បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៧/១០ ទំ. ១
  • អ្វីដែលសំខាន់បំផុតក្នុងជីវិតយើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • អ្វីដែលសំខាន់បំផុតក្នុងជីវិតយើង
  • ២០១០ កិច្ចបម្រើព្រះ
  • អត្ថបទស្រដៀងគ្នា
  • តើអ្នកកំពុងបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • តើអ្វីមានអាទិភាពក្នុងជីវិតអ្នក?
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចូរ«ដើរតាមលំអានដាន»របស់លោក
    ២០០៨ កិច្ចបម្រើព្រះ
  • កិច្ចបំរើគ្រីស្ទានជាកិច្ចការដ៏ចំបងរបស់យើង
    ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០១០ កិច្ចបម្រើព្រះ
km ៧/១០ ទំ. ១

អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​យើង

១​. តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា កិច្ច​ផ្សព្វ​ផ្សាយ​ជា​ការ​សំខាន់​ចំពោះ​លោក?

១ ពេល​ដែល​លោក​យេស៊ូ​នៅ​ផែនដី កិច្ច​ផ្សព្វ​ផ្សាយ​ជា​អ្វី​ដែល​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​លោក។ លោក​បាន​ដើរ​រាប់​រយ​គីឡូម៉ែត្រ​ពេញ​ស្រុក​ប៉ាឡេស្ទីន​ដោយ​ខំ​ខ្នះខ្នែង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ឲ្យ​បាន​ច្រើន​បំផុត។ លោក​រក្សា​របៀប​រស់​នៅ​ឲ្យ​សាមញ្ញ ដើម្បី​អាច​ផ្ចង់​អារម្មណ៍​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ។ (​ម៉ាថ. ៨:២០​) ពេល​ដែល​បណ្ដា​ជន​ខំ​ឃាត់​លោក​ឲ្យ​នៅ​ជា​មួយ​នឹង​ពួក​គេ​ត​ទៅ​ទៀត ដើម្បី​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​ពី​ជំងឺ នោះ​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពីព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។—លូក. ៤:៤៣

២​. ហេតុ​អ្វី​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ចការ​សំខាន់​បំផុត​ចំពោះ​លោក​យេស៊ូ?

២ ហេតុ​អ្វី​កិច្ច​ផ្សព្វ​ផ្សាយ​ជា​ការ​សំខាន់​ម្ល៉េះ​ចំពោះ​លោក​យេស៊ូ? ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ ជា​អ្វី​ដែល​លោក​ចាត់​ទុក​ថា​សំខាន់​បំផុត។ (​ម៉ាថ. ៦:៩​) ដោយ​សារ​លោក​ស្រឡាញ់​បិតា​នៅ​ស្ថាន​សួគ៌ លោក​ចង់​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​បិតា និង​ស្ដាប់​បង្គាប់​បិតា​ទាំង​ស្រុង។ (​យ៉ូន. ១៤:​៣១​) បន្ថែម​ទៅ​ទៀត លោក​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​យ៉ាង​ស្មោះ ហើយ​លោក​ចង់​ជួយ​ពួក​គេ។—ម៉ាថ. ៩:៣៦, ៣៧

៣​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​កិច្ច​ផ្សព្វ​ផ្សាយ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ចំពោះ​យើង?

៣ ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ: ការ​ចាត់​ទុក​កិច្ច​បម្រើ​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត​ដូច​លោក​យេស៊ូ អាច​ជា​ការ​ពិបាក​ណាស់ ពីព្រោះ​ជីវិត​ក្នុង​ពិភព​លោក​នេះ​តម្រូវ​ឲ្យ​យើង​ចំណាយ​ពេល​ច្រើន ហើយ​ក៏​ពេញ​ទៅ​ដោយ​អ្វី​ផ្សេង​ៗ​ដែល​អាច​បំបែរ​អារម្មណ៍​យើង។ (​ម៉ាថ. ២៤:៣៧​-​៣៩; លូក. ២១:៣៤​) ដោយ​យល់​ដូច្នេះ យើង​ត្រូវ​តែ​ពិចារណា​ឲ្យ​ប្រាកដ​ថា​ការ​អ្វី​ដែល​ពិត​ជា​សំខាន់​ជាង ដោយ​លៃ​ទុក​ពេល​សម្រាប់​រៀប​ចំ​ហើយ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ជា​ទៀង​ទាត់។ (​ភី. ១:១០​) យើង​ត្រូវ​ខំ​ប្រឹង​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​សាមញ្ញ ហើយ​មិន​ប្រើប្រាស់​ពិភព​លោក​ពេញ​លេញ​នោះ​ទេ។—១កូ. ៧:៣១

៤​. ហេតុ​អ្វី​ចាំ​បាច់​ឲ្យ​យើង​ផ្ចង់​អារម្មណ៍​ទៅ​លើ​អ្វី​ដែល​សំខាន់​បំផុត​នៅ​ឥឡូវ​នេះ?

៤ ពេល​ដែល​ពេល​វេលា​កាន់​តែ​ចង្អៀត មនុស្ស​ដែល​មាន​ប្រាជ្ញា​ធ្វើ​អ្វី​ៗ​ដែល​សំខាន់​ជាង​ជា​មុន​សិន។ ជា​ឧទាហរណ៍ បើ​អ្នក​បាន​ដឹង​ថា​មាន​ខ្យល់​ព្យុះ​ដ៏​ធំ​មួយ​កំពុង​ធ្វើ​ដំណើរ​មក​កន្លែង​ដែល​អ្នក​រស់​នៅ អ្នក​នឹង​ប្រើ​ពេល​វេលា​និង​កម្លាំង​ក្នុង​ការ​ជួយ​ក្រុម​គ្រួសារ​ឲ្យ​មាន​សុវត្ថិភាព ថែម​ទាំង​ក្នុង​ការ​ព្រមាន​អ្នក​ជិត​ខាង​ដែរ។ កិច្ចការ​ណា​ដែល​មិន​សូវ​សំខាន់ អ្នក​នឹង​ទុក​មួយ​ឡែក​សិន។ ស្រដៀង​គ្នា​ដែរ ពេល​នៅ​សល់​មុន​សង្គ្រាម​ហា​ម៉ា​គេ​ដូន​គឺ​ខ្លី​ណាស់​ហើយ។ (​សេផ. ១:១៤​-​១៦; ១កូ. ៧:២៩​) ដើម្បី​សង្គ្រោះ​ខ្លួន​ព្រម​ទាំង​អ្នក​ដែល​ស្ដាប់​យើង យើង​ត្រូវ​ប្រុង​ប្រយ័ត្ន​ជា​និច្ច​នឹង​ខ្លួន​យើង និង​សេចក្ដី​បង្រៀន​របស់​យើង មិន​ថា​ក្នុង​ក្រុម​ជំនុំ​ឬ​នៅ​ក្រៅ​ក្រុម​ជំនុំក្ដី។ (​១ធី. ៤:១៦​) ដូច្នេះ ដើម្បី​រួច​ជីវិត យើង​ត្រូវ​ចាត់​ទុក​កិច្ច​ផ្សព្វ​ផ្សាយ​ជា​អ្វី​ដ៏​សំខាន់​បំផុត​ជា​និច្ច!

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក