បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១/០២ ទំ. ១
  • «ធ្វើដូចម្ដេចឲ្យគេឮ?»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ធ្វើដូចម្ដេចឲ្យគេឮ?»
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • «ទីបន្ទាល់ដល់អស់ទាំងសាសន៍»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៦
  • ចូរនឹកចាំអំពីប្រពន្ធរបស់ឡុត
    មេរៀនដែលអ្នកអាចរៀនពីគម្ពីរ
  • តើយើងគួរមានទស្សនៈយ៉ាងណាចំពោះមនុស្ស ពេលដែលថ្ងៃនៃព្រះយេហូវ៉ាកៀកណាស់ហើយ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៣
  • ចូរ​ទុក​ចិត្ត​«​ចៅ​ក្រម​នៃ​ផែន​ដី​»​ដែល​មាន​ចិត្ត​មេត្តា!
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២៤
មើលបន្ថែមទៀត
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១/០២ ទំ. ១

«ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ?»

១ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​យ៉ាង​ម៉ឺងម៉ាត់​ថា៖ «ឯ​ដំណឹង​ល្អ នឹង​ត្រូវ​ផ្សាយ​ដល់​​គ្រប់​សាសន៍​ជា​មុន​សិន»។ (ម៉ាក. ១៣:១០) ថ្វី​បើ​យើង​ខំ​ប្រឹងប្រែង​ក៏​ដោយ​ គឺ​នៅ​មាន​មនុស្ស​រាប់​សិប​លាន​នាក់​ទៀត ដែល​​មិន​ទាន់​បាន​ជួប​យើង​ផ្ទាល់​ដើម្បី​​ទទួល​ដំណឹង​នេះ​ទេ។ រដ្ឋាភិបាល​ខ្លះ​ដាក់​បំរាម​លើ​កិច្ចការ​របស់​យើង។ ប្រទេស​ជា​ច្រើន​មាន​ចំនួន​ប្រជាជន​ដែល​​ចេះ​តែ​កើន​ឡើងៗយ៉ាង​លឿន។ ដូច្នេះ​ហើយ «ធ្វើ​ដូច​ម្ដេច​ឲ្យ​គេ​ឮ?»។—រ៉ូម ១០:១៤

២ ចូរ​ទុក​ចិត្ត​ទៅ​លើ​ព្រះ​យេហូវ៉ា​ចុះ!: យើង​ចង​ចាំ​ថា ព្រះ​យេហូវ៉ា​ជ្រាប​អំពី​សន្ដាន​ចិត្ត​របស់​មនុស្ស​ទាំង​ឡាយ។ មិន​ថា​មនុស្ស​ម្នាក់​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ​ បើ​គាត់​ខំ​ស្វែង​រក​សេចក្ដី​ពិត​អំពី​ព្រះ​ស្មោះ​អស់​ពី​ចិត្ត នោះ​គាត់​នឹង​អាច​រក​ឃើញ។—១របា. ២៨:៩

៣ លោក​អ័ប្រាហាំ​បាន​ខ្វល់ខ្វាយ​អំពី​អ្នក​ស្នាក់​នៅ​ទី​ក្រុង​សូដុំម​និង​កូម៉ូរ៉ា។ ប៉ុន្តែ ព្រះ​បាន​ធានា​ថា ទី​ក្រុង​សូដុំម​មិន​ត្រូវ​កំទេច​ចោល​ទេ បើ​អាច​រក​បាន​មនុស្ស​សុចរិត​ត្រឹម​តែ​ដប់​នាក់​ប៉ុណ្ណោះ​នៅ​ទី​នោះ។ (លោ. ១៨:២០, ២៣, ២៥, ៣២) ដូច​ដែល​​ទ្រង់​បាន​បង្ហាញ​ដោយ​​ទ្រង់​សង្គ្រោះ​លោក​ឡុត​និង​កូន​ស្រី​របស់​គាត់ ព្រះ​យេហូវ៉ា​មិន​ធ្លាប់​បំផ្លាញ​មនុស្ស​សុចរិត​ចោល​ជា​មួយ​មនុស្ស​អាក្រក់​ទេ។—២ពេ. ២:៦​-​៩

៤ មាន​គ្រា​មួយ​ដែល​​លោក​អេលីយ៉ា​គិត​ស្មាន​ថា មាន​តែ​គាត់​ម្នាក់​គត់​ដែល​​បំរើ​ព្រះ​ពិត។ ក៏​ប៉ុន្តែ ព្រះ​យេហូវ៉ា​បាន​មាន​បន្ទូល​ធានា​រ៉ាប់​រង​លោក​ថា មិន​មែន​មាន​តែ​គាត់​ម្នាក់​ឯង​នោះ​ទេ ថែម​ទាំង​មាន​បន្ទូល​ថា គាត់​នឹង​បាន​បង្ហើយ​នូវ​កិច្ចការ​ដែល​​គាត់​បាន​ចាប់​ផ្ដើម​ធ្វើ​នោះ។ (១ពង្ស. ១៩:១៤​-​១៨) ចុះ​យ៉ាង​ណា​ចំពោះ​ស្ថានការណ៍​នា​បច្ចុប្បន្ន​យើង​នេះ?

៥ ចូរ​រវល់​តែ​នឹង​កិច្ចការ​របស់​ព្រះ​ចុះ!: តើ​កិច្ចការ​ផ្សព្វផ្សាយ​នេះ​ត្រូវ​ពង្រីក​ដល់​​ទំហំ​ប៉ុន​ណា​ទៅ? យើង​មិន​ដឹង​ទេ! ព្រះ​យេហូវ៉ា​ទ្រង់​ទទួល​ខុស​ត្រូវ​ចំពោះ​កិច្ចការ​នេះ និង​កំពុង​តែ​ប្រើ​ពួក​ទេវតា​ដើម្បី​​មើល​ខុស​ត្រូវ​ផង​ដែរ។ (វិវរ. ១៤:៦, ៧) មាន​តែ​ទ្រង់​ទេ ដែល​​អាច​សម្រេច​ព្រះទ័យ​អំពី​កិច្ចការ​ផ្សព្វផ្សាយ​នេះ ថា​ត្រូវ​រីក​សាយ​ដល់​​សាសន៍​ទាំង​ឡាយ​ប៉ុន​ណា​ទៅ។ បើ​ព្រះ​យេហូវ៉ា​សម្រេច​ធ្វើ​ដូច្នេះ ទ្រង់​ក៏​អាច​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សាយ​សារ​ព្រះ​រាជាណាចក្រ​តាម​របៀប​ដែល​​យើង​នឹក​ស្មាន​មិន​ដល់​​បាន​ដែរ ដើម្បី​​ឲ្យ​មនុស្ស​ជា​ច្រើន​ទៀត​អាច​«ឮ​ព្រះ​បន្ទូល​នៃ​ដំណឹង​ល្អ ហើយ​ឲ្យ​បាន​ជឿ»។ (កិច្ច. ១៥:៧) អ្វីៗក៏​ដោយ​​ដែល​​ព្រះ​យេហូវ៉ា​ធ្វើ​នោះ ពិត​ជា​សម​នឹង​លក្ខណៈ​សម្បត្ដិ​របស់​ទ្រង់ ជា​ព្រះ​មួយ​អង្គ​ដែល​​ប្រកប​ទៅ​ដោយ​​សេចក្ដី​ស្រឡាញ់ ប្រាជ្ញា និង​យុត្ដិធម៌។

៦ យើង​មាន​ឯកសិទ្ធិ​ល្អ​ណាស់​ហ្ន៎! ក្នុង​ការ​ធ្វើ​តាម​ព្រះ​ហឫទ័យ​របស់​ព្រះ​យេហូវ៉ា ដោយ​​ព្យាយាម​អស់​ពី​សមត្ថភាព​ដើម្បី​​ឲ្យ​មនុស្ស​ទាំង​អស់​អាច​ដឹង​ឮ​ដំណឹង​ល្អ​នេះ​បាន។—១កូ. ៩:១៦

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក