អ្វីដែលយើងអាចនិយាយអំពីទស្សនាវដ្ដីយើង
ប៉មយាម ថ្ងៃទី១ ខែឧសភា
«ម្ដងម្កាល យើងរាល់គ្នាស្ទើរតែទាំងអស់បាននិយាយឬយ៉ាងហោចណាស់ក៏បានឮអ្នកឯទៀតនិយាយដោយកំហឹងដែរ។ នេះអាចបណ្ដាលឲ្យល្អក់កករក្នុងរង្វង់គ្រួសារ។ ប្រសិនបើយើងមានការខ្វែងគំនិតគ្នា តើយើងអាចនិយាយយ៉ាងណាដើម្បីជៀសវាងមិនធ្វើឲ្យគូអាពាហ៍ពិពាហ៍អាក់អន់ចិត្ត? សុភាសិតពីបុរាណនេះជូនឱវាទដែលស្រួលយល់និងស្រួលធ្វើតាមដែរ។ [សូមអាន សុភាសិត ១៥:១] ទស្សនាវដ្ដីនេះជូនយោបល់ថែមទៀតដែលមានមូលដ្ឋានលើសៀវភៅពីបុរាណដែលមានតម្លៃជាច្រើនសតវត្សរ៍មកហើយ»។
ប៉មយាម ថ្ងៃទី១ ខែមិថុនា
«នៅប្រទេសភាគច្រើន កាលពីដើមមានគ្រាមួយដែលគេគោរពអ្នកមានវ័យចាស់ដូចបានចែងនៅក្នុងច្បាប់ពីបុរាណនេះ។ [សូមអានលេវីវិន័យ ១៩:៣២] តើលោកអ្នកគិតថាសព្វថ្ងៃនេះមនុស្សភាគច្រើននៅតែគោរពអ្នកមានវ័យចាស់ឬទេ? [ទុកឲ្យគាត់ឆ្លើយ] ទស្សនាវដ្ដីនេះពន្យល់អំពីរបៀបដែលព្រះយកព្រះទ័យទុកដាក់ចំពោះអ្នកមានវ័យចាស់និងរបៀបដែលយើងអាចធ្វើដូច្នេះដែរ»។