អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា
«តើអ្នកស្រមៃគិតថា នៅស្ថានសួគ៌មានស្ថានភាពយ៉ាងណា? [ទុកឲ្យគេឆ្លើយ] សូមកត់សម្គាល់សៀវភៅណែនាំពីបុរាណនេះចែងយ៉ាងណាអំពីអនាគតយើង។ [សូមអាន ម៉ាថាយ ៦:១០] យោងទៅតាមខនេះ ស្ថានភាពដែលប្រកបដោយភាពសុខសាន្តនៅស្ថានសួគ៌នឹងមាននៅលើផែនដីយើងក្នុងពេលបន្ដិចទៀតនេះ។ ទស្សនាវដ្ដីនេះពិគ្រោះនូវរបៀបដែលស្ថានភាពសុខសាន្តនឹងមាននៅលើផែនដីនេះ»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា
«តើអ្នកគិតថា អ្វីដែលធ្វើឲ្យមនុស្សពិបាកមានជំនឿលើព្រះ? [ទុកឲ្យគេឆ្លើយ] យោងទៅតាមខនេះ ជំនឿគឺសំខាន់ណាស់។ [សូមអាន ហេប្រឺ ១១:៦] ទស្សនាវដ្ដីនេះពិគ្រោះចំណុចបួនយ៉ាង ដែលអាចពង្រឹងជំនឿរបស់យើង»។