កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៤ ខែមករា
ចំរៀងលេខ៣
១៣ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ «អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង»។ សម្ដែងរបៀបផ្សព្វផ្សាយជូនទស្សនាវដ្ដីប៉មយាមថ្ងៃទី១ ខែកុម្ភៈ។ លើកទឹកចិត្តអ្នកផ្សាយទាំងអស់គ្នាឲ្យចូលរួមនៅថ្ងៃចែកទស្សនាវដ្ដី
១៥ នាទី: ការទទួលប្រយោជន៍ពីសំវិធានការដ៏សប្បុរស។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ដែលមានលក្ខណៈគ្រប់គ្រាន់។ គាត់នឹងពិគ្រោះសំវិធានការដែលបានត្រូវរៀបចំ ដើម្បីជួយក្នុងករណីអ្នកណាត្រូវធ្វើការសម្រេចចិត្តអំពីការព្យាបាលពេទ្យ។ សំវិធានការនោះរួមមានកាតសេចក្ដីបង្គាប់ពេទ្យនិង«សំនួរពីអ្នកអាន»ក្នុងទស្សនាវដ្ដីប៉មយាមភាសាអង់គ្លេស ពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០០០ និងថ្ងៃ១៥ ខែតុលា ឆ្នាំ២០០០ និងឯកសារកិច្ចបំរើព្រះរាជាណាចក្រយើងជាភាសាខ្មែរ ខែមិថុនា ឆ្នាំ២០០១ នៅសន្លឹកបន្ថែមដែលមានចំណងជើងថា«តើអ្នកបានរៀបចំឲ្យហើយជាស្រេច ដើម្បីប្រឈមមុខនឹងការព្យាបាលជម្ងឺដែលសាកល្បងនូវជំនឿរបស់អ្នកឬទេ?»។ ក្រុមជំនុំត្រូវមានស្តុកទុកកាតបណ្ដាំជនរងគ្រោះមួយចំនួនគ្រប់គ្រាន់ល្មម។ ឯកសារនេះនឹងត្រូវចែកដល់អ្នកផ្សាយដែលបានទទួលបុណ្យជ្រមុជទឹកហើយ ក្រោយប្រជុំចប់ ពួកគេមិនត្រូវបំពេញកាតភ្លាមៗនៅយប់នោះទេ។ ការចុះហត្ថលេខា កាលបរិច្ឆេទ និងការធ្វើជាសាក្សីរបស់អ្នកចុះហត្ថលេខានោះត្រូវធ្វើឡើងបន្ទាប់ពីការសិក្សាសៀវភៅតាមក្រុម ដោយមានជំនួយពីអ្នកដឹកនាំបើសិនជានោះចាំបាច់។ អ្នកដែលចុះហត្ថលេខាជាសាក្សីនោះ គេត្រូវឃើញម្ចាស់កាតចុះហត្ថលេខាដោយផ្ទាល់ភ្នែកតែម្ដង។ អ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹកអាចសរសេរសេចក្ដីបង្គាប់មួយសំរាប់ខ្លួនគេនិងកូនរបស់គេ ដោយស្រង់យកពាក្យខ្លះពីកាតនេះហើយកែប្រែទៅតាមកាលៈទេសៈនិងជំនឿរបស់គេផ្ទាល់។ ដោយសង្កត់ធ្ងន់ថា ការសម្រេចចិត្តទុកជាមុនអំពីការព្យាបាលពេទ្យ ដោយផ្អែកលើមនសិការដែលបានត្រូវបង្ហាត់បង្រៀនអំពីព្រះគម្ពីរនោះ គឺជាដំណើរប្រព្រឹត្តដែលប្រកបទៅដោយប្រាជ្ញា។ (សុភាសិត ២៧:១២; ១៤:១៥) ការពិគ្រោះជាមួយបុគ្គលិកពេទ្យទុកជាមុនគឺចាំបាច់ដើម្បីបញ្ជាក់យ៉ាងច្បាស់ អំពីការព្យាបាលនិងថ្នាំពេទ្យដែលយើងអាចទទួលបាននោះ។ ការសិក្សាផ្ទាល់ខ្លួនយ៉ាងហ្មត់ចត់ល្អិតល្អន់គឺចាំបាច់ ដើម្បីធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។ អានវគ្គទាំងប៉ុន្មានដែលទាក់ទងរឿងនេះក្នុងអត្ថបទទស្សនាវដ្ដីប៉មយាមនិងកិច្ចបំរើព្រះរាជាណាចក្រយើងដូចមាននៅខាងលើ។ អ្នកចាស់ទុំប្រុងប្រៀបនឹងជួយ តែពួកគេមិនអាចធ្វើការសម្រេចចិត្តជំនួសអ្នកដទៃបានឡើយ។ ចូរពន្យល់អំពីវិធីដែលបងប្អូនអាចបញ្ជាក់ការសម្រេចចិត្តរបស់ពួកគេជាលាយល័ក្ខអក្សរ។
១៧ នាទី: «ធ្វើដូចម្ដេចឲ្យគេឮ?»។a សួរអ្នកស្ដាប់អំពីរបៀបខគម្ពីរទាក់ទងនឹងប្រធាន។ សួរសំនួរខ្លះអំពីវគ្គ១៧-១៨នៅទំព័រទី២៨ ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ១៩៩៨។
ចំរៀងលេខ៥៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២១ ខែមករា
ចំរៀងលេខ១០៤
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ ពិគ្រោះប្រអប់«យកប្រាក់ទុកដោយឡែក»។
១៣ នាទី: តើអ្នកពិនិត្យមើលបទគម្ពីរជារៀងរាល់ថ្ងៃទេ? ការពិគ្រោះជាក្រុមគ្រួសារ។ ដើម្បីទទួលប្រយោជន៍បន្ថែមពីការពិភាក្សាបទគម្ពីរប្រចាំថ្ងៃ ពួកគេពិគ្រោះនូវវគ្គ១៣-១៤ នៅទំព័រទី៣០ ក្នុងទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមីនា ឆ្នាំ១៩៩៧។ បញ្ជាក់សារជាថ្មីឡើងវិញនូវបទគម្ពីរនិងការពន្យល់ ដែលបានពិចារណាក្នុងកំឡុងពីរបីថ្ងៃកន្លងទៅហើយនោះ និងពន្យល់នូវគុណប្រយោជន៍នៃពត៌មាននោះ។ ក្នុងការសង្កត់ធ្ងន់ថា សំវិធានការនេះត្រូវជាផ្នែកនៃការសិក្សាជាទៀងទាត់ជាក្រុមគ្រួសារ ដោយមានគោលបំណងណែនាំសមាជិកនានានិងជំរុញចិត្តគេឲ្យមានសកម្មភាពខាងវិញ្ញាណជានិច្ច។
២២ នាទី: «ចូរបន្តរក្សាទុកឲ្យព្រះរាជាណាចក្រនៅជាអាទិភាពជានិច្ច»។b រួមបញ្ចូលសំនួរពីរបីអំពីចំណុចចំបងៗក្នុងទស្សនាវដ្ដីប៉មយាមជាភាសាអង់គ្លេស ថ្ងៃទី១ ខែកញ្ញា ឆ្នាំ១៩៩៨ ទំព័រ១៩-២១។
ចំរៀងលេខ១៦៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៨ ខែមករា
ចំរៀងលេខ១៩៦
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែមករា។ ប្រើយោបល់នៅទំព័រទី៦និងសម្ដែងរបៀបមួយដែលអាចផ្ដល់ទស្សនាវដ្ដីដោយប្រើទស្សនាវដ្ដីថ្ងៃទី១ ខែកុម្ភៈ។ ប្រាប់នូវឧបករណ៍ផ្សាយសំរាប់ខែកុម្ភៈ និងប្រាប់ពីសៀវភៅណាដែលក្រុមជំនុំនៅមាន។
២០ នាទី: «មាតាបិតាទាំងឡាយអើយ! ចូរបង្វឹកបង្វឺនកូនរបស់អ្នកតាំងតែពីតូចមក»។c លើកបញ្ជាក់ចំណុចខ្លះពីទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៨ ទំព័រ៣២។ អញ្ជើញមាតាបិតាឲ្យរៀបរាប់នូវលទ្ធផលល្អដែលគេទទួល ដោយសារគេបានចាប់ផ្ដើមបង្ហាត់បង្រៀនកូនតាំងពីកូននៅជាក្មេងតូចនៅឡើយ។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
ចំរៀងលេខ២០២ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៤ ខែកុម្ភៈ
ចំរៀងលេខ២១២
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «តើអ្នកកំពុងតែអនុវត្តតាមអ្វីដែលអ្នកបានរៀននៅឯមហាសន្និបាតតាមតំបន់ ដែលមានចំណងជើងថា«អ្នកបង្ហាត់បង្រៀនព្រះបន្ទូលរបស់ព្រះ»ឬទេ?»។ ការពិគ្រោះជាមួយអ្នកស្ដាប់អំពីកម្មវិធីមហាសន្និបាត។ អ្នកដែលដឹកនាំការសិក្សាទស្សនាវដ្ដីប៉មយាមត្រូវដឹកនាំការពិគ្រោះនេះ។ ក្រោយពីសេចក្ដីផ្ដើមអស់មួយនាទីនោះ ចូរចំណាយ១០-១២នាទីដើម្បីសើរើកម្មវិធីសំរាប់ថ្ងៃនិមួយៗ។ បញ្ជាក់យ៉ាងខ្លីចំណុចចំបងៗដែលទាក់ទងនឹងចំណងជើងនិមួយៗ ហើយអញ្ជើញអ្នកស្ដាប់ប្រាប់អំពី (១) របៀបពួកគេខិតខំអនុវត្តតាមការណែនាំដែលគេបានទទួលនោះ (២) ប្រយោជន៍គេបានទទួលដោយបានអនុវត្តតាមនោះ (៣) អ្វីទៀតដែលគេគិតថាខ្លួនត្រូវធ្វើនោះ។ ប្រើសំនួរត្រិះរិះដើម្បីបណ្ដាលឲ្យមានការពិគ្រោះយ៉ាងរស់រវើក។ ជួយទាំងអស់គ្នាឲ្យយល់នូវភាពចាំបាច់នៃការអនុវត្តន៍តាមអ្វីដែលគេបានរៀន។
ចំរៀងលេខ២២៤ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។