បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ៦/០៣ ទំ. ៧
  • ពិការតែអាចបង្កើតផលបាន

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ពិការតែអាចបង្កើតផលបាន
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ព្រះយេហូវ៉ានឹងផ្ដល់កម្លាំងឲ្យអ្នក
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០២១
  • តើអ្នកកំពុងបំពេញកិច្ចបម្រើរបស់អ្នកគ្រប់ជំពូកឬទេ?
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៩
  • ខែមេសាជាពេលដែល‹ឲ្យយើងធ្វើការនឿយហត់ ព្រមទាំងខំប្រឹងប្រែងផង›
    ២០០១ កិច្ចបំរើព្រះរាជាណាចក្រយើង
  • តើអ្នកមាន‹បន្លាមួយក្នុងសាច់ឈាម›ទេ?
    ១៩៩៨ កិច្ចបំរើព្រះរាជាណាចក្រយើង
មើលបន្ថែមទៀត
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ៦/០៣ ទំ. ៧

ពិការ​តែ​អាច​បង្កើត​ផល​បាន

១ ប្រសិន​បើ​អ្នក​ជា​ជន​ពិការ​នៅ​ក្នុង​ចំណោម​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា នោះ​អ្នក​នៅ​តែ​អាច​បង្កើត​ផល​ក្នុង​កិច្ច​បំរើ​ផ្សាយ​បាន។ តាម​ការ​ពិត កាលៈទេសៈ​របស់​អ្នក​ផ្ដល់​នូវ​ឱកាស​ពិសេស​ឲ្យ​អ្នក​ធ្វើ​បន្ទាល់​ហើយ​លើក​ទឹក​ចិត្ត​មនុស្ស​ឯ​ទៀត។

២ ឱកាស​ដើម្បី​ធ្វើ​បន្ទាល់: បងប្អូន​ជា​ច្រើន​ដែល​ជា​អ្នក​ពិការ កំពុង​តែ​ចូល​រួម​យ៉ាង​ពេញលេញ​ក្នុង​កិច្ច​បំរើ​ផ្សាយ។ ជា​ឧទាហរណ៍ បង​ស្រី​ម្នាក់​ដោយសារ​តែ​គាត់​មាន​បញ្ហា​ពេល​វះកាត់ នោះ​ធ្វើ​ឲ្យ​គាត់​ពិបាក​និយាយ​ឬ​ធ្វើ​ដំណើរ តែ​គាត់​នៅ​តែ​ចូល​រួម​ក្នុង​ការ​ផ្ដល់​ទស្សនាវដ្ដី​ដែរ បើ​ប្ដី​គាត់​ចត​ឡាន​ក្បែរ​ចិញ្ចើម​ថ្នល់ ជា​កន្លែង​ដែល​មនុស្ស​ច្រើន​ឆ្លង​កាត់​នោះ។ មាន​ម្ដង ដែល​បង​ស្រី​នេះ​បាន​ផ្ដល់​ទស្សនាវដ្ដី​អស់​៨០​ក្បាល​ក្នុង​រយៈ​ពេល​តែ​ពីរ​ម៉ោង​ប៉ុណ្ណោះ! កាលៈទេសៈ​ពិសេស​របស់​អ្នក​ក៏​អាច​បើក​ផ្លូវ​ឲ្យ​អ្នក​ជួប​មនុស្ស ដែល​ជា​ធម្មតា​មិន​សូវ​បាន​ជួប។ បើ​ដូច្នេះ សូម​ចាត់​ទុក​នេះ​ជា​ឱកាស​ឲ្យ​អ្នក​ផ្ទាល់​អាច​និយាយ​ជា​មួយ​នឹង​មនុស្ស​ទាំង​នោះ។

៣ ការ​ផ្សាយ​របស់​អ្នក​អាច​មាន​ប្រសិទ្ធភាព​ច្រើន​មែន​ទែន! ពេល​ដែល​មនុស្ស​ឯ​ទៀត​កត់​សម្គាល់​នូវ​ការ​តាំង​ចិត្ត​របស់​អ្នក ថែម​ទាំង​អានុភាព​ដ៏​ល្អ​ដែល​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ​បាន​មាន​ទៅ​លើ​វិថី​ជីវិត​របស់​អ្នក នេះ​ប្រហែល​អាច​ទាញ​ចិត្ត​គេ​ឲ្យ​ចង់​ស្គាល់​សារ​អំពី​ព្រះ​រាជាណាចក្រ​ដែរ។ ម្យ៉ាង​វិញ​ទៀត ពេល​ដែល​អ្នក​ជួប​មនុស្ស​ដែល​កំពុង​តែ​ឆ្លង​កាត់​ការ​លំបាក បទ​ពិសោធន៍​របស់​អ្នក​ក្នុង​ជីវិត​អាច​ជួយ​អ្នក​ឲ្យ​ផ្ដល់​នូវ​ការ​សំរាល​ទុក្ខ​ពី​ព្រះ​បន្ទូល​របស់​ព្រះ។—២កូ. ១:៤

៤ ចូរ​ជួយ​ពង្រឹង​កម្លាំង​របស់​អ្នក​ដ៏​ទៃ: តើអ្នក​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ឬ​ទេ ពី​រឿង​នៃ​ជីវិត​របស់​បង​ស្រី​ឈ្មោះ​ឡូរ៉ល​និសបេត ដែល​បានរស់​នៅ​ដោយ​ប្រើ​ម៉ាស៊ីន​ដក​ដង្ហើម​សិប្បនិម្មិត​អស់​៣៧​ឆ្នាំ​ តែ​បាន​ជួយ​មនុស្ស​១៧​នាក់​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​ពី​ព្រះ​គម្ពីរ? ស្រដៀង​គ្នា​ដែរ គំរូ​របស់​អ្នក​ក៏​អាច​ញ៉ាំង​ឲ្យ​អ្នក​ជឿ​គ្នីគ្នា​ព្យាយាម​ក្នុង​កិច្ច​បំរើ​របស់​ព្រះ​យេហូវ៉ា។—gE៩៣ ២២/១ ទំព័រ​១៨-២១

៥ ទោះបី​ជា​កាលៈទេសៈ​របស់​អ្នក​បង្ការ​អ្នក​មិន​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​បំរើ​ដូច​បំណង​ចិត្ត​ក៏​ដោយ​ អ្នក​ក៏​នៅ​តែ​អាច​លើក​ទឹក​ចិត្ត​បងប្អូន​ឯ​ទៀត​ដែរ។ បង​ប្រុស​ម្នាក់​បាន​និយាយ​ថា​៖​«​ខ្ញុំ​បាន​រៀន​ដឹង​ថា សូម្បីតែ​អ្នក​ពិការ​ធ្ងន់​ក៏​ដោយ​ ក៏​អ្នក​នៅ​តែ​អាច​ជួយ​អ្នក​ឯ​ទៀត​បាន​យ៉ាង​ច្រើន​ដែរ។ បងប្អូន​ខ្លះ​ៗ​ក្នុង​ក្រុមជំនុំ​បាន​ចាត់​ទុក​ប្រពន្ធ​ខ្ញុំ​និង​ខ្ញុំ​ជា​អ្នក​គាំទ្រ​ពួក​គេ។ ដោយសារ​កាលៈទេសៈ​របស់​យើង បងប្អូន​អាច​ជួប​យើង​រាល់​តែ​ដង ហើយ​យើង​តែង​តែ​អាច​គាំទ្រ​ពួក​គេ​»។ ក៏​ប៉ុន្តែ ដោយ​ព្រោះ​ពិការភាព​របស់​អ្នក បងប្អូន​ដឹង​ថា អ្នក​មិន​អាច​សម្រេច​តាម​ចិត្ត​ខ្នះខ្នែង​របស់​អ្នក​បាន​រាល់​តែ​ដង​ទេ។ យ៉ាង​ណា​ក៏​ដោយ​ ដោយ​មាន​ជំនួយ​ខ្លះ អ្នក​ក៏​អាច​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​បំរើ​បាន។ ដូច្នេះ ប្រសិន​បើ​អ្នក​ត្រូវ​ការ​ជំនួយ សូម​កុំ​ស្ទាក់ស្ទើរ​ជំរាប​ប្រាប់​អ្នក​ចាស់ទុំ​ឬ​បងប្អូន​ក្នុង​ក្រុមជំនុំ​ដែល​អាច​ផ្ដល់​ជំនួយ​នោះ។

៦ ព្រះ​យេហូវ៉ា​ទត​ឃើញ​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​ធ្វើ​ដើម្បី​បំរើ​ទ្រង់ ហើយ​ទ្រង់​សព្វ​ព្រះ​ហឫទ័យ​នឹង​កិច្ច​បំរើ​ដ៏​អស់​ពី​ចិត្ត​របស់​អ្នក។ (​ទំនុក. ១៣៩:១-៤​) ពេល​ដែល​អ្នក​ពឹងពាក់​ទៅ​លើ​ទ្រង់ ទ្រង់​នឹង​ផ្ដល់​កម្លាំង​ឲ្យ​អ្នក​បាន​កិច្ច​បំរើដ៏​មាន​ន័យ​ហើយ​បង្កើត​ផល​បាន។—២កូ. ១២:៧-១០

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក