អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែកក្កដា
«មនុស្សខ្លះមានអារម្មណ៍ថា ព្រឹត្ដិការណ៍ទាំងអស់ដែលកើតឡើង រួមទាំងព្រឹត្ដិការណ៍ដ៏ខ្លោចផ្សា គឺជាព្រះហឫទ័យរបស់ព្រះ។ តើអ្នកដែលឆ្ងល់អំពីរឿងនេះឬទេ? [អនុញ្ញាតឲ្យគេឆ្លើយ] មនុស្សជាច្រើនអធិស្ឋានពាក្យដូចនេះ។ [សូមអានម៉ាថាយ ៦:១០ខ] តើព្រះមានគោលបំណងយ៉ាងណាចំពោះផែនដី ហើយតើនៅពេលណាដែលគោលបំណងនេះនឹងត្រូវសម្រេចពេញលេញ? ទស្សនាវដ្ដីនេះផ្ដល់ចម្លើយដែលមានមូលដ្ឋានលើព្រះគម្ពីរ»។
ប៉មយាម ថ្ងៃទី១ ខែកក្កដា
«ទោះជាយើងឮអំពីព្រឹត្ដិការណ៍ដ៏ខ្លោចផ្សានិងអំពើអយុត្ដិធម៌ក្នុងសារពត៌មានជាញឹកញយក៏ដោយ តើអ្នកដឹងថា នេះមិនមែនជាព្រះហឫទ័យរបស់ព្រះចំពោះមនុស្សជាតិដែរទេ? ចូរកត់សម្គាល់ថាសៀវភៅបុរាណនេះចែងយ៉ាងណាអំពីរឿងនេះ។ [សូមអានវិវរណៈ ២១:៣, ៤] នៅពេលដែលព្រះហឫទ័យរបស់ព្រះត្រូវបានសម្រេចនៅលើផែនដី តើអ្នកចង់ចូលរួមចំណែកឬទេ? ទស្សនាវដ្ដីនេះនឹងពន្យល់ពត៌មាននេះថែមទៀត»។