អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែឧសភា
«ពេលអ្នកដទៃប្រព្រឹត្តដោយឥតមេត្ដាលើយើង នោះជាការធម្មតាដែលយើងចង់សងសឹក តើអ្នកមានអារម្មណ៍ដូចនេះទេ? [ទុកឲ្យគេឆ្លើយ] ប៉ុន្តែ សូមមើលយោបល់ល្អនេះ។ [អានរ៉ូម ១២:១៧-១៩] តើព្រះនឹងជួយសងសឹកជំនួសយើងនៅពេលណា? ទស្សនាវដ្ដីនេះពន្យល់អំពីគ្រាដែលមនុស្សគ្មានមេត្ដានឹងលែងមានទៀត»។
ប៉មយាម ថ្ងៃទី១ ខែមិថុនា
«ស្ទើរតែរាល់ថ្ងៃយើងឮសារព័ត៌មានអំពីការប្រព្រឹត្តអំពើសាហាវព្រៃផ្សៃជាច្រើន។ [លើកឧទាហរណ៍ណាមួយដែលគេស្គាល់] តើលោកអ្នកធ្លាប់គិតថាមានអំណាចអាក្រក់មួយដែលយើងមើលមិនឃើញមានអានុភាពលើមនុស្សឲ្យប្រព្រឹត្តអំពើព្រៃផ្សៃបែបនេះទេ? [ទុកឲ្យគេឆ្លើយ រួចអានវិវរណៈ ១២:១២] ទស្សនាវដ្ដីនេះនឹងជួយពន្យល់ពីរបៀបដែលយើងអាចការពារខ្លួនពីអំណាចនោះ»។