្រព្រឹត្ត​ខុស​ដ៏​ធ្ងន់ធ្ងរ​ទេ? សុន្ទរកថា​ស្មោះ​អស់​ពី​ចិត្ត​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់ ជា​ពិសេស​ទាក់ទង​នឹង​យុវជន។ បញ្ហា​ជា​ច្រើន​បាន​កើត​ឡើង​ក្នុង​សង្គម​សម័យ​នេះ​ ដែល​បាន​មាន​អានុភាព​អាក្រក់​ទៅ​លើ​យុវជន ដូច​ជា​គោលការណ៍​សីលធម៌​ដែល​កំពុង​តែ​ចុះ​អន់ថយ កំនើន​ខាង​អំពើ​ឃោរឃៅ ការ​ញៀន​ថ្នាំ និង​ការ​ខ្វះ​ខាត​នូវ​ការ​គោរព​អ្នក​ធំ​។ ពួក​យុវ​វ័យ​ខ្លះ​មាន​របៀប​រស់​នៅ​ពីរ ដោយ​លាក់​បាំង​អំពើ​ខុស​ឆ្គង​របស់​គេ។ នេះ​ជា​ការ​គំរាម​ពិត​ប្រាកដ​ចំពោះ​សុខុមាលភាព​ខាង​វិញ្ញាណ​របស់​ក្រុមជំនុំ​ទាំង​មូល។ អ្នក​ខ្លះ​ប្រព្រឹត្ត​ខុស​ធ្ងន់ធ្ងរ​ហើយ​ចង់​លាក់​បាំង​ជា​រឿង​សម្ងាត់។ បើសិន​ជា​អ្នក​បាន​ដឹង​ថា​បងប្អូន​ប្រុស​ស្រី​ម្នាក់​ក្នុង​ក្រុមជំនុំ​ បាន​ប្រព្រឹត្ត​ល្មើស​យ៉ាង​ធ្ងន់ធ្ងរ​នឹង​វិន័យ​របស់​ព្រះ តើ​អ្នក​គួរ​ធ្វើ​យ៉ាង​ណា? ពិចារណា​គោលការណ៍​ក្នុង លេវីវិន័យ ៥:១។ (The Watchtower ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​១៩៩៧ ទំព័រ​២៧​-​៣០) (ភាសា​អង់គ្លេស) ក្នុង​ការ​សំដៅ​ទៅ​សៀវភៅ​យុវជន​សួរ ទំព័រ​៦៨​-​៦៩ (ភាសា​អង់គ្លេស) ហើយ​ពន្យល់​ពី​អ្វី​ដែល​មនុស្ស​ម្នាក់​គួរ​ធ្វើ​ក្នុង​ករណី​បែប​នេះ។

ចំរៀង លេខ​៦៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក