បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១១/០៣ ទំ. ១-៣
  • ចូរ«ប្រុងប្រៀបខ្លួនជាស្រេច»

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរ«ប្រុងប្រៀបខ្លួនជាស្រេច»
  • ២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
  • អត្ថបទស្រដៀងគ្នា
  • ចូរប្រុងប្រៀបខ្លួនជាស្រេចសំរាប់ថ្ងៃនៃព្រះយេហូវ៉ា
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ២០០៤
  • ត្រូវប្រយ័ត្នដោយមធ្យ័តក្នុងការចំណាយពេល
    ២០០៦ កិច្ចបម្រើព្រះរាជាណាចក្រយើង
  • ចូរប្រើប្រាស់ពេលវេលារបស់អ្នកដោយប្រាជ្ញា
    ២០០៥ កិច្ចបំរើព្រះរាជាណាចក្រយើង
  • «តើអ្នកស្រឡាញ់ខ្ញុំច្រើនជាងអ្វីៗទាំងនេះទេ?»
    ទស្សនាវដ្ដីប៉មយាមប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា (សម្រាប់សិក្សា) ២០១៧
មើលបន្ថែមទៀត
២០០៣ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១១/០៣ ទំ. ១-៣

ចូរ​«​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​»​

១ ក្នុង​ទំនាយ​ដ៏​ធំ​របស់​ព្រះ​យេស៊ូ​ស្តី​អំពី​ទីបញ្ចប់​នៃ​របប​លោកីយ៍​នេះ ទ្រង់​បាន​ព្រមាន​យើង​កុំ​ឲ្យ​ជក់​គិត​អំពី​ជីវិត​ប្រចាំ​ថ្ងៃ។ (​ម៉ាថ. ២៤:៣៦​-​៣៩; លូ​. ២១:៣៤, ៣៥​) ដោយសារ​យើង​មិន​ដឹង​ថា​សេចក្ដី​វេទនា​ជាខ្លាំង​នឹង​ចាប់​ផ្ដើម​នៅ​ពេល​ណា នោះ​យើង​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​ដាស់​តឿន​របស់​ព្រះ​យេស៊ូ​ជា​ដាច់​ខាត។ ទ្រង់​ដាស់​តឿន​យើង​ថា​៖​«​[​ចូរ​]​ឲ្យ​អ្នក​រាល់​គ្នា​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​ដែរ ដ្បិត​កូន​មនុស្ស​នឹង​មក​នៅ​វេលា​ដែល​អ្នក​រាល់​គ្នា​មិន​គិត​»។ (​ម៉ាថ​. ២៤:៤៤​) តើ​អ្វី​អាច​ជួយ​យើង​ប្រុង​ប្រៀប​ខ្លួន​នោះ?

២ ត្រូវ​ប្រុង​ប្រយ័ត្ន​កង្វល់​កង្វាយ​និង​អ្វី​ដែល​បំបែរ​អារម្មណ៍: អន្ទាក់​ខាង​វិញ្ញាណ​មួយ​ដែល​យើង​ត្រូវ​ប្រុង​ប្រយ័ត្ន គឺ​«​សេចក្ដី​ខ្វល់ខ្វាយ​នៅ​ជីវិត​»។ (​លូ​. ២១:៣៤​) នៅ​ប្រទេស​ខ្លះ ភាព​ក្រីក្រ ការ​គ្មាន​ការងារ​ធ្វើ និង​តម្លៃ​ទំនិញ​ថ្លៃ ធ្វើ​ឲ្យ​មនុស្ស​ពិបាក​ទិញ​របស់​របរ​ដែល​ត្រូវ​ការ​សំរាប់​ជីវិត​ប្រចាំ​ថ្ងៃ។ នៅ​ប្រទេស​ឯ​ទៀត ការ​ទិញ​វត្ថុ​ទ្រព្យ​គឺ​ជា​ទង្វើ​ធម្មតា។ បើ​យើង​ចាប់​ផ្ដើម​ខ្វល់ខ្វាយ​ច្រើន​ពេក​អំពី​ទ្រព្យ​សម្បត្ដិ នេះ​អាច​នាំ​ឲ្យ​យើង​ឈប់​ប្រមូល​អារម្មណ៍​ទៅ​លើ​សច្ចភាព​នៃ​អ្វី​ៗ​ដែល​ទាក់ទង​នឹង​ព្រះ​រាជាណាចក្រ​របស់​ព្រះ។ (​ម៉ាថ. ៦:១៩-២៤, ៣១​-​៣៣​) កិច្ច​ប្រជុំ​គ្រីស្ទាន​ជួយ​យើង​ប្រមូល​អារម្មណ៍​ទៅ​លើ​អ្វី​ៗ​ដែល​ទាក់ទង​ព្រះ​រាជាណាចក្រ។ តើ​អ្នក​ប្ដេជ្ញា​ចិត្ត​ឲ្យ​មាន​វត្តមាន​នៅ​កិច្ច​ប្រជុំ​ទាំង​អស់​ឬ​ទេ?—ហេ​. ១០:២៤, ២៥

៣ សព្វ​ថ្ងៃ​លោកីយ៍​នេះ​ពោរពេញ​ទៅ​ដោយ​អ្វី​ផ្សេង​ៗ​ដែល​អាច​ស៊ី​ពេល​វេលា​របស់​យើង​យ៉ាង​ងាយ។ ការ​ប្រើ​កុំព្យូទ័រ​អាច​ទៅ​ជា​អន្ទាក់​មួយ បើ​យើង​ចំណាយ​ពេល​ច្រើន​ពេក​មើល​អ៊ិនថឺណិ​ត អាន​និង​ផ្ញើ​អ៊ីមែល(E-mail) ឬ​លេង​ហ្គេម​ក្នុង​កុំព្យូទ័រ។ យើង​ក៏​អាច​បាត់បង់​ពេល​វេលា​ជា​ច្រើន​ឥត​គណនា​ដោយ​មើល​ទូរទស្សន៍ កុន ការ​កំសាន្ត អាន​សៀវភៅ​អំពី​រឿង​ផ្សេង​ៗ ឬ​លេង​កីឡា។ ជា​លទ្ធផល​យើង​នឹង​មាន​ពេល​តិច​ឬ​កម្លាំង​តិច​តួច​សំរាប់​អ្វី​ខាង​វិញ្ញាណ។ ទោះ​ជា​ការ​សំរាក​កំសាន្ត​អាច​ធ្វើ​ឲ្យ​មាន​កម្លាំង​ឡើង​វិញ​ជា​បណ្ដោះ​អាសន្ន​ក៏​ពិត​មែន តែ​ការ​សិក្សា​ព្រះ​គម្ពីរ​ផ្ទាល់​ខ្លួន​និង​ជា​ក្រុម​គ្រួសារ​អាច​ផ្ដល់​ផល​ប្រយោជន៍​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត។ (​១ធី. ៤:៧, ៨​) តើ​អ្នក​ឆ្លៀត​ពេល​ដើម្បី​រំពឹង​គិត​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​ជា​រៀង​រាល់​ថ្ងៃ​ទេ?—អេភ. ៥:១៥​-​១៧

៤ យើង​ដឹង​គុណ​ណាស់! ដែល​អង្គការ​របស់​ព្រះ​យេហូវ៉ា​បាន​រៀប​ចំ​កម្មវិធី​ដើម្បី​ផ្ដល់​ការ​ណែនាំ​ខាង​វិញ្ញាណ ក្នុង​បំណង​ជួយ​យើង​ឲ្យ​អាច​«​រួច​ពី​ការ​ទាំង​នេះ​ដែល​ត្រូវ​មក ហើយ​ឲ្យ​បាន​ឈរ​នៅ​មុខ​កូន​មនុស្ស​ផង​»។  (​លូ. ២១:៣៦​) ចូរ​យើង​ឆ្លៀត​ប្រយោជន៍​ឲ្យ​បាន​ពេញលេញ​ពី​សំវិធានការ​ទាំង​នេះ និង​«​ប្រុង​ប្រៀប​ខ្លួន​ជា​ស្រេច​»​ ដើម្បី​ជំនឿ​របស់​យើង​អាច​«​ជា​សេចក្ដី​សរសើរ កេរ្ដិ៍​ឈ្មោះ​ នឹង​សិរី​ល្អ ក្នុង​កាល​ដែល​ព្រះ​យេស៊ូវ​គ្រីស្ទ​ទ្រង់​លេច​មក​»។—១​ពេ​. ១:៧

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក