បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០១ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​ធ្នូ
២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០១ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា

ចំរៀង​លេខ​១៧០

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។

១៥ នាទី: «ចូរ​ពឹងពាក់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​កម្លាំង​ចុះ!»។a រួម​បញ្ចូល​ចំណុច​ខ្លីៗពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០០០ ទំព័រ​១៨​-​១៩ វគ្គ​៦​-​៨។

២២ នាទី: «ចូរ​ប្រើ​ទស្សនាវដ្ដី​របស់​យើង​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត»។ ថ្លែង​សុន្ទរកថា​ដ៏​រស់​រវើក​មួយ​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ ប្រើ​វគ្គ​១​-​១០​នៃ​សន្លឹក​បន្ថែម​ជា​មូលដ្ឋាន។ ធ្វើ​ការ​សម្ដែង​មួយ​ដែល​បាន​ត្រូវ​រៀប​ចំ​បាន​ល្អ ដោយ​ប្រើ​យោបល់​ក្នុង​ប្រអប់​«អ្វី​ដែល​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង»។ អ្នក​ផ្សាយ​ម្នាក់​ប្រើ​ពាក្យ​ផ្សព្វផ្សាយ​សំរាប់​ទស្សនាវដ្ដី​ប៉មយាម​សំរាប់​ថ្ងៃ​ទី១ ខែ​ធ្នូ។

ចំរៀង​លេខ​១៩១ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា

ចំរៀង​លេខ​១៧២

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២២ នាទី: «ចូរ​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​វែកញែក»។b អ្នក​ចាស់​ទុំ​ម្នាក់​សើរើ​នូវ​គោល​សំខាន់ៗពី​កម្មវិធី​ថ្ងៃ​សន្និបាត​ពិសេស​ដែល​មាន​នៅ​កំឡុង​ឆ្នាំ​កិច្ច​បំរើ​មុន។

ចំរៀង​លេខ​១៩៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា

ចំរៀង​លេខ​១៧៧

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​វិច្ឆិកា។ ប្រើ​យោបល់​ក្នុង​ប្រអប់​«អ្វី​ដែល​យើង​អាច​និយាយ​អំពី​ទស្សនាវដ្ដី​យើង»​ដើម្បី​សម្ដែង​របៀប​ផ្សព្វផ្សាយ​ជូន​ទស្សនាវដ្ដី យោង​ទៅ​តាម​ពាក្យ​ផ្សព្វផ្សាយ​ទីពីរ សំរាប់​ទស្សនាវដ្ដី​ប៉មយាម​ថ្ងៃ​ទី១ ខែ​ធ្នូ។ ពន្យល់​របៀប​រក​ពាក្យ​ផ្សព្វផ្សាយ​ពេល​កំពុង​តែ​ស្នើ​ជូន​សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី ឬ​សៀវភៅ​មួយ​ផ្សេង​ទៀត​ក្នុង​ខែ​ធ្នូ។ មើល​ក្នុង​អត្ថបទ​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​យើង​មុនៗ។ វិភាគ​ប្រាប់​គំរូ​មួយ​ពីរ។

១៥ នាទី: «តើ​ខ្ញុំ​អាច​ឆ្លៀត​ពេល​ពី​ណា​មក?»។ សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ រួម​បញ្ចូល​គោល​សំខាន់ៗពី​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០០១ ទំព័រ​១៨​-​១៩ វគ្គ​៩​-​១០ ក្រោម​ចំណង​ជើង​ថា​«របៀប​ដែល​អ្នក​ខ្លះ​លៃ​យក​ពេល​សំរាប់​ការ​សិក្សា»។ អញ្ជើញ​អ្នក​ស្ដាប់​ឲ្យ​ប្រាប់​ពី​របៀប​គេ​បាន​ឆ្លៀត​ពេល​សំរាប់​អ្វី​ដ៏​សំខាន់​ជាង​ ដោយ​ឈប់​កិច្ចការ​ខ្លះ​ដែល​ឥត​សំខាន់។ ដាក់​ទម្ងន់​ទៅ​លើ​ភាព​ចាំបាច់​នៃ​ការ​បែងចែក​ពេល​វេលា​រវាង​ការ​សិក្សា​ផ្ទាល់​ខ្លួន​និង​ជា​ក្រុម​គ្រួសារ កិច្ច​ប្រជុំ​ក្រុមជំនុំ កិច្ច​ផ្សព្វផ្សាយ និង​ការ​អាន​ព្រះ​គម្ពីរ​រាល់​ថ្ងៃ។

១៥ នាទី: យុវជន​កំពុង​តែ​សរសើរ​ព្រះ​យេហូវ៉ា។ ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ ក្រុមជំនុំ​ភាគ​ច្រើន​មាន​យុវជន​ដែល​ចូល​រួម​កិច្ច​ផ្សព្វផ្សាយ។ នេះ​ជា​ការ​សំខាន់ សូម្បី​តែ​បើ​គេ​ច្រើន​តែ​ត្រូវ​ផ្សព្វផ្សាយ​ដល់​មនុស្ស​ពេញ​វ័យ​ក៏​ដោយ​។ (ទំនុកដំកើង ១៤៨:១២, ១៣; ម៉ាថាយ ២១:១៥, ១៦) ពេល​មាតា​បិតា​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ដោយ​ផ្ដល់​ការ​បង្ហាត់​បង្រៀន​និង​ការ​លើក​ទឹក​ចិត្ត​នោះ យុវជន​បាន​អំណរ​ជា​ច្រើន​ក្នុង​កិច្ច​ផ្សព្វផ្សាយ។ សូម​អ្នក​ស្ដាប់​ប្រាប់​ពី​វិធី​ខ្លះៗដែល​យើង​អាច​ឲ្យ​យុវជន​រួម​ចំណែក​ជា​មួយ​យើង​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​និង​ពេល​ត្រឡប់​ទៅ​ជួប​គេ។ សូម​ឲ្យ​មាតា​បិតា​រៀប​រាប់​ពី​អ្វី​ដែល​គាត់​បាន​ធ្វើ​ដើម្បី​ជួយ​កូន​របស់​ខ្លួន​រៀន​របៀប​ស្នើ​ជូន​ទស្សនាវដ្ដី និង​ប្រើ​ព្រះ​គម្ពីរ​ពេល​គេ​ផ្សព្វផ្សាយ និង​និយាយ​ដោយ​ជំនឿ​យ៉ាង​ជាក់​ជា​មួយ​ម្ចាស់​ផ្ទះ។ បញ្ជាក់​ប្រយោជន៍​ដែល​មក​ពី​ការ​សរសើរ​កូន។ សម្ភាសន៍​អ្នក​ផ្សាយ​មួយ​ពីរ​នាក់​ដែល​មាន​វ័យ​ក្មេង​នោះ និង​ឲ្យ​គេ​ប្រាប់​ពី​អ្វី​គេ​ចូល​ចិត្ត​អំពី​កិច្ច​ផ្សព្វផ្សាយ​និង​មូលហេតុ​ដែល​គេ​ចូល​ចិត្ត​នោះ។

ចំរៀង​លេខ​១៩៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​ធ្នូ

ចំរៀង​លេខ​១៧៩

៨ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

១៧ នាទី: «ចូរ​ប្រើ​ទស្សនាវដ្ដី​របស់​យើង​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត»។ ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់​នូវ​វគ្គ​១១​ដល់​១៤​នៃ​សន្លឹក​បន្ថែម។ ដោយ​ព្រោះ​ទស្សនាវដ្ដី​អាច​ត្រូវ​ទទួល​ជា​ភាសា​ផ្សេងៗបាន​នោះ យើង​គួរ​ប្រាប់​អ្នក​ដែល​និយាយ​ភាសា​ផ្សេង​ថា គេ​អាច​ទទួល​ទស្សនាវដ្ដី​ជា​ភាសា​របស់​គេ។ (ក្រុមជំនុំ​ដែល​មើល​ខុស​ត្រូវ​ភាសា​នោះ​គួរ​ជំ​រាប​ប្រាប់)។ ក្នុង​តំបន់​ផ្សាយ​ដែល​ត្រូវ​ផ្សព្វផ្សាយ​ចប់​សព្វ​គ្រប់​ជា​ញយៗនោះ ការ​ចែក​ចាយ​ទស្សនាវដ្ដី​របស់​យើង​គឺ​ជា​វិធី​ដែល​មាន​ប្រ​សិទ្ធិ​ភាព​ច្រើន​បំផុត​ឲ្យ​យើង​បណ្ដុះ​ចំណាប់​អារម្មណ៍ ដោយ​ព្រោះ​ទស្សនាវដ្ដី​នោះ​តែង​តែ​មាន​ពត៌​មាន​ថ្មី​ជា​រៀង​រាល់​ខែ។ ពេល​យើង​ត្រឡប់​ទៅ​ជួប​គេ​និង​ឃើញ​ថា​គេ​ចាប់​អារម្មណ៍​នោះ ចូរ​ស្នើ​ឲ្យ​គេ​ជាវ។ រៀប​ចំ​ឲ្យ​ក្រុម​គ្រួសារ​មួយ​ធ្វើ​ការ​សម្ដែង​ពី​ពេល​សម​ពាក្យ​ផ្សព្វផ្សាយ​ដូច​ត្រូវ​ពណ៌នា​ក្នុង​វគ្គ​១៤។ លើក​បញ្ជាក់​របៀប​ខ្លះៗដែល​យើង​អាច​បង្កើន​ចំនួន​ទស្សនាវដ្ដី​ដែល​យើង​ចែក​ជូន។

២០ នាទី: «ពរ​ដែល​មក​ពី​ការ​បង្ហាញ​អំណរគុណ​ចំពោះ​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា—ភាគ​ទី១»។c ពេល​ពិគ្រោះ​វគ្គ​៣​-​៦ អញ្ជើញ​បងប្អូន​រៀប​រាប់​បទ​ពិសោធន៍​លើក​ទឹក​ចិត្ត​ដែល​គេ​ធ្លាប់​មាន​ពេល​ផ្សព្វផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ផ្សព្វផ្សាយ​តាម​ផ្លូវ​ថ្នល់ ត្រឡប់​ទៅ​ជួប​គេ ឬ​ពេល​ធ្វើ​ការ​សិក្សា​ព្រះ​គម្ពីរ​នោះ។

ចំរៀង​លេខ​២០០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក