អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា
«គួរឲ្យស្ដាយណាស់! ពេលដែលឮថាម្ដាយខ្លះនៅសព្វថ្ងៃនេះមិនបានយកចិត្តទុកដាក់ចំពោះកូនៗរបស់ខ្លួន។ ប៉ុន្តែ រឿងដូចនេះក៏បានកើតឡើងកាលពីសម័យបុរាណដែរ។ ទោះជាយ៉ាងណាក៏ដោយ សូមកត់សម្គាល់ការសម្រាលទុក្ខដែលយើងអាចទទួលពីសៀវភៅដែលមានពេញដោយចំណេះជ្រៅជ្រះនេះ។ [អាន អេសាយ ៤៩:១៥] ខនេះបង្ហាញថាមានព្រះមួយដែលពិតជាយកចិត្តទុកដាក់ចំពោះយើងមែន។ ទស្សនាវដ្ដីនេះរៀបរាប់ពីគុណសម្បត្ដិដ៏ល្អមួយរបស់ព្រះ ដែលពិតជាអាចជួយសម្រាលទុក្ខយើង ពេលដែលយើងជួបប្រទះនឹងទុក្ខលំបាក ហើយក៏បញ្ជាក់ពីមូលហេតុដែលយើងអាចជឿទុកចិត្តបាន។ ចំណុចនោះបានរៀបរាប់នៅទំព័រ៨នេះ»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែកក្កដា
«មានរឿងដ៏ល្បីល្បាញមួយក្នុងសៀវភៅចាស់បុរាណមួយ ដែលរៀបរាប់ពីបុរសម្នាក់ឈ្មោះណូអេ។ គាត់រស់នៅក្នុងអំឡុងគ្រាដែលមានទឹកជន់លិចពាសពេញផែនដី។ តើលោកអ្នកគិតថាធ្លាប់មានទឹកជន់លិចផែនដីពិតមែនទេ? [ទុកឲ្យគេឆ្លើយ] គួរឲ្យចាប់អារម្មណ៍ដែរ! លោកយេស៊ូក៏បានដៅបញ្ជាក់ថា ព្រឹត្ដិការណ៍នោះកើតឡើងមែន។ [អាន លូកា ១៧:២៦, ២៧] ទស្សនាវដ្ដីនេះផ្ដល់មូលហេតុខ្លះៗដែលយើងអាចជឿថាទឹកជំនន់ជារឿងពិត ហើយក៏ជួយពន្យល់អំពីមេរៀនដ៏សំខាន់ ដែលយើងអាចរៀនអំពីនេះដែរ»។