បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០២ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​មិថុនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មិថុនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​មិថុនា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​កក្កដា
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/០២ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​មិថុនា

ចំរៀង​លេខ​៥៨

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះៗ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​មើល​កាសែត​វីដេអូ​ចំណង​ជើង​ថា ភាតរភាព​របស់​បងប្អូន​យើង ដើម្បី​​រៀប​ចំ​សំរាប់​ប្រជុំ​អប់រំ​កិច្ច​បំរើ​នៅ​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី២៤ ខែ​មិថុនា។ ដោយ​​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៤ ចូរ​បង្ហាញ​នូវ​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​កក្កដា។ ក្នុង​ការ​សម្ដែង​នោះ បង្ហាញ​វិធី​តប​ឆ្លើយ​ពេល​មនុស្ស​ខំ​រារាំង​ការ​សន្ទនា​ដោយ​​ថា ៖ «ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​រឿង​សាសនា​ទេ»។—សូម​មើល​កូន​សៀវភៅ របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​ទី៩

១០ នាទី: ប្រអប់​សំនួរ។ អាន​អត្ថបទ​ទាំង​មូល​និង​ខ​គម្ពីរ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​អត្ថបទ​នោះ។ រួច​មក ពន្យល់​ចំណុច​នោះ​ថែម​ទៀត​ពី​ប្រអប់​សំនួរ​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ពី​ខែ​មីនា ឆ្នាំ​១៩៩៨។

២០ នាទី: «ការ​សាប​ព្រោះ​ដោយ​​សទ្ធា​នាំ​មក​នូវ​ពរ​ជា​បរិបូរ​»។a លើក​បញ្ជាក់​ចំណុច​ខ្លះៗ​ពី​ទស្សនាវដ្ដី​ប៉មយាម​ភាសា​អង់គ្លេស ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩៩២ ទំព័រ​១៥​-​១៦ វគ្គ​១៤​-​១៧។

ចំរៀង​លេខ​២២០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​មិថុនា

ចំរៀង​លេខ​១៣៦

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: «ចូរ​ស្កប់​ចិត្ត​នឹង​អ្វី​ដែល​​អ្នក​មាន​»។b បញ្ជាក់​យ៉ាង​ច្បាស់​នូវ​គោលការណ៍​ព្រះ​គម្ពីរ​ដែល​​ជា​មូលដ្ឋាន​នៃ​ឱវាទ​នេះ ដោយ​​អាន​និង​ពិគ្រោះ​ខ​គម្ពីរ​ជា​ច្រើន​បំផុត​តាម​តែ​មាន​ពេល។

ចំរៀង​លេខ​១៩៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​មិថុនា

ចំរៀង​លេខ​៥២

  ៨ នាទី:  សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ គូ​ស្វាមី​ភរិយា​ធ្វើ​ការ​សម្ដែង​ពី​ការ​ផ្សព្វផ្សាយ​ដោយ​​បង្ហាញ​វិធី​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី​បួន ដើម្បី​​ជូន​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​កក្កដា។

១២ នាទី:  រៀប​រាប់​ឬ​ក៏​ធ្វើ​ការ​សម្ដែង​នូវ​បទ​ពិសោធន៍​របស់​អ្នក​ផ្សាយ​តាម​តំបន់​ដែល​​បាន (១) ផ្សព្វផ្សាយ​ដល់​​មនុស្ស​ជនជាតិ​ផ្សេង ឬ​មនុស្ស​ដែល​​និយាយ​ភាសា​ផ្សេង ឬ​មួយ​ក៏ (២) ផ្សព្វផ្សាយ​ក្រៅ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ និង​តាម​ផ្លូវ​ថ្នល់។ ដើម្បី​​រៀប​ចំ​សំរាប់​ប្រជុំ​អប់រំ​កិច្ច​បំរើ​នៅ​សប្ដាហ៍​ក្រោយ ចូរ​លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​ជ្រើសរើស និង​រៀប​ចំ​ពាក្យ​ផ្សព្វផ្សាយ​ដែល​​អាច​ត្រូវ​ប្រើ ដើម្បី​​ជូន​សៀវភៅ​ស្តើង​មួយ​ដែល​​ជា​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​កក្កដា​និង​សីហា។

២៥  នាទី:  «មូលហេតុ​ដែល​​យើង​ស្រឡាញ់​ភាតរភាព​របស់​បងប្អូន​យើង»។ ដោយ​​មិន​ប្រើ​ពាក្យ​ផ្ដើម សូម​ចាប់​ផ្ដើម​ពិគ្រោះ​អត្ថបទ​អំពី​កាសែត​វីដេអូ​ចំណង​ជើង​ថា ភាតរភាព​របស់​បងប្អូន​យើង ជា​មួយ​អ្នក​ស្ដាប់​តែ​ម្ដង ដោយ​​ប្រើ​តែ​សំនួរ​ដែល​​មាន​ក្នុង​អត្ថបទ។

ចំរៀង​លេខ​៩៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​កក្កដា

ចំរៀង​លេខ​៨៣

១៥ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សព្វផ្សាយ​សំរាប់​ខែ​មិថុនា។ សុំ​អ្នក​ផ្សាយ​ឲ្យ​ប្រាប់​ពី​សៀវភៅ​ស្តើង​ណា​ដែល​​ពួក​គេ​នឹង​ជូន​ក្នុង​ខែ​កក្កដា និង​ពាក្យ​ផ្សាយ​ដែល​​ពួក​គេ​នឹង​ប្រើ។

១៥ នាទី: លោក​អ្នក​អាច​ធ្វើ​ជា មិត្ត​សំឡាញ់​របស់​ព្រះ! សុន្ទរកថា​និង​ការ​ពិគ្រោះ​ជា​មួយ​អ្នក​ស្ដាប់។ លើក​បញ្ជាក់​លក្ខណៈ​នៃ​សៀវភៅ​ស្តើង​នេះ​ដែល​​ធ្វើ​ឲ្យ​សៀវភៅ​នេះ​មាន​ប្រ​សិទ្ធិ​ភាព​ខ្ពស់ ក្នុង​ការ​ជួយ​កូន​ក្មេង​និង​អ្នក​ឯ​ទៀត​ឲ្យ​រៀន​អំពី​ព្រះ​យេហូវ៉ា ពេល​អ្នក​នោះ​មាន​កំរិ​ត​អប់រំ​ទាប​ឬ​ក៏​មិន​សូវ​ចេះ​អាន​អក្សរ។ លើក​ឧទាហរណ៍​អំពី​ការ​ពន្យល់​ដ៏​ស្រួល​យល់​និង​សម​ហេតុ​សម​ផល។ (សូម​មើល​មេ​រៀន​ទី២ ទី៨ និង​ទី១២) ចូរ​បង្ហាញ​រូបភាព​ដែល​​អាច​ត្រូវ​ប្រើ ដើម្បី​​មាន​អានុភាព​ត្រូវ​ចំណុច​ចិត្ត​របស់​សិស្ស។ ជូន​យោបល់​ពី​របៀប​ដែល​​សៀវភៅ​ស្តើង​នេះ​អាច​ត្រូវ​ប្រើ​ដោយ​​ប្រ​សិទ្ធិ​ភាព។ មាតា​បិតា​គួរ​សិក្សា​សៀវភៅ​ស្តើង​នេះ​ជា​មួយ​កូន​របស់​គាត់​ដែល​​នៅ​ក្មេង​នៅ​ឡើយ។ លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​ជូន​សៀវភៅ​ស្តើង​នេះ​ក្នុង​កិច្ច​បំរើ​ពេល​ដែល​​សមរម្យ​នោះ។

១៥ នាទី: «តើ​អ្នក​‹ចង់›​ជួយ​អ្នក​ដទៃ​ទេ?»។c លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​ឡាយ​ក្នុង​ក្រុមជំនុំ​ឲ្យ​មាន​ស្មារតី​ស្ម័គ្រ​ចិត្ត​ជួយ។

ចំរៀង​លេខ​១៥៦ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

c កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក