អ្វីដែលអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែមិថុនា
«ដោយសារការក្បត់ពាក្យសន្យាជាការធម្មតាសព្វថ្ងៃនេះ នោះមនុស្សជាច្រើនពិបាកទុកចិត្តអ្នកដទៃ។ តើសេចក្ដីសន្យារបស់អ្នកណាដែលយើងអាចទុកចិត្តបាន? តើអ្នកគិតយ៉ាងណា? [ឲ្យឆ្លើយ។ រួចអានយ៉ូស្វេ ២៣:១៤] ទស្សនាវដ្ដីនេះប្រាប់យើងនូវរបៀបដែលយើងអាចបង្កើតឲ្យមានទំនុកចិត្តលើសេចក្ដីសន្យារបស់ព្រះ ដែលបានកត់ទុកក្នុងព្រះគម្ពីរ»។
ប៉មយាម ថ្ងៃទី១ ខែមិថុនា
តើអ្នកអាចទុកចិត្តសេចក្ដីសន្យារបស់អ្នកណា? មនុស្សជាច្រើនមិនចាប់អារម្មណ៍នឹងសំនួរនេះប៉ុន្មានទេ ពីព្រោះពួកគេគិតថាមិនសូវមានអ្នកណាធ្វើតាមពាក្យសន្យា។ តើអ្នកគិតដូច្នេះដែរឬទេ? [ឲ្យឆ្លើយ] សៀវភៅបុរាណមួយព្រមានថា យើងមិនត្រូវជឿគ្រប់ពាក្យទាំងអស់ទេ។ [សូមអាន សុភាសិត ១៤:១៥] បើដូច្នេះ តើអ្នកអាចទុកចិត្តសេចក្ដីសន្យារបស់អ្នកណា? ទស្សនាវដ្ដីនេះនឹងឆ្លើយសំនួរនេះ។