បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០៣ ទំ. ២
  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីការប្រជុំអប់រំកិច្ចបំរើ
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មីនា
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០៣ ទំ. ២

កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ

ចំរៀង​លេខ៤

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់ និង​សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពីកិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ លើក​ទឹក​ចិត្ត​បងប្អូន​ទាំង​អស់​គ្នា​ឲ្យ​មើល​វីដេអូស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ស្មោះ​ត្រង់​ក្រោម​ការ​ល្បងល​នៅ​សហ​ភាព​សូវៀ​ត ដើម្បី​រៀប​ចំ​សំរាប់​ប្រជុំ​អប់រំ​កិច្ច​បំរើ​សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី២៤ ខែ​កុម្ភៈ។ ដោយ​ប្រើ​យោបល់​ទី​មួយ​នៅ​ទំព័រ​ទី៨ សូម​ធ្វើ​ការ​បង្ហាញ​មួយ​ពី​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មីនា។

៣៥ នាទី: ​«​ចូរ​ផ្សព្វផ្សាយ​ហើយ​ធ្វើ​បន្ទាល់​យ៉ាង​សព្វ​គ្រប់​»។a ត្រូវ​ថ្លែង​ដោយ​អ្នក​ត្រួត​ពិនិត្យ​កិច្ច​បំរើ។ លើក​ទឹក​ចិត្ត​បងប្អូន​ទាំងអស់​ដែល​មាន​លទ្ធភាព ឲ្យ​ត្រួសត្រាយ​ជំនួយ​ក្នុង​ខែ​មីនា​និង​ខែ​មេសា។ អញ្ជើញ​បងប្អូន​ដែល​បាន​ត្រួសត្រាយ​ជំនួយ​ក្នុង​កំឡុង​ខែ​ដែល​មាន​បុណ្យ​រំឭក​ឆ្នាំ​មុន​ឲ្យ​រៀប​រាប់​បទ​ពិសោធន៍។ តើ​គេ​បាន​កែ​សម្រួល​កាល​វិភាគ​របស់​ពួក​គេ​យ៉ាង​ដូច​ម្ដេច​ដើម្បី​អាច​ត្រួសត្រាយ? តើ​នេះ​បាន​រួម​បញ្ចូល​ការ​ខំ​ប្រឹង និង​ការ​កែ​ប្រែ​អ្វី​ខ្លះ​ចំពោះ​កម្មវិធី​របស់​គេ? តើ​គេ​បាន​ទទួល​នូវ​ពរ​ហើយ​អំណរ​អ្វី? សូម​យក​ចិត្ត​ទុកដាក់​ពិចារណា​មើល​កាល​វិភាគ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ប្រអប់​ទំព័រ​ទី៤។ សូម​ជូន​ដំណឹង​ឲ្យ​បង​ប្អូន​ជ្រាប​ថា​ពួក​គេ​អាច​ទទួល​ក្រដាស​ចុះ​ឈ្មោះ​ត្រួសត្រាយ​ជំនួយ​ក្រោយ​ប្រជុំ​ចប់។

ចំរៀង​លេខ៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ

ចំរៀង​លេខ៤៩

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ បញ្ជាក់​នូវ​ឧបករណ៍​ផ្សាយ​សំរាប់​ខែ​មីនា។ ប្រាប់​នូវ​យោបល់​មួយ​ឬ​ពីរ​ក្នុង​ការ​ផ្ដល់​សៀវភៅចំណេះ ដោយ​លើក​បញ្ជាក់​នូវ​ចំណុច​ខ្លះ​ពី​សន្លឹក​បន្ថែម​ក្នុង កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​មករា ២០០២ (​ភាសា​អង់គ្លេស​)។ សូម​បញ្ជាក់​នូវ​គោល​ដៅ​ឲ្យ​ទាំង​អស់​គ្នា​ខំ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ​ថ្មី។

១៥ នាទី: ​«​តើ​បងប្អូន​គ្រីស្ទាន​យើង​អាច​ជួប​គ្នា​នៅ​ផ្ទះ​របស់​អ្នក​បាន​ទេ?​»។ សុន្ទរកថា​ដោយ​អ្នក​ត្រួត​ពិនិត្យ​ការ​សិក្សា​សៀវភៅ​តាម​ក្រុម។ រួម​បញ្ចូល​ចំណុច​ខ្លះ​ពី​ប្រអប់​សំនួរ​ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​មេសា ឆ្នាំ​២០០១ និង ខែ​កុម្ភៈ ឆ្នាំ​១៩៩០ (​ភាសា​អង់គ្លេស​)។ ប្រាប់​បងប្អូន​ថា​ក្រុមជំនុំ​មាន​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​ប៉ុន្មាន ហើយ​ចំនួន​អ្នក​ចូល​រួម​ប្រជុំ​ជា​មធ្យម។ សូម​ឲ្យ​អ្នក​ផ្សាយ​មួយ​ឬ​ពីរ​នាក់​រៀប​រាប់​នូវ​ផល​ប្រយោជន៍​ដែល​រូប​គេ​ហើយ​ក្រុម​គ្រួសារ​របស់​គេ​បាន​ទទួល ដោយ​អនុញ្ញាត​ឲ្យ​មាន​ការ​សិក្សា​សៀវភៅ​តាម​ក្រុម​នៅ​ឯ​ផ្ទះ​របស់​គេ។ បើ​មាន​អ្នក​ណា​ដែល​អាច​ឲ្យ​បងប្អូន​យើង​ជួប​ជុំ​គ្នា​នៅ​ឯ​ផ្ទះ​របស់​គេ សូម​ប្រាប់​ប្រធាន​ត្រួត​ពិនិត្យ។

២០ នាទី: ​«​តើ​អ្វី​មាន​អាទិ​ភាព​ក្នុង​ជីវិត​អ្នក?​»។ រៀប​ចំ​ទុក​ជា​មុន​ឲ្យ​អ្នក​ផ្សាយ​មួយ​ឬ​ពីរ​នាក់​ប្រាប់​ពី​ការ​ផ្លាស់ប្ដូរ​នៃ​កាល​វិភាគ​របស់​គេ​ដើម្បី​ចូល​រួម​បាន​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វផ្សាយ។

ចំរៀង​លេខ២១៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ

ចំរៀង​លេខ៣៣

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ​សំរាប់​ខែ​កុម្ភៈ។ ដោយ​ប្រើ​យោបល់​ទីពីរ​នៅ​ទំព័រ​ទី៨ សូម​បង្ហាញ​នូវ​របៀប​ស្នើ​ផ្ដល់​ទស្សនាវដ្ដី​ប៉មយាម ពី​ថ្ងៃ​ទី១ ខែ​មីនា។

១០ នាទី: ​«​ជំនួយ​ដែល​មក​ចំ​ពេល​»។ សុន្ទរកថា​ដោយ​អ្នក​ចាស់​ទុំ​ម្នាក់។ សូម​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ការ​ខំ​ប្រឹង​ដ៏​ពិសេស​ដើម្បី​ជួយ​បងប្អូន​ដ៏​ឥត​សកម្ម គឺ​ជា​ការ​សម្ដែង​នូវ​សេចក្ដី​ស្រឡាញ់​និង​ការ​យក​ព្រះទ័យ​ទុក​ដាក់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​រាស្ត្រ​ទ្រង់។

២៥ នាទី: ​«​វីដេអូ​មួយ​ដែល​បំភ្លឺ​គំនិត​និង​ជំរុញ​ទឹកចិត្ត​អ្នក!​»។ ចាប់​ផ្ដើម​ពិគ្រោះ​ភ្លាម​ៗ​ជា​មួយ​ពួក​អ្នក​ស្ដាប់​នូវ​វីដេអូស្មោះ​ត្រង់​ក្រោម​ការ​ល្បងល ដោយ​ប្រើ​សំនួរ​ដែល​បាន​រៀប​ចំ​ហើយ។ សូម​កំណត់​ពេល​សំរាប់​សំនួរ​និមួយ​ៗ ជា​ពិសេស​ត្រូវ​ទុក​ពេល​ឲ្យ​បាន​គ្រប់គ្រាន់​សំរាប់​ឲ្យ​មាន​ចម្លើយ​បី​ឬ​បួន​ចំពោះ​សំនួរ​ចុង​ក្រោយ។ បញ្ចប់​ដោយ​អាន​ប្រអប់​នៅ​ទំព័រ​១៩២ ក្នុង​សៀវភៅ​ប្រចាំ​ឆ្នាំ​ សំរាប់​ឆ្នាំ​២០០២។ (​ភាសា​អង់គ្លេស​)

ចំរៀង​លេខ២៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​៣ ខែ​មីនា

ចំរៀង​លេខ៣២

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ និយាយ​យ៉ាង​ខ្លី​អំពី​«​ការ​រៀប​ចំ​ថ្មី​សំរាប់​បណ្ណាល័យ​នៅ​ឯ​សាលព្រះរាជាណាចក្រ​»។ សូម​ប្រាប់​ឈ្មោះ​បុគ្គល​ដែល​អ្នក​ណា​ដែល​ជា​អ្នក​ទទួល​ខុសត្រូវ​បណ្ណាល័យ​នៅ​សាលព្រះរាជាណាចក្រ​យើង។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ​«​ចូរ​មាន​សតិ​នឹង​ន​រ​ពេល​ទីបញ្ចប់​កាន់​តែ​ជិត​មក​ដល់​»។b ពេល​ពិគ្រោះ​វគ្គ​៣​និង​៤ អញ្ជើញ​បងប្អូន​រៀប​រាប់​នូវ​គោល​ដៅ​ខាង​វិញ្ញាណ​ដែល​គេ​កំពុង​តែ​ឈោង​ចាប់​នោះ។ រួម​បញ្ចូល​ចំណុច​ខ្លះ​នៅ​ទំព័រ​១៧៦​ក្នុង​សៀវភៅថ្វាយ​បង្គំ​ព្រះ។

ចំរៀង​លេខ៦៥ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក