បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៨/០២ ទំ. ៧
  • សេចក្ដីជូនដំណឹង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • សេចក្ដីជូនដំណឹង
  • ២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
២០០២ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៨/០២ ទំ. ៧

សេចក្ដី​ជូន​ដំណឹង​

◼ ឧបករណ៍​ផ្សាយ​សំរាប់​ខែ សីហា: សៀវភៅ​ស្តើង​ណា​ដែល​​មាន​៣២​ទំព័រ ដូច​ជា: តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? ចូរ​សប្បាយ​នឹង​ជីវិត​នៅ​លើ​ផែនដី​ជា​និរន្តរ៍ «មើល! អញ​ធ្វើ​ទាំង​អស់​ឡើង​ជា​ថ្មី» រដ្ឋាភិបាល​ដែល​​នឹង​នាំ​មក​នូវ​ទី​មនោ​រម តើ​អ្វី​ជា​គោល​បំណង​នៃ​ជីវិត​? តើ​អ្នក​អាច​រក​ឃើញ​យ៉ាង​ដូច​ម្ដេច? វិញ្ញាណ​នៃ​មនុស្ស​ស្លាប់ តើ​គេ​អាច​ជួយ​អ្នក​ឬ​ក៏​ធ្វើ​ទុក្ខ​ដល់​​អ្នក? តើ​ពិត​ជា​មាន​វិញ្ញាណ​នៃ​មនុស្ស​ស្លាប់​មែន​ឬ? កញ្ញា: អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោរម្យ​នៅ​លើ​ផែនដី។ តុលា: ទស្សនាវដ្ដី​ប៉មយាម។ បើ​មាន​ចំណាប់​អារម្មណ៍ សូម​ជូន​សៀវភៅ​ស្តើង​តម្រូវ ដោយ​​ខំ​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ជា​មួយ​គេ។ វិច្ឆិកា: តើ​ព្រះ​តម្រូវ​អ្វី​ពី​យើង? ឬ​ក៏ ចំណេះ​ដែល​​នាំ​ទៅ​ដល់​​ជីវិត​អស់កល្ប​ជានិច្ច។ បើ​មនុស្ស​មាន​ប្រកាសនវត្ថុ​ទាំង​នេះ​ហើយ អ្នក​អាច​ជូន​ប្រកាសនវត្ថុ​ផ្សេង​ទៀត​បាន។

◼ ក្រុមជំនុំ​និ​មួយៗគួរ​ចាប់​ផ្ដើម​ស្នើ​សុំ​ប្រ​ក្រ​តិ​ទិន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឆ្នាំ​២០០៣ កូន​សៀវភៅ​ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឆ្នាំ​២០០៣ និង​សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឆ្នាំ​២០០៣ ដាក់​ជាប់​នឹង​ប័ណ្ណ​ស្នើ​សុំ​ប្រកាសនវត្ថុ​ជា​បន្ទាប់។ គ្រប់​ទាំង​អស់​នេះ​អាច​ទទួល​បាន​ជា​ភាសា​ចិន អង់គ្លេស បារាំង ជប៉ុន រ៉ូម៉ានី រុស្ស៊ី។ ម្យ៉ាង​ទៀត ប្រ​ក្រ​តិ​ទិន​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឆ្នាំ​២០០៣ អាច​ត្រូវ​សុំ​ជា​ភាសា​ថៃ​បាន។ ការ​ពិនិត្យ​មើល​បទ​គម្ពីរ​ប្រចាំ​ថ្ងៃ ឆ្នាំ​២០០៣ អាច​សុំ​បាន​ជា​ភាសា​ខ្មែរ ចិន(សម្រាយ) អ៊ី​ឡូ​កូ តា​កាឡុក និង​វៀតណាម។ សៀវភៅ​ប្រចាំ​ឆ្នាំ​នៃ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា ឆ្នាំ​២០០៣ ក៏​អាច​សុំ​បាន​ជា​ភាសា អ៊ី​ឡូ​កូ តា​កាឡុក។

◼ ប្រធាន​ត្រួត​ពិនិត្យ​ឬ​ក៏​អ្នក​ណា​ម្នាក់​ដែល​​គាត់​ចាត់​តាំង គួរ​ជំរះ​បញ្ជី​គណនី​របស់​ក្រុមជំនុំ​នៅ​ថ្ងៃ​ទី១ ខែ​កញ្ញា ឬ​ក៏​ប្រញាប់​បំផុត​ដែល​​អាច​ធ្វើ​ទៅ​បាន​បន្ទាប់​ពី​ថ្ងៃ​នោះ។ ពេល​ដែល​​កិច្ចការ​នេះ​បាន​ត្រូវ​ធ្វើ​រួច​ហើយ នោះ​សូម​ជំ​រាប​ក្រុមជំនុំ​ពេល​ដែល​​សេចក្ដី​រាយ​ការណ៍​គណនី​ជា​បន្ទាប់​ត្រូវ​អាន។

◼ បញ្ជី​សារពើភ័ណ្ឌ​សំរាប់​ប្រកាសនវត្ថុ និង​ទស្សនាវដ្ដី​ទាំង​អស់​ដែល​​ក្រុមជំនុំ​ស្តុក​ទុក ត្រូវ​ធ្វើ​ឡើង​នៅ​ចំ​ថ្ងៃ​ទី៣​១ ខែ​សីហា ឆ្នាំ​២០០២ ឬ​ក៏​ជិត​បំផុត​នឹង​ថ្ងៃ​នោះ​តាម​តែ​លទ្ធភាព។ បញ្ជី​សារពើភ័ណ្ឌ​នោះ គឺ​ស្រដៀង​នឹង​ការ​រាប់​ដែល​​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ប្រកាសនវត្ថុ​ត្រូវ​ធ្វើ​ជា​រៀង​រាល់​ខែ និង​ចំនួន​សរុប​នោះ​ត្រូវ​កត់​ទៅ​លើ​ក្រដាស(s-18)។ ចំនួន​ទស្សនាវដ្ដី​សរុប​អាច​ត្រូវ​សុំ​ពី​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​ទស្សនាវដ្ដី​ក្នុង​ក្រុមជំនុំ​និ​មួយៗ ក្នុង​ក្រុម​អ្នក​ដែល​​ទទួល​ខុស​ត្រូវ​ផ្នែក​ប្រកាសនវត្ថុ។ ក្រុមជំនុំ​និ​មួយៗដែល​​ទទួល​ខុស​ត្រូវ​ផ្នែក​សម្រប​សម្រួល នឹង​ទទួល​ក្រដាស​សារពើភ័ណ្ឌ​ចំនួន​បី​ច្បាប់(s-18)។ សូម​ផ្ញើ​ច្បាប់​ដើម​ទៅ​ដល់​​ការិយាល័យ​បកប្រែ​មិន​ហួស​ពី​ថ្ងៃ​ទី៦ ខែ​កញ្ញា។ ទុក​ច្បាប់​ចម្លង​មួយ​ដើម្បី​​ដាក់​ជា​មួយ​ឯកសារ​របស់​អ្នក។ ច្បាប់​ទី​បី​អាច​ត្រូវ​ប្រើ​ដើម្បី​​សរសេរ​ព្រាង។ ស្មៀន​របស់​ក្រុមជំនុំ​ដែល​​មាន​ភារកិច្ច​សម្រប​សម្រួល​គួរ​ត្រួត​ពិនិត្យ​ការ​ធ្វើ​បញ្ជី​សារពើភ័ណ្ឌ។ គាត់​ជា​មួយ​នឹង​ប្រធាន​ត្រួត​ពិនិត្យ​ក្នុង​ក្រុមជំនុំ​ដែល​​នឹង​សម្រប​សម្រួល​នោះ ត្រូវ​ចុះ​ហត្ថលេខា​លើ​ក្រដាស​បំពេញ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក