បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • km ១០/០៤ ទំ. ២
  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • កម្មវិធីប្រជុំអប់រំកិច្ចបំរើ
  • ២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
  • ចំណងជើងតូច
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​តុលា
  • សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា
២០០៤ កិច្ចបំរើព្រះរាជាណាចក្រយើង
km ១០/០៤ ទំ. ២

កម្មវិធី​ប្រជុំ​អប់រំ​កិច្ច​បំរើ​

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១១ ខែ​តុលា

ចំរៀង​លេខ​៧៧

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​ជូន​ដំណឹង​ខ្លះ​ៗ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង។ បើ​យោបល់​នៅ​ទំព័រ​១២​អាច​មាន​ប្រសិទ្ធ​ភាព​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក សូម​ប្រើ​យោបល់​នោះ ធ្វើ​ការ​សម្ដែង​ដោយ​​បង្ហាញ​របៀប​ជូន​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា។ ពេល​ដែល​​ធ្វើ​ការ​សម្ដែង សូម​បង្ហាញ​នូវ​របៀប​តប​ឆ្លើយ​ពេល​ដែល​​មនុស្ស​និយាយ​ថា​«​ខ្ញុំ​មិន​ចាប់​អារម្មណ៍​នឹង​ពួក​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ទេ​»។—សូម​មើល​កូន​សៀវភៅ​របៀប​ចាប់​ផ្ដើម​និង​បន្ត​ការ​ពិគ្រោះ​គ្នា​អំពី​ព្រះ​គម្ពីរ ទំព័រ​៩

២០ នាទី: ប្រយោជន៍​ដែល​​យើង​ទទួល​ពី​ដំណឹង​ល្អ​ក្នុង​ជីវិត​របស់​យើង។ សុន្ទរកថា។ ពត៌​មាន​មាន​មូលដ្ឋាន​លើ​ទស្សនាវដ្ដី​ប៉មយាម (​ភាសា​អង់គ្លេស​) ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៩០ ទំព័រ​៤​-​៦។ រៀបចំ​ឲ្យ​បងប្អូន​ខ្លះ​ក្នុង​ក្រុមជំនុំ​ប្រាប់​ពី​របៀប​ដែល​​ដំណឹង​ល្អ​បាន​ជួយ​ពួក​គេ​កែ​ប្រែ​ជីវិត​ឲ្យ​ល្អ​ជាង​។

១៥ នាទី: ចូរ​ទទួល​អំណរ​ពី​ការ​ជួយ​អ្នក​ឯ​ទៀត។ (​យ៉ូន. ៤:៣៤​) បទ​សម្ភាសន៍។ យើង​ទទួល​អំណរ​ពេល​ដែល​​ឃើញ​មនុស្ស​សប្បាយ​រៀន​សេចក្ដី​ពិត​ក្នុង​ព្រះ​បន្ទូល​របស់​ព្រះ។ (​wE​៩៤ ១/៣ ទំព័រ​២៩ វគ្គ​៦​-​៧​) សូម​សម្ភាសន៍​អ្នក​ផ្សាយ​ឬ​អ្នក​ត្រួសត្រាយ​ពីរ​ឬ​បី​នាក់​ដែល​​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រើ​ព្រះ​គម្ពីរ​ក្នុង​កិច្ច​ផ្សាយ​ហើយ​ក្នុង​ការ​ចាប់​ផ្ដើម​និង​ដឹក​នាំ​ការ​សិក្សា។ តើ​ពួក​គេ​ធ្វើ​អ្វី​ដើម្បី​​បណ្ដុះ​នូវ​ចំណាប់​អារម្មណ៍​របស់​មនុស្ស? ពេល​ដែល​​ធ្វើ​ដូច្នេះ តើ​អ្វី​ខ្លះ​ធ្វើ​ឲ្យ​ពួក​គេ​មាន​អំណរ? សូម​ពួក​គេ​រៀប​រាប់​ឬ​ធ្វើ​ការ​សម្ដែង​ពី​បទ​ពិសោធន៍​របស់​ខ្លួន។

ចំរៀង​លេខ​២១៧ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១៨ ខែ​តុលា

ចំរៀង​លេខ​៦៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។

២០ នាទី: ​«​តើ​អ្នក​អាច​បំរើ​ព្រះ​យេហូវ៉ា​ដោយ​​ធ្វើ​ជា​អ្នក​ត្រួសត្រាយ​ទេ?​»។ ការ​ពិភាក្សា​ជា​មួយ​នឹង​អ្នក​ស្ដាប់។ សម្ភាសន៍​យុវជន​ម្នាក់​ដែល​​កំពុង​តែ​ត្រួសត្រាយ​ពេញ​ពេល​ឬ​អ្នក​ផ្សាយ​ម្នាក់​ដែល​​ធ្លាប់​ត្រួសត្រាយ​ពេល​ដែល​​នៅ​ក្មេង។ សូម​បញ្ជាក់​នូវ​របៀប​មាតា​បិតា​និង​អ្នក​ឯ​ទៀត​អាច​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​សម្រេច​គោល​ដៅ​ជា​អ្នក​ត្រួសត្រាយ។ លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​យ៉ាង​កក់ក្ដៅ​ឲ្យ​គិត​ពិចារណា​ថា តើ​មាន​លទ្ធភាព​ចូល​រួម​កិច្ច​បំរើ​ពេញ​ពេល​ឬ​យ៉ាង​ណា។

១៥ នាទី: ព្រះ​គម្ពីរ​ជា​ប្រភព​លើក​ទឹក​ចិត្ត​ដ៏​ល្អ​បំផុត។ សៀវភៅ​ការ​វែកញែក (​ភាសា​អង់គ្លេស​) ទំព័រ​១១៧​-​១២១។ សុន្ទរកថា​ដោយ​​អ្នក​ចាស់​ទុំ។ មនុស្ស​ជា​ច្រើន​ទាំង​អ្នក​នៅ​ក្នុង​និង​អ្នក​នៅ​ក្រៅ​ក្រុមជំនុំ​ក៏​ត្រូវ​ការ​នូវ​ការ​លើក​ទឹក​ចិត្ត។ សូម​ពន្យល់​នូវ​វិធី​ដែល​​អ្នក​ផ្សាយ​ម្នាក់​ៗ​ក្នុង​ក្រុមជំនុំ​អាច​ប្រើ​ព្រះ​បន្ទូល​របស់​ព្រះ​ដើម្បី​​លើក​ទឹក​ចិត្ត​អ្នក​ឯ​ទៀត។

ចំរៀង​លេខ​១០០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​២៥ ខែ​តុលា

ចំរៀង​លេខ​២៧

១២ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ សេចក្ដី​រាយ​ការណ៍​ពី​គណនី។ បើ​យោបល់​ទីពីរ​នៅ​ទំព័រ​១២​អាច​មាន​ប្រសិទ្ធ​ភាព​ក្នុង​តំបន់​ផ្សាយ​របស់​អ្នក សូម​ធ្វើ​ការ​សម្ដែង​ដោយ​​បង្ហាញ​របៀប​ជូន​ទស្សនាវដ្ដី​ប៉មយាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា។ លើក​ទឹក​ចិត្ត​អ្នក​ផ្សាយ​ឲ្យ​ប្រើ​បទ​គម្ពីរ​មួយ​ពេល​ដែល​​ផ្សព្វ​ផ្សាយ។ អាច​ប្រើ​ពាក្យ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ក៏​បាន។

១៨ នាទី: ​«​យក​ឈ្នះ​ការ​ពិបាក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​»។a អាន​បទ​គម្ពីរ​និង​បញ្ជាក់​ទំនាក់ទំនង​រវាង​បទ​គម្ពីរ​និង​សាច់​រឿង​ដែល​​កំពុង​ពិគ្រោះ។

១៥ នាទី: តើ​អ្នក​បាន​និយាយ​ជា​មួយ​និយោជក​របស់​អ្នក​ហើយ​ឬ​នៅ? អ្នក​ចាស់​ទុំ​ម្នាក់​ថ្លែង​សុន្ទរកថា​ហើយ​ពិគ្រោះ​ជា​មួយ​នឹង​អ្នក​ស្ដាប់​ដោយ​​ប្រើ​អត្ថបទ​ចំណង​ជើង​«​តើ​អ្នក​នឹង​នៅ​ទី​នោះ​ទេ?​»​ ក្នុង​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​មករា ឆ្នាំ​២០០០ ទំព័រ​ទី១ ជា​មូលដ្ឋាន។ សូម​រួម​បញ្ចូល​ចំណុច​សំខាន់​ៗ​ពី​សៀវភៅ​សាលា​កិច្ច​បំរើ (​ភាសា​អង់គ្លេស​) ទំព័រ​៦៧។

ចំរៀង​លេខ​៨ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

សប្ដាហ៍​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា

ចំរៀង​លេខ​១៥

១០ នាទី: សេចក្ដី​ជូន​ដំណឹង​តាម​តំបន់។ រំឭក​អ្នក​ផ្សាយ​ឲ្យ​ដាក់​សេចក្ដី​រាយ​ការណ៍​ពី​កិច្ច​ផ្សាយ។ ក្នុង​ខែ​វិច្ឆិកា យើង​នឹង​ជូន​សៀវភៅ​ស្តើង​តើ​ព្រះ​ពិត​ជា​ស្រឡាញ់​មនុស្ស​យើង​មែន​ឬ? សូម​ធ្វើ​ការ​សម្ដែង​ដោយ​​បង្ហាញ​របៀប​ជូន​សៀវភៅ​ស្តើង​នេះ​ដោយ​​ប្រើ​យោបល់​មួយ​ពី​កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​កក្កដា ឆ្នាំ​១៩៩៧ ទំព័រ​ទី៤។

១៥ នាទី: សេចក្ដី​ត្រូវ​ការ​តាម​តំបន់។

២០ នាទី: ​«​របៀប​ចាប់​ផ្ដើម​ការ​សិក្សា​ព្រះ​គម្ពីរ ដោយ​​ប្រើ​សៀវភៅ​ស្តើង​ព្រះ​ស្រឡាញ់​យើង​»។b លើក​ទឹក​ចិត្ត​ទាំង​អស់​គ្នា​ឲ្យ​ព្យាយាម​ចាប់​ផ្ដើម​ការ​សិក្សា​ក្នុង​ខែ​នេះ។

ចំរៀង​លេខ​១៨០ និង​សេចក្ដី​អធិស្ឋាន​បញ្ចប់។

[កំណត់​សម្គាល់]

a កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

b កំណត់​ពាក្យ​លំនាំ​ឲ្យ​តិច​ជាង​មួយ​នាទី និង​បន្ត​ជា​ការ​ពិគ្រោះ​ដោយ​​សំនួរ​និង​ចម្លើយ។

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក