បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ២/០៣ ទំ. ៨
  • តើអ្វីមានអាទិភាពក្នុងជីវិតអ្នក?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • តើអ្វីមានអាទិភាពក្នុងជីវិតអ្នក?
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកកំពុងបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • កិច្ចបំរើគ្រីស្ទានជាកិច្ចការដ៏ចំបងរបស់យើង
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ‹ចូរយកចិត្ដទុកដាក់នឹងការងារដែលយើងបានទទួលក្នុងព្រះអម្ចាស់ចុះ!›
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៨
  • អ្វីដែលសំខាន់បំផុតក្នុងជីវិតយើង
    ២០១០ កិច្ចបម្រើព្រះ
មើលបន្ថែមទៀត
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ២/០៣ ទំ. ៨

តើ​អ្វី​មាន​អាទិ​ភាព​ក្នុង​ជីវិត​អ្នក?

១ ចំពោះ​អង្គការ​សាសនា​ជា​ច្រើន កិច្ចការ​សប្បុរស​ធម៌​ជា​អាទិ​ភាព ដូច​ជា​ការ​កសាង​សាលា​រៀន​ឬ​មន្ទីរពេទ្យ​ជា​ដើម។ ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ក៏​មិន​ភ្លេច​«​ធ្វើ​ទាន​និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​»​ដែរ។ ក៏​ប៉ុន្តែ​ចំពោះ​ពួក​គេ ការ​ផ្ដល់​ជំនួយ​ផ្នែក​ខាង​វិញ្ញាណ​ជា​អាទិ​ភាព។—ហេ​. ១៣:១៦, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ

២ គំរូ​ពី​សតវត្ស​ទី​មួយ: ពេល​ព្រះ​យេស៊ូ​កំពុង​តែ​បំពេញ​កិច្ច​បំរើ​នៅ​លើ​ផែនដី ទ្រង់​បាន​ជួយ​មនុស្ស​ជា​ច្រើន។ ក៏​ប៉ុន្តែ កិច្ចការ​ចំ​បង​របស់​ទ្រង់​គឺ​ការ​ធ្វើ​បន្ទាល់​ពី​សេចក្ដី​ពិត។ (​លូ. ៤:៤៣; យ៉ូន. ១៨:៣៧; កិច្ច​. ១០:៣៨​) ទ្រង់​បាន​បង្គាប់​អ្នក​កាន់​តាម​ទ្រង់​ថា ‹ចូរ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​នៅ​គ្រប់​ទាំង​សាសន៍ . . . ហើយ​បង្រៀន​ពួក​គេ›។ (​ម៉ាថ​. ២៨:១៩, ២០​) ព្រះ​យេស៊ូ​ក៏​បាន​បញ្ជាក់​ថា អ្នក​ដែល​មាន​ជំនឿ​ទៅលើ​ទ្រង់​នឹង​បន្ត​កិច្ច​ផ្សព្វផ្សាយ​ដែល​ទ្រង់​បាន​ផ្ដើម ក៏​ប៉ុន្តែ​ពួក​គេ​នឹង​ធ្វើ​កិច្ចការ​នេះ​ដល់​កំរិត​ធំ​ជាង។ (​យ៉ូន​. ១៤:១២​) ព្រះ​យេស៊ូ​បាន​ឲ្យ​ការ​ផ្សព្វផ្សាយ​ជា​អាទិ​ភាព ពីព្រោះ​ការ​ផ្សព្វផ្សាយ​ជួយ​មនុស្ស​ឲ្យ​រៀន​អ្វី​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដើម្បី​បាន​សេចក្ដី​សង្គ្រោះ។—យ៉ូន​. ១៧:៣

៣ សាវ័ក​ប៉ុល​បាន​ចាត់​ទុក​ការ​ផ្សព្វផ្សាយ​ជា​អ្វី​ដែល​គាត់​«​ត្រូវ​តែ​ធ្វើ​»​ ឬ​ថា​ជា​សេចក្ដី​តម្រូវ​មួយ​ដែល​គាត់​ត្រូវ​ធ្វើ​ខាន​ពុំ​បាន។ (​១កូ. ៩:១៦, ១៧, ព្រះ​គម្ពីរ​ភាសា​ខ្មែរ​សម្រាយ​) ប៉ុល​សុខ​ចិត្ត​លះបង់​អ្វី​ៗ​ក៏​ដោយ​ ស៊ូ​ទ្រាំ​ការ​ល្បងល​ណា​ក៏​ដោយ​ ឬ​ឆ្លង​កាត់​ការ​លំបាក​ណា​ក៏​ដោយ​ ដើម្បី​បំពេញ​កិច្ច​បំរើ​របស់​គាត់។ (​កិច្ច​. ២០:២២​-​២៤​) សាវ័ក​ពេត្រុស​និង​សាវ័ក​ឯ​ទៀត​ក៏​មាន​ទស្សនៈ​ដូច​នេះ​ដែរ។ ថ្វី​បើ​ពួក​គេ​បាន​ត្រូវ​វាយ​និង​ចាប់​ដាក់​គុក​ក៏​ដោយ​ តែ​«​អ្នក​ទាំង​នោះ​ចេះ​តែ​បង្រៀន ព្រម​ទាំង​ប្រាប់​ដំណឹង​ល្អ​ពី​ព្រះ​យេស៊ូវ​គ្រីស្ទ នៅ​ក្នុង​ព្រះ​វិហារ ហើយ​នៅ​អស់​ទាំង​ផ្ទះ​រាល់​តែ​ថ្ងៃ​ជានិច្ច​»។—កិច្ច​. ៥:៤០​-​៤២

៤ ចុះ​ចំណែក​យើង​វិញ? ក្នុង​ជីវិត​យើង តើ​ការ​ផ្សព្វផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ និង​ការ​បញ្ចុះបញ្ចូល​ឲ្យ​មាន​សិស្ស​ជា​អាទិ​ភាព​ទេ? ដូច​ព្រះ​យេស៊ូ​ដែរ តើ​យើង​អាណិត​ចង់​ជួយ​អ្នក​ដែល​«​ល្វើយ ហើយ​ខ្ចាត់ខ្ចាយ ដូច​ហ្វូង​ចៀម ដែល​ឥត​អ្នក​គង្វាល​»​ទេ? (​ម៉ាថ​. ៩:៣៦​) ព្រឹត្ដិការណ៍​ពិភពលោក​នៅ​ពេល​ថ្មី​ៗ​នេះ និង​ទំនាយ​ព្រះ​គម្ពីរ​បង្ហាញ​យ៉ាង​ច្បាស់​ថា​របប​លោកីយ៍​នេះ​ជិត​ដល់​ទី​បញ្ចប់​ហើយ! បើ​យើង​ចង​ចាំ​នូវ​សារៈ​សំខាន់​នៃ​ការ​ផ្សព្វផ្សាយ នេះ​នឹង​ជំរុញ​ទឹក​ចិត្ត​យើង​ឲ្យ​បន្ត​ផ្សព្វផ្សាយ​យ៉ាង​ខ្នះខ្នែង។

៥ ចូរ​ពិនិត្យ​មើល​កាលៈទេសៈ​របស់​អ្នក: ដោយសារ​កាលៈទេសៈ​របស់​យើង​ម្នាក់​ៗ​តែង​តែ​ប្រែប្រួល​នោះ យក​ល្អ​យើង​ពិចារណា​ម្ដងម្កាល​ថា​តើ​យើង​អាច​កែ​ប្រែ​កាលៈទេសៈ​របស់​យើង​បន្ដិច​បន្តួច​ដើម្បី​ចូល​រួម​ឲ្យ​បាន​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ឬ​ក៏​យ៉ាង​ណា។ បង​ស្រី​ម្នាក់​ធ្លាប់​ត្រួសត្រាយ​ពេញ​ពេល​ក្នុង​ទសវត្ស​ឆ្នាំ​១៩៥០​រហូត​ដល់​ទសវត្ស​ឆ្នាំ​១៩៧០ ប៉ុន្តែ​ក្រោយ​មក​ត្រូវ​ឈប់​ដោយសារ​បញ្ហា​សុខភាព។ ក្រោយ​មក សុខភាព​របស់​គាត់​បាន​គ្រាន់​បើ​វិញ។ ពេល​ថ្មី​ៗ​នេះ គាត់​បាន​ពិនិត្យ​មើល​កាលៈទេសៈ​របស់​ខ្លួន​សា​ជា​ថ្មី និង​បាន​ឃើញ​ថា គាត់​អាច​ចាប់​ផ្ដើម​ត្រួសត្រាយ​ម្ដង​ទៀត​បាន។ គាត់​បាន​រីករាយ​ណាស់ ដែល​អាច​ចូល​រួម​សាលា​កិច្ច​បំរើ​ត្រួសត្រាយ​នៅ​ពេល​មាន​អាយុ​៩០​ឆ្នាំ​! ចុះ​អ្នក​វិញ? តើ​អ្នក​ជិត​ចូល​និវត្តន៍​ឬ​ចប់​វិទ្យាល័យ​ទេ? តើ​ការ​ប្រែប្រួល​កាលៈទេសៈ​របស់​អ្នក​ផ្ដល់​ឱកាស​ឲ្យ​អ្នក​អាច​ត្រួសត្រាយ​បាន​ឬ​ទេ?

៦ ពេល​ព្រះ​យេស៊ូ​សង្កេត​ឃើញ​ថា ម៉ាថា​«​មាន​ការ​រវល់​ជា​ច្រើន​»​ នោះ​ទ្រង់​ជូន​យោបល់​ដោយ​និយាយ​យ៉ាង​ស្លូត​ថា ម៉ាថា​នឹង​ទទួល​ប្រយោជន៍​ច្រើន​ជាង​ បើ​គាត់​មិន​ធ្វើ​ឲ្យ​ខ្លួន​ជាប់​រវល់​ពេក។ (​លូ​. ១០:៤០​-​៤២​) តើ​អ្នក​អាច​កែ​ប្រែ​និង​សម្រួល​ជីវភាព​រស់​នៅ​របស់​អ្នក​ដើម្បី​បំរើ​ព្រះ​យេហូវ៉ា​ច្រើន​ជាង​បាន​ទេ? តើ​ចាំបាច់​មាន​ប្ដី​ហើយ​ប្រពន្ធ​ធ្វើ​ការ​ទាំង​ពីរ​នាក់​ឬ​ទេ? បើ​ម្នាក់​ឈប់​ធ្វើ​ការ តើ​ប្រាក់​ខែ​របស់​ម្នាក់​ទៀត​អាច​ចិញ្ចឹម​ក្រុម​គ្រួសារ​បាន​ឬ​ទេ? មនុស្ស​ជា​ច្រើន​ទទួល​ប្រយោជន៍​ខាង​វិញ្ញាណ​ដោយ​កែ​ប្រែ​ជីវភាព​ដើម្បី​រួម​ចំណែក​បាន​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វផ្សាយ។

៧ ចូរ​យើង​ទាំង​អស់​គ្នា​ធ្វើ​តាម​គំរូ​របស់​ព្រះ​យេស៊ូ​និង​សាវ័ក​របស់​ទ្រង់! យើង​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​នឹង​ប្រទាន​ពរ​ទៅ​លើ​ការ​ព្យាយាម​របស់​យើង​ដើម្បី​អាច​រួម​ចំណែក​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​ព្រះ​រាជាណាចក្រ។—លូ​. ៩:៥៧​-​៦២

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក