អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមិថុនា
«សាសនាភាគច្រើនបង្រៀនថា អំពើអាក្រក់ត្រូវមានទីបញ្ចប់។ សូមកត់សម្គាល់នូវអ្វីដែលបានកត់ទុកក្នុងសៀវភៅនេះ។ [សូមអាន ពេត្រុសទី២ ៣:៧] អ្នកអាចឃើញថា ឆាប់ៗខាងមុខនេះនឹងលែងមានអំពើអាក្រក់តទៅទៀតហើយ។ ប៉ុន្តែ តើមនុស្សសុចរិតនឹងទៅជាយ៉ាងណា? [អនុញ្ញាតឲ្យឆ្លើយ] អ្នកអាចរកឃើញចម្លើយនៅក្នុងអត្ថបទនេះបាន»។
ប៉មយាម ថ្ងៃទី១ ខែមិថុនា
«ពេលឃើញព្រឹត្ដិការណ៍ចំឡែកៗជាច្រើនសព្វថ្ងៃនេះ មនុស្សយើងភាគច្រើនចេះតែឆ្ងល់ថា តើនឹងមានអ្វីកើតឡើងនាពេលអនាគត? សេចក្ដីអធិស្ឋានដ៏ល្បីល្បាញរបស់ព្រះយេស៊ូគ្រីស្ទ បានសឲ្យឃើញនូវមូលហេតុដែលយើងអាចជឿជាក់ថា នឹងមានអនាគតដ៏ល្អមែន។ [សូមអាន ម៉ាថាយ ៦:៩, ១០] មនុស្សជាតិចេះតែធ្វើខុសម្ដងហើយម្ដងទៀត តាមអ្វីដែលគេធ្លាប់ធ្វើតាំងពីមុនមកម្ល៉េះ។ តែនៅជំនាន់មុននេះ អស់អ្នកដែលបំរើព្រះបានមានអនាគតដ៏ល្អវិញ។ ទស្សនាវដ្ដីនេះបង្ហាញនូវរបៀបដែលយើងក៏អាចមានអនាគតដ៏ល្អដែរ»។