កម្មវិធីប្រជុំអប់រំកិច្ចបំរើ
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១០ ខែឧសភា
ចំរៀងលេខ៦
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីជូនដំណឹងខ្លះៗពីកិច្ចបំរើព្រះរាជាណាចក្រយើង។ ប្រសិនបើយោបល់ទីមួយនៅទំព័រទី៦គឺមានប្រយោជន៍សំរាប់កន្លែងផ្សាយនៃក្រុមជំនុំ សូមប្រើយោបល់នោះដើម្បីបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ពីថ្ងៃទី១ ខែមិថុនា។ បើអាចមានរបៀបនិយាយផ្សេងទៀតក៏បានដែរ។ ក្នុងការសម្ដែងនោះ សូមបង្ហាញនូវរបៀបតបឆ្លើយ ពេលដែលម្ចាស់ផ្ទះនិយាយពាក្យផ្ដាច់ការសន្ទនាគឺ «ខ្ញុំមានសាសនាផ្ទាល់ខ្លួនហើយ»។—សូមមើលសៀវភៅស្តើង របៀបចាប់ផ្ដើមនិងបន្តការពិគ្រោះគ្នាអំពីព្រះគម្ពីរ ទំព័រ១០
១៥ នាទី: តើគួរសមឲ្យគ្រីស្ទានពិតមានវត្តមាននៅឯបុណ្យសពឬពិធីអាពាហ៍ពិពាហ៍របស់សាសនាដទៃឬទេ? សុន្ទរកថាថ្លែងដោយអ្នកចាស់ទុំម្នាក់ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ឆ្នាំ២០០៣ ថ្ងៃទី១ ខែធ្នូ ទំព័រ៣២។
២០ នាទី: «[ចូរ]បើកចិត្តឲ្យទូលាយឡើង»។a រួមបញ្ចូលចំណុចខ្លះពីសៀវភៅថ្វាយបង្គំព្រះនៅទំព័រ១៥០ វគ្គ១៤។
ចំរៀងលេខ៦៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី១៧ ខែឧសភា
ចំរៀងលេខ១៨៨
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។
១៥ នាទី: «ចូរត្រូវចេះដឹងគុណ»។b អាស្រ័យលើពេលវេលា ចូរអញ្ជើញអ្នកស្ដាប់ឲ្យលើកឡើងចំណុចសំខាន់ៗពីបទគម្ពីរដែលមានក្នុងអត្ថបទ។ នៅពេលដែលពិគ្រោះពីវគ្គទី៣ អញ្ជើញម្នាក់ឬពីរនាក់ដែលបានបំរើជាអ្នកត្រួសត្រាយជំនួយនៅពេលថ្មីៗ ឲ្យរៀបរាប់នូវពរដែលគាត់បានទទួល។
២០ នាទី: «ចូរជួយមនុស្សឲ្យក្លាយជាសិស្សរបស់ព្រះគ្រីស្ទដោយប្រើសៀវភៅចំណេះ ភាគទី២: ដោយប្រើរូបភាព»។c
ចំរៀងលេខ១០០ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី២៤ ខែឧសភា
ចំរៀងលេខ១១៣
១២ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ សេចក្ដីរាយការណ៍ពីគណនី។ សូមបង្ហាញនូវរបៀបផ្ដល់ទស្សនាវដ្ដីប៉មយាម ថ្ងៃទី១ ខែមិថុនា ដោយប្រើយោបល់ទីពីរ។ បញ្ចេញបញ្ចូលរបៀបនិយាយដើម្បីទាញចិត្តមនុស្សដែលកាន់សាសនាជាតិ។
១៥ នាទី: «បទភ្លេងដែលផ្ដល់នូវកម្លាំងចិត្ត»។ សុន្ទរកថាហើយនិងការពិគ្រោះជាមួយនឹងពួកអ្នកស្ដាប់។ រួមបញ្ចូលចំណុចខ្លះៗពីសៀវភៅប្រចាំឆ្នាំសំរាប់ឆ្នាំ២០០២ ទំព័រ១៧៥ ហើយទស្សនាវដ្ដីប៉មយាម ឆ្នាំ១៩៩៧ ថ្ងៃទី១ ខែកុម្ភៈ ទំព័រ២៧ វគ្គ១-២។ (ជាភាសាអង់គ្លេស)
១៨ នាទី: ត្រៀមខ្លួនដើម្បីផ្សព្វផ្សាយក្រៅផ្លូវការ។ សុន្ទរកថាហើយនិងការពិគ្រោះជាមួយនឹងពួកអ្នកស្ដាប់ដែលមានមូលដ្ឋានលើកិច្ចបំរើព្រះរាជាណាចក្រយើងឆ្នាំ២០០៣ ខែកញ្ញា ទំព័រ៣។ រៀបចំជាមុនឲ្យបងប្អូនខ្លះរៀបរាប់នូវបទពិសោធន៍ដែលគាត់មាននៅពេលដែលគាត់បានផ្សព្វផ្សាយក្រៅផ្លូវការ។ សូមរួមបញ្ចូលនូវការសម្ដែងយ៉ាងខ្លីពីការផ្សាយក្រៅផ្លូវការដល់អ្នកលក់នៅហាង ហើយផ្ដល់សៀវភៅស្តើងតម្រូវ។
ចំរៀងលេខ១៧១ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៣១ ខែឧសភា
ចំរៀងលេខ២៦
៨ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ រំឭកអ្នកផ្សាយឲ្យដាក់សេចក្ដីរាយការណ៍ពីកិច្ចផ្សាយសំរាប់ខែឧសភា។
១៧ នាទី: ជីវិតគឺជាអំណោយទានមួយដែលយើងត្រូវស្រឡាញ់យ៉ាងខ្លាំង។ សុន្ទរកថាដែលមានមូលដ្ឋានលើសៀវភៅភាសាអង់គ្លេសគឺការវែកញែក ទំព័រ២៥២៦។ រួមបញ្ចូលចំណុចខ្លះពីទស្សនាវដ្ដីភ្ញាក់រឭក!សំរាប់ឆ្នាំ១៩៩៣ ថ្ងៃទី២២ ខែឧសភា ទំព័រ១០-១១។ (ជាភាសាអង់គ្លេស) តើអ្នកនឹងពន្យល់យ៉ាងណានូវទស្សនៈរបស់ព្រះយេហូវ៉ាស្តីពីការពន្លូតកូន ចំពោះស្ត្រីដែលមានទស្សនៈថា ពួកគេមានសិទ្ធិធ្វើការសម្រេចចិត្តស្តីអំពីរូបកាយរបស់ខ្លួនផ្ទាល់? រៀបរាប់បទពិសោធន៍មួយពីទស្សនាវដ្ដីប៉មយាមឆ្នាំ២០០០ ថ្ងៃទី១ ខែមេសា ទំព័រ៤ វគ្គ៤-៥។
២០ នាទី: «ចូរជួយមនុស្សឲ្យក្លាយជាសិស្សរបស់ព្រះគ្រីស្ទដោយប្រើសៀវភៅចំណេះ ភាគទី៣: ចូរបង្រៀនដោយប្រើឧទាហរណនិទស្សន៍»។d
ចំរៀងលេខ៨ និងសេចក្ដីអធិស្ឋានបញ្ចប់។
សប្ដាហ៍ចាប់ផ្ដើមថ្ងៃទី៧ ខែមិថុនា
ចំរៀងលេខ៣
១០ នាទី: សេចក្ដីជូនដំណឹងតាមតំបន់។ ពិគ្រោះអំពីចំណុចសំខាន់ៗពីអត្ថបទ«ពត៌មានដែលជួយសាធារណជន»។ រៀបរាប់នូវភាសាខ្លះៗដែលមនុស្សនិយាយនៅក្នុងតំបន់ផ្សាយ។
១៥ នាទី: យើងជួយគាំពារគ្នាទៅវិញទៅមក។ (១កូ. ១២:២៥, ២៦) សុន្ទរកថាហើយនិងការពិគ្រោះជាមួយនឹងពួកអ្នកស្ដាប់ដែលមានមូលដ្ឋានលើសៀវភៅ កិច្ចការផ្សាយរបស់យើង នៅទំព័រ១៥៧-១៥៩ក្រោមចំណងជើង«ចូរយកចិត្តទុកដាក់គ្នាទៅវិញទៅមក»។ (ជាភាសាអង់គ្លេស) ទោះបីជារាស្ត្ររបស់ព្រះយេហូវ៉ាមាននៅទូទាំងពិភពលោកក៏ដោយ យើងមានសាមគ្គីភាពយ៉ាងជិតស្និទ្ធ។ យើងត្រូវអធិស្ឋានឲ្យបងប្អូនយើងជារៀងរាល់ថ្ងៃ។ យើងក៏រហ័សផ្ដល់អាហារនិងសម្ភារៈនៅពេលដែលបងប្អូនមានសេចក្ដីត្រូវការយ៉ាងបន្ទាន់។ អានហើយពិគ្រោះបទគម្ពីរដ៏សំខាន់ៗ ទាំងរួមបញ្ចូលបទពិសោធន៍មួយឬពីរក្នុងប្រកាសនវត្ថុយើង។
២០ នាទី: ប្រើរឿងប្រៀបប្រដូចដែលមានប្រសិទ្ធភាពក្នុងការបង្រៀនរបស់អ្នក។ សុន្ទរកថាហើយនិងការពិគ្រោះជាមួយនឹងពួកអ្នកស្ដាប់ដែលមានមូលដ្ឋានលើទស្សនាវដ្ដីប៉មយាម ឆ្នាំ២០០២ ថ្ងៃទី១ ខែធ្នូ ទំព័រ២១-២៣។ តើមានកត្ដាបួនយ៉ាងអ្វីដែលធ្វើឲ្យរឿងប្រៀបប្រដូចមានប្រសិទ្ធភាព? ហេតុអ្វីគឺល្អប្រើរឿងប្រៀបប្រដូចដែលមិនស្មុគស្មាញ? តើយើងអាចរករឿងប្រៀបប្រដូចដ៏ល្អ ពីប្រភពណា? ពិនិត្យមើលឧទាហរណ៍ខ្លះក្នុងប្រអប់នៅទំព័រ១៨ ហើយពិគ្រោះពីមូលហេតុដែលរឿងប្រៀបប្រដូចនិមួយៗមានប្រសិទ្ធភាព។
ចំរៀងលេខ៨៥ និងសេចក្ដីអធិស្ឋានបញ្ចប់។
[កំណត់សម្គាល់]
a កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
b កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
c កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។
d កំណត់ពាក្យលំនាំឲ្យតិចជាងមួយនាទី និងបន្តជាការពិគ្រោះដោយសំនួរនិងចម្លើយ។