អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមិថុនា
«ទំនៀមទម្លាប់ខ្មែរតម្រូវឲ្យកូនគោរពឪពុកម្ដាយ ពីព្រោះគាត់ជាអ្នកមានគុណដោយសារបានបង្កើតនិងបីបាច់ថែរក្សាកូន។ សេចក្ដីបង្រៀនរបស់ព្រះយេស៊ូក៏តម្រូវឲ្យកូនធ្វើដូច្នេះដែរ។ សូមមើល។ [អាន អេភេសូរ ៦:១, ២] គួរឲ្យស្ដាយណាស់ ដែលក្មេងៗជាច្រើនលែងគោរពមនុស្សវ័យចាស់ទៀតហើយ។ តើព្រះអង្គតម្រូវឲ្យយើងបង្ហាញសេចក្ដីស្រឡាញ់ចំពោះមនុស្សវ័យចាស់យ៉ាងដូចម្ដេច? អត្ថបទនេះមានយោបល់ខ្លះៗ»។
ប៉មយាម ថ្ងៃទី១ ខែកក្កដា
«តើលោកអ្នកគិតថាយើងអាចមានសុភមង្គលបានទេ ទោះជាយើងត្រូវប្រឈមមុខនឹងបញ្ហាផ្សេងៗក៏ដោយ? [ទុកឲ្យគាត់ឆ្លើយ] ទស្សនាវដ្ដីនេះទាញអារម្មណ៍អ្នកអានទៅលើប្រភពមួយនៃការណែនាំ ដែលអាចជួយយើងឲ្យដោះស្រាយបញ្ហាក្នុងជីវិតបានដោយជោគជ័យ។ ទស្សនាវដ្ដីនេះក៏ពន្យល់ដែរអំពីសេចក្ដីសង្ឃឹមពិតដែលជួយយើងឲ្យស៊ូទ្រាំនឹងការលំបាកផ្សេងៗ»។ សូមអានវិវរណៈ ២១:៣, ៤