បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៩/០១ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​កញ្ញា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​តុលា
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៩/០១ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​កញ្ញា

ចំរៀង លេខ​៨៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៣ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២២ នាទី: «តើ​អ្នក​បំពេញ​កិច្ចបំរើ​របស់​អ្នក​យ៉ាង​ផ្ចិតផ្ចង់​ឬ​ទេ?»។a ក្រោយ​បាន​ពិគ្រោះ​វគ្គ​១​-​៣ ដោយ​សួរ​សំនួរ សូម​ធ្វើ​ការ​បង្ហាញ​យ៉ាង​ខ្លី​មួយ អំពី​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​កញ្ញា។ ក្រោយ​បាន​ពិគ្រោះ​វគ្គ​ទី៤ សូម​ធ្វើ​ការ​បង្ហាញ​តាម​យោបល់​នោះ ដោយ​ប្រើ​សៀវភៅ​ចំណេះ។

ចំរៀង លេខ​១២៤ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​កញ្ញា

ចំរៀង លេខ​៩២

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ សូម​ធ្វើ​ការ​បង្ហាញ​មួយ​អំពី​របៀប​ស្នើ​ផ្ដល់​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​នេះ គឺ​សៀវភៅ​ព្រះ​គម្ពីរ—បន្ទូល​នៃ​ព្រះ​ឬ​ក៏​ពាក្យ​សំដី​នៃ​មនុស្ស?

១៥ នាទី: ក្នុង​កំឡុង​ពេល​មួយ​ឆ្នាំ​ទៅ​នេះ តើ​យើង​បាន​សម្រេច​ការ​យ៉ាង​ណា​ដែរ? សុន្ទរកថា​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ចបំរើ។ ជំ​រាប​ប្រាប់​នូវ​ចំណុច​គួរ​ឲ្យ​កត់​សម្គាល់​ពី​សេចក្ដី​រាយ​ការណ៍​នៃ​ក្រុមជំនុំ សំរាប់​ឆ្នាំ​កិច្ចបំរើ​២០០១។ សូម​សរសើរ​ទាំង​អស់​គ្នា ដោយ​ព្រោះ​អ្វីៗដ៏​ល្អ​ដែល​ត្រូវ​បាន​សម្រេច​នោះ។ លើក​បញ្ជាក់​ថា ក្រុមជំនុំ​បាន​ល្អ​យ៉ាង​ណា​ក្នុង​ការ​ចូល​រួម​កិច្ច​ប្រជុំ ភាព​ទៀងទាត់​ក្នុង​កិច្ចបំរើ​ផ្សាយ និង​ក្នុង​កិច្ចការ​បង្រៀន​ព្រះ​គម្ពីរ ទាំង​ជូន​យោបល់​ដែល​ស្រួល​ធ្វើ​តាម​ដើម្បី​រីក​ចំរើន​ឡើង​ទៀត។ សូម​ទុក​គោល​ដៅ​ដែល​ខ្លួន​អាច​សម្រេច​ក្នុង​កំឡុង​ពេល​មួយ​ឆ្នាំ​ទៅ​មុខ​នេះ។

១៥ នាទី: ប្រអប់​សំនួរ។ ជា​សុន្ទរកថា។ មើល​សារ​ឡើង​វិញ​នូវ​តារាង​សំរាប់​ការ​ប្រជុំ​កិច្ច​ផ្សាយ​បំរើ​ប្រចាំ​សប្ដាហ៍​របស់​ក្រុមជំនុំ។ ជួយ​ពន្យល់​អំពី​របៀប​គ្រប់​គ្នា​ដែល​ចូល​រួម​កិច្ច​ប្រជុំ​ទាំង​នោះ អាច​រួម​ចំណែក​ដើម្បី​ឲ្យ​មាន​ការ​ពិគ្រោះ​បែប​ណា​ដែល​បង្កើត​ផល។ លើក​ទឹក​ចិត្ត​ឲ្យ​ក្រុមជំនុំ​ជួយ​គាំទ្រ​កម្មវិធី​ទាំង​នេះ​សំរាប់​កិច្ចបំរើ​ផ្សាយ។

ចំរៀង លេខ​១២៩ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​កញ្ញា

ចំរៀង លេខ​៩៧

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ ដោយ​ប្រើ​យោបល់​ពី​អត្ថបទ​«អ្វី​ដែល​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង» សូម​ធ្វើ​ការ​បង្ហាញ​ពីរ​ដែល​បាន​រៀប​ចំ​យ៉ាង​ល្អ អំពី​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី គឺ​មួយ​ដោយ​ប្រើ​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​តុលា និង​មួយ​ទៀត​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា។

៣០ នាទី: ចូរ​ស្រឡាញ់​ព្រះ មិន​មែន​របស់​របរ​ខាង​លោកីយ៍​ឡើយ។ (យ៉ូហានទី១ ២:១៥​-​១៧) សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​ពួក​អ្នក​ស្ដាប់ ដើម្បី​សើរើ​ឡើង​វិញ​នូវ​កម្មវិធី​សន្និបាត​តាម​មណ្ឌល​នា​ឆ្នាំ​កិច្ចបំរើ​កន្លង​ទៅ​នេះ។ សូម​អញ្ជើញ​អ្នក​ផ្សាយ​ខ្លះៗរៀប​រាប់​អំពី​ចំណុច​សំខាន់ៗដែល​គេ​បាន​រៀន និង​របៀប​ដែល​គេ​បាន​អនុវត្ត​តាម​ចំណុច​នោះ​ផ្ទាល់​ខ្លួន ឬ​ជា​ក្រុម​គ្រួសារ​ក៏​បាន។ (គឺ​អាច​រៀបចំ​អត្ថាធិប្បាយ​និ​មួយៗនេះ​ជា​មុន​ក៏​បាន) សូម​លើក​បញ្ជាក់​អំពី​ផ្នែក​កម្មវិធី​ទាំង​ប៉ុន្មាន​ដូច​ត​ទៅ​នេះ: (១) «សេចក្ដី​ស្រឡាញ់​ចំពោះ​ព្រះ ជំរុញ​ទឹក​ចិត្ត​យើង​ក្នុង​កិច្ចបំរើ​ផ្សាយ»។ សេចក្ដី​ស្រឡាញ់​បែប​នេះ​អាច​ជួយ​យើង​ទប់ទល់​នឹង​អារម្មណ៍​មិន​ល្អ ដែល​អាច​រារាំង​កិច្ច​ផ្សព្វផ្សាយ​របស់​យើង ដូច​ជា​ភាព​ខ្មូរ​មុខ និង​ការ​មាន​អារម្មណ៍​ថា​ខ្លួន​គ្មាន​សមត្ថភាព ហើយ​ការ​ខ្លាច​មនុស្ស។ (២) «ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ស្អប់​អ្វី​ដែល​អាក្រក់»។ (wE​៩៩ ១/១០ ២៨​-​៣១) ទំនាក់ទំនង​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា​ស្រេច​ទៅ​លើ​ការ​ស្អប់​អ្វី​ដែល​ទ្រង់​ស្អប់​ដែរ មិន​គ្រាន់​តែ​អ្វី​ដែល​ច្បាស់​ជា​អាក្រក់​ប៉ុណ្ណោះ តែ​ក៏​ត្រូវ​ស្អប់​នូវ​អំពើ​អាក្រក់​ខ្លះ​ដែល​មើល​ទៅ​ដូច​ជា​ល្អ។ ការ​ធ្វើ​ដូច្នេះ​តម្រូវ​ឲ្យ​ខំ​ប្រឹងប្រែង​ណាស់។ (៣) «ចូរ​ខំ​តាម​ផ្លូវ​មួយ​ដ៏​ប្រសើរ​លើស​លប់ គឺ​ជា​សេចក្ដី​ស្រឡាញ់»។ (wE​៩២ ១៥/៧ ២៧​-​៣០) កូរិនថូសទី១ ១៣:៤​-​៨ បង្ហាញ​នូវ​ហេតុ​ដែល​យើង​ទ្រាំទ្រ​ដោយ​អត់ធ្មត់ នូវ​ភាព​មិន​គ្រប់​ល័ក្ខណ៍​របស់​អ្នក​ដទៃ ទាំង​ជៀស​វាង​ការ​គិត​តែ​ពី​ប្រយោជន៍​ខ្លួន​ឯង ឬ​ការ​ប្រកួត​ប្រជែង​យក​ឈ្នះ​គ្នា និង​មិន​និយាយ​ដើម​អាក្រក់​ពី​គេ។ សេចក្ដី​ស្រឡាញ់​ជំរុញ​យើង​ឲ្យ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​អង្គការ​របស់​ព្រះ​យេហូវ៉ា។ (៤) «តើ​យើង​មាន​ទស្សនៈ​យ៉ាង​ណា​អំពី​របស់​របរ​ក្នុង​លោកីយ៍​នេះ?»។ យើង​មិន​ត្រូវ​ស្រឡាញ់​របស់​ក្នុង​លោកីយ៍​ឡើយ ក៏​មិន​ត្រូវ​បណ្ដោយ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ខាង​សាច់​ឈាម ឬ​ដើរ​វង្វេង​ដោយ​ព្រោះ​សេចក្ដី​ប្រាថ្នា​របស់​ភ្នែក ឬ​ក៏​អួតអាង​អំពី​វត្ថុ​ទ្រព្យ​ទេ។ (៥) «ការ​មិន​ធ្វើ​ជា​របស់​ផង​លោកីយ៍ នោះ​ជា​អ្វី​ដែល​ការពារ​យើង»។ កូរិនថូសទី២ ៦:១៤​-​១៧ បង្ហាញ​នូវ​របៀប​ដែល​ជំនឿ ទំនៀម​ទំលាប់ និង​ការ​ប្រព្រឹត្ត​ខ្លះៗអាច​ធ្វើ​ឲ្យ​ព្រះ​មិន​សព្វ​ព្រះ​ហឫទ័យ​នឹង​យើង។ យើង​ត្រូវ​តែ​យល់​ឃើញ​និង​ជៀស​វាង​ពី​អន្ទាក់​នានា​ដែល​អារក្ស​បង្កើត​មក។ (៦) «សេចក្ដី​សន្យា​ពី​ព្រះ​សំរាប់​អស់​អ្នក​ដែល​ស្រឡាញ់​ទ្រង់»។ (w E​៨៦ ១៥/៦ ៥​-​៦) ពរ​ពី​ព្រះ​យេហូវ៉ា​ធ្វើ​ឲ្យ​យើង​រីករាយ​ថែម​ទៀត​ក្នុង​ជីវិត​ ព្រម​ទាំង​ចំរើន​ភាព​ខាង​វិញ្ញាណ​របស់​យើង​ដែរ។—ធីម៉ូថេទី១ ៦:១៧​-​១៩

ចំរៀង លេខ​១៣៣ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​តុលា

ចំរៀង លេខ​១០៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​កញ្ញា។

១៥ នាទី: តើ​ខ្ញុំ​អាច​ធ្វើ​ការ​បាន​ប្រសើរ​ជាង​នៅ​សាលា តាម​របៀប​ណា? អ្នក​ចាស់​ទុំ​ម្នាក់​និង​ភរិយា​គាត់ ឬ​ក៏​អ្នក​ងារ​ជំនួយ​ម្នាក់​និង​ភរិយា​របស់​គាត់ និយាយ​ជា​មួយ​កូន​ម្នាក់​របស់​គាត់​ដែល​រៀន​នៅ​សាលា។ មាតា​បិតា​ខ្វល់ខ្វាយ​ដោយ​សង្កេត​ឃើញ​ថា កូន​រៀន​ខ្សោយ​នៅ​សាលា​ព្រោះ​មិន​បាន​ពិន្ទុ​ជាប់​មធ្យម​ភាគ​ទេ។ គាត់​មើល​សើរើ​ឡើង​វិញ​នូវ​យោបល់​ក្នុង​សៀវភៅ​យុវជន​សួរ (ជា​ភាសា​អង់គ្លេស) ជំពូក​ទី១​៨ និង​ពិគ្រោះ​អំពី​អ្វី​ដែល​កូន​ត្រូវ​ធ្វើ​ដើម្បី​ចំរើន​ឡើង​វិញ។ មាតា​បិតា​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ទទួល​នូវ​ការ​អប់រំ​ដ៏​ល្អ​ក្នុង​បឋម​សិក្សា​នោះ ដើម្បី​ទទួល​ប្រយោជន៍​ពី​សមត្ថភាព​របស់​ខ្លួន ក្នុង​ការ​បំពេញ​កិច្ចបំរើ​ផ្សាយ​ដ៏​ពិសិដ្ឋ។

២០ នាទី: «តើ​ការ​រក​ស៊ី​ជា​ឧបសគ្គ​បង្អាក់​កិច្ចការ​ផ្សព្វផ្សាយ​ឬ​ទេ?»។b សូម​បញ្ជាក់​ថា ការ​រក្សា​ឲ្យ​មាន​តុល្យភាព​ខាង​ការ​រក​ស៊ី​នោះ​ជា​ការ​សំខាន់ ព្រម​ទាំង​ត្រូវ​រៀប​ចំ​ឲ្យ​មាន​អាទិ​ភាព​ដែល​ចាត់​ទុក​ប្រយោជន៍​ខាង​ព្រះ​រាជាណាចក្រ​ជា​មុន។ អញ្ជើញ​មេ​គ្រួសារ​ប៉ុន្មាន​នាក់​ក្នុង​ក្រុមជំនុំ ឲ្យ​រៀប​រាប់​អំពី​របៀប​ដែល​គេ​កំពុង​តែ​ដោះ​ស្រាយ​នឹង​ការ​ពិបាក​ដែល​មក​ពី​ការ​រក​លុយ​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​របស់​គេ ដោយ​មិន​លះ​ចោល​សេចក្ដី​ដែល​គេ​ត្រូវ​ការ​ខាង​វិញ្ញាណ​ទេ។

ចំរៀង លេខ​១៣៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក