កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៣ ខែវិច្ឆិកា
មហាសន្និបាតតាមមណ្ឌល ប្រធាន៖ «អ្នកប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះ»។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២០ ខែវិច្ឆិកា
ចំរៀង លេខ៤
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ប្រាប់អំពីការរៀបចំពិសេសសំរាប់កិច្ចផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា។
១៣ នាទី: ប្រអប់សំនួរ។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់។
២២ នាទី: «ការបណ្ដុះនូវចំណាប់អារម្មណ៍ដែលបានបណ្ដាលមកដោយដំណឹងព្រះរាជាណាចក្រ លេខ៣៦»។ ការពិគ្រោះវគ្គ១-៥ ដោយសំនួរនិងចម្លើយ។ ប្រាប់ពីការរៀបចំតាមតំបន់ដើម្បីផ្សព្វផ្សាយនៅតំបន់ណាដែលមិនទាន់ត្រូវគេផ្សព្វផ្សាយនោះ។ សើរើនូវយោបល់ក្នុងវគ្គ៧និងវគ្គ៨ ស្តីពីការត្រឡប់ទៅជួប និងធ្វើការសម្ដែងពីយោបល់និមួយៗ។ បញ្ជាក់ពីសារៈសំខាន់នៃការពិនិត្យមើលនូវចំណាប់អារម្មណ៍របស់ម្ចាស់ផ្ទះនិងធ្វើការព្យាយាមដើម្បីចាប់ផ្ដើមការសិក្សា។ បញ្ចប់ដោយពិគ្រោះវគ្គ៩និងបទគម្ពីរដែលមានក្នុងវគ្គនោះ។
ចំរៀង លេខ៦៣ និងសេចក្ដីអធិស្ឋានបញ្ចប់
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៧ ខែវិច្ឆិកា
ចំរៀង លេខ១១១
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។
១៥ នាទី: បទពិសោធន៍ពីការចែកចាយដំណឹងព្រះរាជាណាចក្រ លេខ៣៦។ រាយការណ៍ពីការជោគជ័យក្នុងការផ្សព្វផ្សាយក្រោយបង្អស់ក្នុងតំបន់ផ្សាយ។ តើមានអ្នកណាក្នុងក្រុមជំនុំដែលបានចូលរួមផ្សព្វផ្សាយលើកទីមួយទេ? ប្រាប់ពីតំនបខ្លះៗដ៏ល្អរបស់ម្ចាស់ផ្ទះផ្សេងៗ។ តើមានអ្នកផ្សាយខ្លះដែលបានចាប់ផ្ដើមការសិក្សាទេ? បើអ៊ីចឹង អញ្ជើញគេឲ្យពន្យល់ឬក៏សម្ដែងពីរបៀបដែលគេបានចាប់ផ្ដើមការសិក្សានោះ។ រំឭកទាំងអស់គ្នាឲ្យធ្វើការត្រឡប់ទៅជួបដើម្បីបណ្ដុះបណ្ដាលជាបន្តនូវចំណាប់អារម្មណ៍ដែលបានត្រូវរកឃើញ។
២០ នាទី: «ចូរបន្តផ្សព្វផ្សាយ!»។ សុន្ទរកថានិងការសម្ភាសន៍។ អ្នកខ្លះជាសមាជិកនៃអង្គការរបស់ព្រះយេហូវ៉ា ហើយបានតស៊ូផ្សព្វផ្សាយអស់មួយជីវិត។ ដោយមានទស្សនៈមួយដ៏វិជ្ជមាន នោះគេមានអំណរក្នុងការធ្វើអ៊ីចឹង។ (សូមមើលសៀវភៅ ចំណេះ ទំព័រ១៧៩ វគ្គ២០ និងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា ឆ្នាំ១៩៩២ ទំព័រ២១-២២ វគ្គ១៤-១៥ (ជាភាសាអង់គ្លេស))។ អញ្ជើញអ្នកផ្សាយម្នាក់ដែលមានសកម្មភាពអស់ច្រើនឆ្នាំហើយ ឲ្យរៀបរាប់ពីមូលហេតុដែលគាត់បានតស៊ូក្នុងកិច្ចផ្សព្វផ្សាយ។
ចំរៀង លេខ១៤១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែធ្នូ
ចំរៀង លេខ១៨៩
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
៣០ នាទី: សើរើនូវគោលសំខាន់ៗពីកម្មវិធីរបស់មហាសន្និបាត ប្រធាន៖ «អ្នកប្រព្រឹត្តតាមព្រះបន្ទូលរបស់ព្រះ»។ អ្នកស្ដាប់ទាំងអស់គ្នាគួររៀបចំដើម្បីឆ្លើយយ៉ាងខ្លី ពេលដែលត្រូវអញ្ជើញដោយបងប្រុសបីនាក់ដែលមានគុណវុឌ្ឍិ ដែលបានត្រូវចាត់ឲ្យធ្វើផ្នែកនេះ។ ចម្លើយអាចរៀបរាប់ពីរបៀបដែលអ្វីៗដែលបានត្រូវរៀននៅឯមហាសន្និបាតមានទំនាក់ទំនងនឹងក្រុមជំនុំនិងកិច្ចផ្សព្វផ្សាយដែរ។ បទពិសោធន៍ខ្លីៗមួយឬពីរអាចត្រូវរៀបរាប់បាន។ ការរៀបចំឲ្យបានល្អដោយគ្រប់គ្នាៗ គឺជាគន្លឹះដើម្បីធ្វើឲ្យផ្នែកនេះជាអ្វីដ៏គួរឲ្យចាប់អារម្មណ៍និងសំរាប់ជួយណែនាំ។
១០ នាទី: «ពាក្យសំដីដែលនិយាយចំពេល»។ ការពិគ្រោះជាមួយពួកអ្នកស្ដាប់និងការសម្ដែង។ អ្នកខ្លះមានអារម្មណ៍ថាខ្លួនខ្វះខាតនូវសមត្ថភាពពេលដែលខិតខំផ្ដើមការសន្ទនា ដោយគិតខុសថា ខ្លួនត្រូវការបំនិនពិសេសដើម្បីមានលទ្ធផលល្អ។ ជួយពន្យល់ថា យើងទាំងអស់គ្នាទាំងអ្នកផ្សាយថ្មីនិងអ្នកផ្សាយដ៏ក្មេង ក៏អាចផ្ដើមការសន្ទនាបានដែរដោយការខិតខំគួរសម។ សើរើនូវពាក្យសម្ដែងដែលបានត្រូវជូនជាយោបល់ ទាំងបញ្ជាក់ពីភាពស្រួលរបស់យោបល់ទាំងនោះ និងអញ្ជើញអ្នកផ្សាយពីរឬក៏បីនាក់ឲ្យសម្ដែងនោះ។ សំដៅទៅលើឯកសារកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែមីនា ឆ្នាំ១៩៩៨ ទំព័រ៨ (ជាភាសាអង់គ្លេស) មានពាក្យសម្ដែងផ្សេងទៀតដែលអាចត្រូវប្រើក្នុងការស្នើផ្ដល់សៀវភៅចំណេះ។ លើកទឹកចិត្តទាំងអស់គ្នាឲ្យមានទស្សនៈវិជ្ជមាន ដើម្បីឲ្យគេអាចបានអំណរច្រើនជាងក្នុងកិច្ចផ្សព្វផ្សាយរបស់គេ។
ចំរៀង លេខ២១៨ និងសេចក្ដីអធិស្ឋានបញ្ចប់។