កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៩ ខែធ្នូ
ចំរៀងលេខ៣២
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ដោយប្រើយោបល់ទីមួយនៅទំព័រទី៨ សូមបង្ហាញនូវរបៀបស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមករា
១៥ នាទី: «ចូរប្រកាសសារព្រះរាជាណាចក្ររបស់ព្រះ»។a ពេលពិគ្រោះវគ្គទី៣ សូមជូនយោបល់ខ្លះៗអំពីរបៀបអានព្រះគម្ពីរជូនម្ចាស់ផ្ទះស្ដាប់ពេលផ្សាយដំណឹងល្អ។—km ៥/០២ ទំព័រ៨ វគ្គ៣
១៨ នាទី: ចូរបង្កើតផលដោយកិច្ចការល្អគ្រប់យ៉ាង។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ រួមទាំងការពិគ្រោះជាមួយពួកអ្នកស្ដាប់ដែរ។ សូមពិនិត្យមើលប្រវត្ដិសាស្ត្រនិងការរីកចំរើនឡើងនៃក្រុមជំនុំអ្នក ព្រមទាំងរៀបរាប់អំពីការខិតខំបង្កើតក្រុមជំនុំនេះ។ សូមរៀបចំទុកជាមុន ឲ្យបងប្អូនខ្លះដែលមានវត្តមានពេលស្ថាបនាក្រុមជំនុំនេះ ឲ្យរៀបរាប់បទពិសោធន៍ខ្លះៗដែលគួរលើកទឹកចិត្ត។ សូមប្រាប់អំពីលទ្ធភាពដែលនាំឲ្យមានការរីកចំរើនកាន់តែច្រើនឡើងថែមទៀត ហើយលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាគាំទ្រយ៉ាងអស់ពីសមត្ថភាពនូវកម្មវិធីផ្សេងៗរបស់ក្រុមជំនុំ។
ចំរៀងលេខ១៨៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៦ ខែធ្នូ
ចំរៀងលេខ៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ សូមរៀបរាប់ពីកម្មវិធីពិសេសឲ្យផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែធ្នូ និងថ្ងៃទី១ ខែមករា។
១៥ នាទី: អស់អ្នកដែលមានការយល់ធ្លុះ គេនឹងយល់។ (ដា. ១២:៣, ១០) ជាការបង្ហាញ។ អ្នកចាប់អារម្មណ៍ម្នាក់សួរថា៖ «ធ្វើដូចម្ដេចឲ្យខ្ញុំដឹងប្រាកដថា អ្នកមានការយល់ដឹងត្រឹមត្រូវអំពីអ្វីដែលព្រះគម្ពីរបង្រៀននោះ?»។ អ្នកផ្សាយម្នាក់ពន្យល់នូវរបៀបសិក្សាតាមប្រធានមួយៗ ពេលស្រាវជ្រាវរឿងផ្សេងៗក្នុងព្រះគម្ពីរ។ (w៩៦ ១/៨ ទំព័រ៣០-៣១) អ្នកផ្សាយប្រើឧទាហរណ៍មួយឬពីរពីសៀវភៅស្តើងស្មរបន្ទាល់ព្រះយេហូវ៉ា តើពួកគេជាអ្នកណា? តើគេជឿអ្វីខ្លះ? ទំព័រ១២-១៤ ហើយបង្ហាញនូវរបៀបដែលយើងបានយល់អំពីគោលបំណងរបស់ព្រះសំរាប់ផែនដីនេះ ដោយពិនិត្យមើលយ៉ាងហ្មត់ចត់នូវខគម្ពីរនានា។ អ្នកផ្សាយពន្យល់ថា នេះជាវិធីដែលជួយឲ្យយល់សេចក្ដីបង្រៀនឯទៀតក្នុងព្រះគម្ពីរយ៉ាងត្រឹមត្រូវ ហើយគាត់អញ្ជើញអ្នកចាប់អារម្មណ៍ឲ្យសិក្សាព្រះគម្ពីរ។
២០ នាទី: «ចូរឲ្យយើងកុំភ្លេចបងប្អូនស្មោះត្រង់ដែលមានវ័យចាស់»។b រួមបញ្ចូលចំណុចពីទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែសីហា ឆ្នាំ១៩៩៤ ទំព័រ២៩ (ជាភាសាអង់គ្លេស)។ សូមប្រាប់អំពីការរៀបចំឲ្យពួកអ្នកដែលខ្សោយកម្លាំងរាយការណ៍ពីកិច្ចបំរើផ្សាយត្រឹម១៥នាទីក៏បាន។ សូមរៀបចំឲ្យបងប្អូនខ្លះរៀបរាប់បទពិសោធន៍ដែលបង្ហាញថា ការសេពគប់ជាមួយអ្នកវ័យចាស់ និងអ្នកខ្សោយកម្លាំងអាចនាំឲ្យគ្រប់គ្នាបានទទួលប្រយោជន៍។
ចំរៀងលេខ៧៧ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៣ ខែធ្នូ
ចំរៀងលេខ១៧១
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ដោយប្រើយោបល់ទីពីរនៅទំព័រទី៨ សូមបង្ហាញនូវរបៀបស្នើផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមករា។ លើកទឹកចិត្តឲ្យបងប្អូនគ្រប់គ្នាទស្សនាវីដេអូអំពីជ័យជំនះផ្នែកវេជ្ជសាស្ត្រក្នុងការមិនប្រើឈាម ដើម្បីរៀបចំសំរាប់ការពិគ្រោះក្នុងការប្រជុំអប់រំកិច្ចបំរើសំរាប់សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែមករា។
១៥ នាទី: សេចក្ដីត្រូវការតាមតំបន់។
២០ នាទី: «តើអ្នកជួយធ្វើឲ្យមានសេចក្ដីរាយការណ៍ដ៏ត្រឹមត្រូវទេ?»។c ពេលពិគ្រោះវគ្គទី២ សូមរួមបញ្ចូលចំណុចខ្លះពីកិច្ចបំរើព្រះរាជាណាចក្រយើង ពីខែកញ្ញា ឆ្នាំ២០០២ ទំព័រ៨។
ចំរៀងលេខ១០០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣០ ខែធ្នូ
ចំរៀងលេខ១១៤
១៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែធ្នូ។ បើក្រុមជំនុំរបស់អ្នកនឹងផ្លាស់ម៉ោងប្រជុំពេលចូលឆ្នាំថ្មីនេះ សូមលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាចូលរួមប្រជុំនៅម៉ោងថ្មីនោះ។ សូមប្រាប់អំពីឧបករណ៍ផ្សាយសំរាប់ខែមករា ដោយប្រាប់អំពីសៀវភៅស្តើងណាដែលក្រុមជំនុំនៅមាន។
១៥ នាទី: ពិនិត្យមើលសៀវភៅថ្វាយបង្គំព្រះពិត។ សុន្ទរកថានិងការពិគ្រោះជាមួយពួកអ្នកស្ដាប់។ សូមពន្យល់អំពីកម្មវិធីសិក្សាសៀវភៅថ្មីនេះ ជាសៀវភៅទីពីរដែលយើងអាចសិក្សាជាមួយសិស្សយើង។ (km ៦/០០ ទំព័រ៤ វគ្គ៥-៦) អញ្ជើញពួកអ្នកស្ដាប់ឲ្យរៀបរាប់អំពីលក្ខណៈផ្សេងៗនៃសៀវភៅនេះដែលពួកគេចូលចិត្ត។ សូមបញ្ជាក់ថា ផ្នែកខ្លះៗនៃសៀវភៅនេះប្រើសំនួរនិងបទគម្ពីរដែលជំរុញឲ្យសិស្សគិតយ៉ាងជ្រាលជ្រៅអំពីបន្ទូលរបស់ព្រះ។ សូមលើកបញ្ជាក់នូវឧទាហរណ៍មួយ នៅទំព័រ៤៨-៤៩ វគ្គ១៣
២០ នាទី: «ចូរការពារកូនរបស់អ្នកពីការប្រើឈាម»។ ត្រូវថ្លែងជាសុន្ទរកថា ដោយអ្នកចាស់ទុំម្នាក់។ សូមបង្ហាញយ៉ាងច្បាស់លាស់ នូវមូលហេតុដែលការសម្រេចចិត្តរបស់មាតាបិតាមិនមែនជាការលះបង់គោលការណ៍ព្រះគម្ពីរទេ បើគាត់យល់ព្រមឲ្យគ្រូពេទ្យព្យាបាលកូនក្រោមកាលៈទេសៈដែលបានត្រូវរៀបរាប់ក្នុងវគ្គទី៥-៧។
ចំរៀងលេខ១៦១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៦ ខែមករា
ចំរៀងលេខ៣៤
៥ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
២៣ នាទី: ជំនួយក្នុងការអនុវត្តតាមច្បាប់របស់ព្រះស្តីអំពីឈាម។ សុន្ទរកថាដោយអ្នកចាស់ទុំម្នាក់ដែលមានលក្ខណៈគ្រប់គ្រាន់ ដោយមានមូលដ្ឋានលើទម្រង់ការសុន្ទរកថាពីការិយាល័យសាខា។ លេខាក្រុមជំនុំគួរមានលិខិតបណ្ដាំជនរងគ្រោះ និងប័ណ្ណសម្គាល់មួយចំនួនគ្រប់គ្រាន់នឹងចែកដល់បងប្អូន។ ពួកអ្នកផ្សាយដែលបានទទួលបុណ្យជ្រមុជទឹកហើយ អាចទទួលឯកសារទាំងនេះក្រោយពីកម្មវិធីប្រជុំថ្ងៃនេះ ប៉ុន្តែមិនត្រូវបំពេញលិខិតទាំងនេះនៅថ្ងៃនេះឡើយ។ ការចុះហត្ថលេខា និងការដាក់ថ្ងៃខែមុខសាក្សី អាចធ្វើឡើងនៅពេលសិក្សាសៀវភៅតាមក្រុមជំនុំលើកក្រោយ ដោយមានជំនួយពីអ្នកត្រួតពិនិត្យក្រុមសិក្សាបើត្រូវការ។ ពួកអ្នកដែលចុះហត្ថលេខាជាសាក្សីនោះ ត្រូវតែមើលពេលដែលពួកគេកំពុងតែចុះហត្ថលេខានោះ។ ពួកអ្នកផ្សាយដែលមិនទាន់ទទួលបុណ្យជ្រមុជទឹកអាចសរសេរលិខិតបណ្ដាំរបស់ខ្លួននិងរបស់កូនផងដែរ ដោយសរសេរសេចក្ដីស្រដៀងនឹងអ្វីដែលបោះពុម្ពក្នុងឯកសារទាំងនេះ ស្របទៅតាមកាលៈទេសៈនិងជំនឿផ្ទាល់ខ្លួន។
១៧ នាទី: «អ្នកត្រូវទស្សនាកាសែតវីដេអូចំណងជើងថា ជ័យជំនះផ្នែកវេជ្ជសាស្ត្រក្នុងការមិនប្រើឈាម»។ ដឹកនាំដោយអ្នកចាស់ទុំម្នាក់ដែលមានលក្ខណៈគ្រប់គ្រាន់។ ចាប់ផ្ដើមពិគ្រោះភ្លាមៗជាមួយពួកអ្នកស្ដាប់ នូវវីដេអូអំពីការមិនប្រើឈាម ដោយប្រើសំនួរក្នុងប្រអប់នៅទំព័រទី៧។ បន្ទាប់មក សូមអានវគ្គចុងក្រោយក្នុងប្រអប់នោះ។
ចំរៀងលេខ៧៩ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។