ការសើរើឡើងវិញខាងសាលាកិច្ចបំរើព្រះធិបតេយ្យ
ការសើរើឡើងវិញដោយមិនមើលសៀវភៅ ហើយទាក់ទងពត៌មានដែលបានរៀនតាមរយៈសុន្ទរកថាសាលាកិច្ចបំរើព្រះធិបតេយ្យ ក្នុងកំឡុងសប្ដាហ៍ចាប់ពីថ្ងៃទី៦ ខែឧសភា ដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០២។ សូមកត់លើក្រដាសមួយសន្លឹកផ្សេង នូវចម្លើយចំពោះសំនួរទាំងប៉ុន្មានដែលអ្នកអាចឆ្លើយបាន ក្នុងកំណត់ពេលនោះ។
[សូមកត់សម្គាល់៖ ក្នុងកំឡុងពេលសរសេរសើរើឡើងវិញនេះ មានតែព្រះគម្ពីរដែលអាចយកមកប្រើ ដើម្បីនឹងឆ្លើយសំនួរនានា។ ឯកសារយោងដែលមានបន្ទាប់ពីសំនួរនិមួយៗ នោះសំរាប់ឲ្យអ្នកស្រាវជ្រាវផ្ទាល់ខ្លួន។ ប្រហែលជាមិនមានទំព័រនិងវគ្គលេខទាំងអស់ទេ កាលដែលសំដៅទៅលើទស្សនាវដ្ដីប៉មយាម។]
សូមឆ្លើយសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ ថាពិតឬមិនពិត:
១. យេរេមា ១៨:១-៦ បង្ហាញថាព្រះយេហូវ៉ាបង្ខំមនុស្សឲ្យធ្វើអ្វីដែលគេមិនចង់ធ្វើទេ។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៩ ១/៤ ទំព័រ២២ វគ្គ៣-៥]
២. ព្យាការីក្លែងក្លាយបានលួចយកឥទ្ធិពលនៃព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដោយលើកទឹកចិត្តប្រជាជនឲ្យស្ដាប់សេចក្ដីភូតភរជាជាងការព្រមានដ៏ពិតពីព្រះ។ (យេ. ២៣:៣០) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩២ ១/២ ទំព័រ៤ វគ្គ៣]
៣. នៅយេរេមា ២៥:១៥, ១៦ «ពែងស្រាជាសេចក្ដីឃោរឃៅ» ដែលធ្វើឲ្យ«អស់ទាំងសាសន៍ . . . ទៅជាឆ្កួត»នោះ សំដៅទៅលើភាពវង្វេងវង្វាន់ដែលមកពីការជឿតាមសាសនាមិនពិត។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៩៤ ១/៣ ទំព័រ២០ វគ្គ១៣]
៤. យោងទៅតាមរបៀបដែលម៉ាថាយកាត់ស្រាយទំនាយរបស់យេរេមានោះ «ស្រុករបស់ខ្មាំងសត្រូវ»សំដៅទៅលើសេចក្ដីស្លាប់ដែលប្រៀបដូចជាស្រុកមួយ។ គឺថា កុមារដែលស្តេចហេរ៉ូឌដ៏ធំបានសម្លាប់នោះ នឹងរស់ឡើងវិញហាក់ដូចជាត្រឡប់មកពីស្រុកវិញ។ (យេ. ៣១:១៥, ១៦; ម៉ាថ. ២:១៧, ១៨) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៧៩ ១៥/៦ ទំព័រ១៩ វគ្គ១៣]
៥. យេរេមា ៣៧:២១ ធានាថា ព្រះយេហូវ៉ានឹងគាំទ្រអ្នកបំរើដ៏ស្មោះត្រង់របស់ទ្រង់ សូម្បីតែក្នុងគ្រាដែលមានវិបត្ដិសេដ្ឋកិច្ចក៏ដោយ។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៧ ១/១២ ទំព័រ៣ វគ្គ៤-ទំព័រ៤ វគ្គ២]
៦. សៀវភៅបរិទេវបង្ហាញនូវអារម្មណ៍សោយសោកដោយសារការបំផ្លិចបំផ្លាញក្រុងយេរូសាឡិមនៅឆ្នាំ៦០៧ មុនស.យ. ដោយស្តេចនេប៊ូក្នេសាជាស្តេចបាប៊ីឡូន។ [siE ទំព័រ១៣០ វគ្គ១]
៧. សៀវភៅបរិទេវ ៥:៧ បញ្ជាក់យ៉ាងច្បាស់ថា ព្រះយេហូវ៉ាដាក់ទោសទៅលើកូនសំរាប់អំពើបាបនៃឪពុកម្ដាយរបស់ខ្លួន។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; wE៨៨ ១/៩ ទំព័រ២៧ ប្រអប់]
៨. សញ្ញាសម្គាល់នៅថ្ងាស ដែលត្រូវសំដៅនៅអេសេគាល ៩:៤ បានន័យថា បុគ្គលម្នាក់អាចបានសេចក្ដីសង្គ្រោះដោយសារមានចំណេះប៉ុណ្ណោះ។ [wE៨៨ ១៥/៩ ទំព័រ១៤ វគ្គ១៨]
៩. នៅអេភេសូរ ៤:៨, ព.ថ. «អំណោយទានជាមនុស្ស» គឺជាអ្នកចាស់ទុំគ្រីស្ទាន ដែលបានត្រូវតាំងឡើងដោយវិញ្ញាណបរិសុទ្ធ និងត្រូវគេប្រគល់ឲ្យនូវអំណាចមើលថែរក្សាភាពខាងវិញ្ញាណរបស់អ្នកជឿគ្នីគ្នា។ (កិច្ច. ២០:២៨) [w០០ ១/១១ ទំព័រ៦ វគ្គ៣]
១០. អេសេគាលជំពូកទី២៣ សព្វថ្ងៃនេះសំដៅទៅលើសាសនាប្រូតេស្តង់ដែលធៀបនឹងអូហូលីបា ហើយសាសនាកាតូលិករ៉ូមាំងគឺធៀបនឹងអូហូឡាដែលត្រូវជាបងស្រីរបស់អូហូលីបា។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៨ ១៥/៩ ទំព័រ២១ វគ្គ២២]
សូមឆ្លើយសំនួរនានាដូចតទៅនេះ:
១១. ក្នុងគ្រាសំខាន់ៗពីឆ្នាំ៦១៧ មុនស.យ. ទៅដល់៦០៧ មុនស.យ. ពេលទីក្រុងយេរូសាឡិមត្រូវបំផ្លិចបំផ្លាញនោះ តើបុរសបីរូបណាបានធ្វើជាព្យាការីដ៏ប្រសើរ? [siE ទំព័រ១៣៣ វគ្គ២]
១២. តើគុណសម្បត្ដិបីអ្វី ដែលនឹងជួយឲ្យអ្នកឯទៀតសុខចិត្តស្ដាប់នូវឱវាទរបស់យើង? [w៩៩ ១/៤ ទំព័រ២៨ វគ្គ៥; ទំព័រ២៩ វគ្គ៤; ទំព័រ៣០ វគ្គ៣]
១៣. ព្រះយេហូវ៉ាបាន«បញ្ចុះបញ្ចូល»យេរេមា តើពាក្យនោះបានន័យដូចម្ដេច? (យេ. ២០:៧) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៩ ១/៥ ទំព័រ៣១ វគ្គ៦]
១៤. តើបន្ទូលព្រះយេស៊ូមានអត្ថន័យដូចម្ដេចថា វិញ្ញាណបរិសុទ្ធ«នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្ដីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្ដី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ»? (យ៉ូន. ១៤:២៦) [wE០០ ១/៤ ទំព័រ៨ វគ្គ៧-៨]
១៥. យោងទៅតាមយេរេមា ៣៥:១៨, ១៩ តើក្រុមមនុស្សនៅសព្វថ្ងៃនេះត្រូវតំណាងដោយពួករេកាបមានសេចក្ដីសង្ឃឹមអ្វី? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល suE ទំព័រ១៣១ វគ្គ៧]
១៦. ជាចំបង តើក្រុមគ្រួសារត្រូវការនូវគុណសម្បត្ដិអ្វីដើម្បីឲ្យមានសុភមង្គល? ហើយហេតុអ្វី? [w៩៩ ១/៦ ទំព័រ៤ វគ្គ៤]
១៧. តើលោកបារូកបាត់បង់តុល្យភាពខាងវិញ្ញាណយ៉ាងដូចម្ដេច? ហើយតើយើងអាចទាញយកមេរៀនអ្វីពីបទពិសោធន៍របស់បារូក? (យេ. ៤៥:១-៥) [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល w៩៧ ១/១១ ទំព័រ២៨ វគ្គ១៤-១៦]
១៨. តើទំនាយនៅយេរេមា ៥០:៣៨ បានសម្រេចនៅពេលណា និងតាមវិធីណា? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល dpE ទំព័រ១៥០ វគ្គ២-៣]
១៩. យោងទៅតាមបរិទេវ ១:១៥ អ្វីដែលបានកើតឡើងដល់ក្រុងយេរូសាឡិមដែលជា«នាងក្រមុំស្រុកយូដា»នោះ តើនេះបញ្ជាក់ទុកជាមុនអំពីអ្វីខ្លះ ដែលត្រូវកើតឡើងដល់ពិភពគ្រីស្ទសាសនា? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៨ ១/៩ ទំព័រ២៧ ប្រអប់]
២០. នៅអេសេគាល ២១:២៦ តើពាក្យថា «ចូរដោះក្បាំង ដោះមកុដចេញ» មានន័យដូចម្ដេច? [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៨ ១៥/៩ ទំព័រ១៩ វគ្គ១៦]
សូមរកពាក្យឬក៏ឃ្លាណាដែលត្រូវការ ដើម្បីបំពេញសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២១. មនុស្សសុភាពតែងគោរពតាម _________________________ សំរាប់ _________________________ ដ៏ល្អ និងទទួលស្គាល់ថា សមត្ថភាពរបស់ខ្លួនសុទ្ធតែមាន _________________________ ។ (មីកា ៦:៨) [wE០០ ១៥/៣ ទំព័រ២១ វគ្គ១-២]
២២. ទោះជាវិញ្ញាណបរិសុទ្ធមិនបំបាត់នូវ _________________________ ឬក៏ការ _________________________ ក៏ដោយនោះ វិញ្ញាណបរិសុទ្ធអាចជួយយើង _________________________ បាន។ (១កូ. ១០:១៣; ២កូ. ៤:៧) [wE០០ ១/៤ ទំព័រ១១ វគ្គ៦]
២៣. ព្យាការីដានីយ៉ែលបានវែកញែកដោយមើលសំនេររបស់យេរេមា និងបានយល់ឃើញថា យេរូសាឡិមនឹងត្រូវចោលស្ងាត់អស់ _________________________ ។ ភាពត្រឹមត្រូវដ៏គួរឲ្យអស្ចារ្យនេះ ពង្រឹងជំនឿរបស់យើងទៅលើសមត្ថភាព _________________________ របស់ព្រះយេហូវ៉ា។ (យេ. ២៥:១២; ដា. ៩:២) [siE ទំព័រ១២៩ វគ្គ៣៧]
២៤. សៀវភៅបរិទេវគួរលើកទឹកចិត្តយើងឲ្យ _________________________ និងបង្ហាញភាព _________________________ ក្នុងការថ្វាយបង្គំដ៏ពិត ហើយក៏បង្ហាញពីការព្រមានដ៏ _________________________ សំរាប់អស់អ្នកណាដែលមិនស្ដាប់ព្រះយេហូវ៉ា។ [siE ទំព័រ១៣២ វគ្គ១៣]
២៥. ព្រះគម្ពីរលើកទឹកចិត្តមាតាបិតាឲ្យឆ្លៀតពេលដើម្បី _________________________ ជាមួយ _________________________ ។ (ចោទិ. ៦:៤-៧) [w៩៩ ១/៨ ទំព័រ៥ វគ្គ៣]
សូមរើសចម្លើយមួយណាដែលត្រឹមត្រូវ ក្នុងសេចក្ដីថ្លែងនិមួយៗជាបន្តបន្ទាប់នេះ:
