បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៥/០៣ ទំ. ១
  • ដំណឹងល្អត្រូវបានផ្ញើទុកនឹងយើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ដំណឹងល្អត្រូវបានផ្ញើទុកនឹងយើង
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ការ«នាំដំណឹងល្អពីការប្រសើរមក»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៥
  • តើអ្វីមានអាទិភាពក្នុងជីវិតអ្នក?
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ដំណឹងល្អមួយដែលមនុស្សទាំងអស់ត្រូវការ
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០១១
  • «ចូរទៅបង្រៀនមនុស្សគ្រប់ជាតិសាសន៍ឲ្យក្លាយទៅជាអ្នកកាន់តាមខ្ញុំ»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៦
មើលបន្ថែមទៀត
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៥/០៣ ទំ. ១

ដំណឹង​ល្អ​ត្រូវ​បាន​ផ្ញើ​ទុក​នឹង​យើង

១ យើង​មាន​ឯក​សិទ្ធិ​ដ៏​ប្រសើរ​ក្រៃលែង​ដោយសារ​ដំណឹង​ល្អ​ត្រូវ​បាន​ផ្ញើ​ទុក​នឹង​យើង! (​១ថែ. ២:៤​) ទោះបី​មនុស្ស​ខ្លះ​មិន​ព្រម​ស្ដាប់​តាម​សារ​បន្ទូល​ដ៏ពូកែ​នេះ​ក៏​ដោយ​ តែ​ចំពោះ​មនុស្ស​ស្មោះ​ស​វិញ សារ​ដំណឹង​ល្អ​គឺ​ប្រៀប​ដូច​ជា​ក្លិន​សែន​ពិដោរ​ដែល​ទាក់ទាញ​ពួក​គេ។ (​២​កូ​. ២:១៤​-​១៦​) អស់​អ្នក​ណា​ដែល​ព្រម​ទទួល​និង​ប្រព្រឹត្ត​តាម​ដំណឹង​ល្អ​នេះ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ។ (​រ៉ូម ១:១៦​) តើ​យើង​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​ដំណឹង​ល្អ​ដែល​ត្រូវ​បាន​ផ្ញើ​ទុក​នឹង​យើង?

២ ព្រះ​យេស៊ូ​និង​ពួក​សាវ័ក: ព្រះ​យេស៊ូ​បាន​ចាត់​ទុក​ការ​ប្រកាស​ដំណឹង​ល្អ​ជា​កិច្ចការ​ដែល​សំខាន់​បំផុត!។ (​លូ​. ៤:១៨, ៤៣​) សូម្បីតែ​ទ្រង់​អស់​ព្រះ​កាយ​ពល និង​ស្រេក​ឃ្លាន​ក៏​ដោយ​ តែ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់​ចំពោះ​មនុស្ស និង​ការ​យល់​នូវ​តម្លៃ​នៃ​សារ​ដំណឹង​ល្អ​បាន​ជំរុញ​ឲ្យ​ទ្រង់​ប្រកាស​ផ្សាយ​ដល់​អ្នក​ឯ​ទៀត។ (​ម៉ាក​. ៦:៣០​-​៣៤​) តាម​រយៈ​ពាក្យ​សំដី​និង​គំរូ ព្រះ​យេស៊ូ​បាន​ចាត់​ទុក​សារៈ​សំខាន់​នៃ​កិច្ចការ​ប្រកាស​សារ​ព្រះ​រាជាណាចក្រ​ឲ្យ​ផ្ដិត​ជាប់​ក្នុង​ចិត្ត​គំនិត​របស់​សិស្ស​ទ្រង់។—ម៉ាថ. ២៨:១៨​-​២០; ម៉ាក. ១៣:១០

៣ ពួក​សាវ័ក​បាន​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​ដោយ​ខ្នះខ្នែង​ក្នុង​ការ​ប្រកាស​សារ​ព្រះ​រាជាណាចក្រ។ សូម្បីតែ​នៅ​ពេល​ដែល​ត្រូវ​វាយ និង​បញ្ជា​ឲ្យ​ឈប់​ផ្សព្វផ្សាយ​ក៏​ដោយ​ ក៏​ពួក​គេ​«​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះ​វិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជានិច្ច​»។ (​កិច្ច​. ៥:៤០​-​៤២​) សាវ័ក​ប៉ុល​បាន​ព្យាយាម​ក្នុង​កិច្ចការ​នេះ​ដោយ​គ្មាន​ខ្លាច​នឿយ​ហត់​ឡើយ។ (​១​កូ​. ១៥:៩, ១០; កូល​. ១:២៩​) គាត់​បាន​ប្រៀបធៀប​ឯក​សិទ្ធិ​ផ្សាយ​ដំណឹង​ល្អ​ទៅ​នឹង​ការ​ជំពាក់​មនុស្ស​ឯ​ទៀត ហើយ​គាត់​បាន​សុខ​ចិត្ត​លះបង់​ចោល​នូវ​ភាព​ស្រណុក​ស្រួល​របស់​ខ្លួន​ដើម្បី​បំពេញ​កិច្ចការ​នោះ។—កិច្ច​. ២០:២៤; រ៉ូម ១:១៤​-​១៦

៤ ឯក​សិទ្ធិ​របស់​យើង​សព្វ​ថ្ងៃ​នេះ: បើ​យើង​យល់​តម្លៃ​នៃ​ការងារ​ដ៏​ពិសិដ្ឋ​ដែល​ត្រូវ​បាន​ផ្ញើ​ទុក​នឹង​យើង នេះ​ជំរុញ​យើង​ឲ្យ​ស្វែង​រក​វិធី​ពង្រីក​កិច្ច​ផ្សព្វផ្សាយ​របស់​យើង​ត​ទៅ​ទៀត។ (​រ៉ូម ១៥:១៦​) លោក​អេដ្វាដ​ជា​ជន​ពិការ​ត្រូវ​ប្រើ​កៅអី​មាន​កង់​ជានិច្ច ហើយ​គាត់​ធ្លាប់​អង្គុយ​នៅ​មុខ​ទ្វារ​សណ្ឋាគារ​មួយ ដើម្បី​និយាយ​ជា​មួយ​ភ្ញៀវ​អំពី​ជំនឿ​របស់​គាត់។ ប៉ុន្តែ ដោយសារ​គាត់​ចង់​រួម​ចំណែក​កិច្ច​ផ្សាយ​ឲ្យ​បាន​ច្រើន​ជាង​ គាត់​សង់​បន្ទប់​ពិសេស​នៅ​លើ​ឡាន​ដឹក​ទំនិញ ហើយ​តាម​រយៈ​ឡាន​នោះ​គាត់​បាន​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​អស់​ជា​ច្រើន​ឆ្នាំ​ទាំង​ធ្វើ​ដំណើរ​រាប់​ពាន់​គីឡូម៉ែត្រ។ បងប្អូន​ជា​ច្រើន​សព្វ​ថ្ងៃ​នេះ​ក៏​ដូច​ជា​អេដ្វាដ​ដែរ ដ្បិត​ពួក​គេ​បាន​កែ​សម្រួល​កាលៈទេសៈ​របស់​ខ្លួន​ដើម្បី​មាន​ចំណែក​ច្រើន​ជាង​ក្នុង​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ។

៥ ចូរ​ឲ្យ​យើង​យក​តម្រាប់​តាម​ព្រះ​យេស៊ូ​និង​ពួក​សាវ័ក​របស់​ទ្រង់! ដោយ​អនុញ្ញាត​ឲ្យ​កិច្ច​ផ្សព្វផ្សាយ​មាន​អាទិ​ភាព​ក្នុង​ជីវិត​របស់​យើង​សព្វ​ថ្ងៃ​នេះ។ ការ​ធ្វើ​ដូច្នេះ​នឹង​បង្ហាញ​នូវ​សេចក្ដី​ស្រឡាញ់​របស់​យើង​ចំពោះ​មនុស្ស ព្រម​ទាំង​បង្ហាញ​ថា​យើង​យល់​តម្លៃ​នៃ​ដំណឹង​ល្អ​ដែល​ត្រូវ​បាន​ផ្ញើ​ទុក​នឹង​យើង។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក