អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែឧសភា
«សង្គ្រាម ឧក្រិដ្ឋកម្ម អំពើហិង្សា គ្មាននរណាម្នាក់ចូលចិត្តទេ។ ដោយសារយើងម្នាក់ៗគ្មានអំណាចទប់ស្កាត់បញ្ហាទាំងនេះ តើយើងអាចបន់ព្រះឲ្យជួយបានទេ? សូមកត់សម្គាល់ពាក្យអង្វររបស់បុគ្គលនេះ។ [អាន ទំនុកដំកើង ១០៤:៣៥ក] តើលោកអ្នកគិតថាមានព្រះណាមួយអាចបង្ការមិនឲ្យមានអំពើអាក្រក់ទៀតទេ? [ទុកឲ្យគេឆ្លើយ] សូមមើលខនេះតទៅទៀតដើម្បីឲ្យដឹងថា តើអ្នកតែងបទទំនុកនេះ បានពឹងព្រះមួយណាឲ្យជួយ? [អាន ទំនុកដំកើង ១០៤:៣៥ខ] ទស្សនាវដ្ដីប៉មយាម នេះមានអត្ថបទទៀត ពន្យល់អំពីសង្គ្រាមផ្ដាច់ព្រ័ត្រមួយ ដែលនឹងឈប់ឲ្យមានបញ្ហាទាំងឡាយ»។
ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា
«មនុស្សជាច្រើនថា ពួកគេជឿទៅលើអ្វីដែលពួកគេមើលឃើញ។ តើលោកអ្នកយល់ស្របនឹងទស្សនៈនេះទេ? [ទុកឲ្យគេឆ្លើយ បន្ទាប់មកអាន រ៉ូម ១:២០] ទស្សនាវដ្ដីនេះមានចំណុចសំខាន់បី ដែលយើងអាចឃើញច្បាស់តាមរយៈការបង្កើត ហើយក៏បញ្ជាក់ពីរបៀបស្គាល់គុណសម្បត្ដិទាំងប៉ុន្មានដែលយើងអាចជឿជាក់បាន»។