២៦. (ការប្រស្រ័យទាក់ទងគ្នា; ការតាំងចិត្តនៅស្មោះនឹងគ្នា; សេចក្ដីស្រឡាញ់) រវាងប្ដីនិងប្រពន្ធ ជួយបន្ថែមនូវតំលៃចំពោះអាពាហ៍ពិពាហ៍ ហើយក៏ផ្ដល់នូវមូលដ្ឋានសំរាប់ (ការមានទំនុកចិត្ត; ការគោរពគ្នា; ការសាមគ្គីគ្នា) ទៅវិញទៅមក។ [w៩៩ ១/៥ ទំព័រ៤ វគ្គ៧]
២៧. នៅយេរេមា ១៦:២-៤ ព្យាការីនោះត្រូវបញ្ជាឲ្យនៅលីវដើម្បី (បង្ហាញស្មារតីលះបង់; តំណាងវិថីជីវិតរបស់ព្រះមេស្ស៊ី; បញ្ជាក់ថា ព្រះបន្ទូលរបស់ព្រះយេហូវ៉ាអំពីការបំផ្លាញទីក្រុងយេរូសាឡិមនឹងសម្រេចពិតប្រាកដ)។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៧៨ ១៥/៤ ទំព័រ៣១ វគ្គ២]
២៨. នៅសុភាសិត ៤:៧ ប្រាជ្ញាសំដៅទៅលើ (ការយល់ដឹងនូវហេតុការណ៍ពិត; ការយល់នូវរបៀបដែលហេតុការណ៍ផ្សេងៗទាក់ទងគ្នា; ការប្រើនូវចំណេះនិងការយល់ដឹង)។ [wE០០ ១៥/៥ ទំព័រ២១ វគ្គ១]
២៩. (ចំណេះដឹង; សតិបញ្ញា; ប្រាជ្ញា) និងការយល់ដឹង គឺសំខាន់ណាស់ក្នុងការ‹រក្សាការពារចិត្តរបស់យើង›។ (សុ. ៤:៦, ៧, ២៣) [wE០០ ១៥/៥ ទំព័រ២០ វគ្គ៧-ទំព័រ២១ វគ្គ៣]
៣០. រទេះរបស់ព្រះដែលត្រូវពណ៌នានៅអេសេគាលជំពូកទី១ គឺតំណាង (ព្រះរាជាណាចក្រនៃព្រះមេស្ស៊ីរបស់ព្រះ; អង្គការរបស់ព្រះយេហូវ៉ាដែលមានសមាសភាពជាបណ្ដាទេវតា; ទំនាក់ទំនងរវាងព្រះយេហូវ៉ានិងអ្នកសំណល់ចាក់ប្រេងតាំង)។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល wE៨៨ ១៥/៩ ទំព័រ១១ វគ្គ៥]
សូមរកផ្ទឹមបទគម្ពីរនានា ជាមួយនឹងសេចក្ដីនិមួយៗដូចតទៅនេះ:
សាស. ៧:១២; ១ថែ. ១:៦; ៥:២១; យេ. ៤៦:២៨; ទំនុក. ១:២, ៣
៣១. ប្រាជ្ញាមានតម្លៃលើសជាងទ្រព្យសម្បត្ដិ ក្នុងការជួយឲ្យបានជោគជ័យក្នុងជីវិត។ [w៩៩ ១/៧ ទំព័រ៥ វគ្គ១]
៣២. ដើម្បីក្លាយជាបុគ្គលដែលមានភាពខាងវិញ្ញាណដ៏រឹងមាំនិងដើម្បីស្រឡាញ់ព្រះយេហូវ៉ាអស់អំពីចិត្តនោះ គឺសំខាន់ណាស់ដែលយើងអាន រំពឹងគិត និងអនុវត្តតាមព្រះបន្ទូលរបស់ព្រះជាទៀងទាត់។ [w៩៩ ១/៥ ទំព័រ៩ វគ្គ៤]
៣៣. ការប្រដៅពីមាតាបិតាមិនគួរហួសប្រមាណ ឬត្រូវធ្វើក្រៅពីមានបំណងជាការកែតម្រង់និងបង្រៀននោះទេ។ [អំនានព្រះគម្ពីរប្រចាំសប្ដាហ៍; សូមមើល kl ទំព័រ១៤៨ វគ្គ២០]
៣៤. ទោះជាប៉ុលបានទុកគំរូដែលគួរឲ្យយកត្រាប់តាមក៏ដោយ ប៉ុលមិនបានខកខានបញ្ជាក់ថា ព្រះយេស៊ូគ្រីស្ទគឺជាគំរូចំបងដែលជនគ្រីស្ទានត្រូវត្រាប់តាមនោះឡើយ។ [w០០ ១/១០ ទំព័រ១៩ វគ្គ៣]
៣៥. អំពើអសីលធម៌ណាខាងកាម ដែលមនុស្សប្រព្រឹត្តទោះជាដោយសម្ងាត់ក៏ដោយ នោះមិនកំបាំងពីព្រះនេត្រព្រះយេហូវ៉ាឡើយ។ [wE០០ ១៥/៧ ទំព័រ៣១ វគ្គ៣]